Thursday, April 30, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែនបានចាត់ទុកឯកឧត្តម Pham Van Traគឺជាមិត្តចាស់របស់កម្ពុជា ជាពិសេសឯកឧត្តមបានចូលរួមចំណែកកន្លងមក ក្នុងបេសកកម្មរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងអនុស្សាវរីយ៍ជាច្រើន

នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ដដែលនេះ បន្ទាប់ពីជំនួបជាមួយ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ តែងតាំងថ្មីប្រចាំនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Pham Van Tra អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជាអតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការរីករាយយ៉ាងខ្លាំងដែលសម្ដេចបានជួបជាមួយនឹងឯកឧត្តម Pham Van Tra ។

សម្ដេចបានចាត់ទុកឯកឧត្តមគឺជាមិត្តចាស់របស់កម្ពុជាជាពិសេសឯកឧត្តមបានចូលរួមចំណែកកន្លងមកក្នុងបេសកកម្មរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងអនុស្សាវរីយ៍ជាច្រើន។
ក្នុងឱកាសនោះឯកឧត្តម Pham Van Tra បានសម្ដែងនូវក្តីរីករាយដែលបានជួបសម្ដេចតេជោសាជាថ្មី បន្ទាប់ពីបែកគ្នាអស់រយៈពេល១០ឆ្នាំ មកហើយ។

ឯកឧត្តមបានលើកឡើងថាដំណើររបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅពេលនេះគឺមានពីរសំខាន់ ៖
ទី១) គឺថាចង់មកជួបសួរសុខទុក្ខសម្ដេចតេជោតែម្ដងដែលជាមិត្តចាស់ធ្លាប់តស៊ូជាមួយគ្នាកន្លងមកនិងធ្លាប់ធ្វើកិច្ចការងារដ៏ច្រើនជាមួយគ្នា
ទី២)
ឯកឧត្តមចង់មើលនូវទីតាំងមួយចំនួនដែលជាអនុស្សាវរីយ៍ដែលឯកឧត្តមធ្លាប់សហការជាមួយនឹងកម្ពុជានៅក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
នាឱកាសនេះសម្ដេចតេជោក៏បានអញ្ជើញឯកឧត្តម Pham Van Tra ទទួលទានអាហារថ្ងៃត្រង់មួយពេលក្នុងបរិយាកាសរីករាយទៀតផង៕ សិទ្ធដោយ៖សុទ្ធលី

×