Tuesday, April 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីផឹកស្រវឹង ពូកែរករឿងពេក ប្រពន្ធខឹងទាញឈើជ្រុងវ៉ៃបណ្តាលអោយស្លាប់

ប្តីស្រវឹងស្រាយកដំបងឈេីមកវាយប្រពន្ធចំនួន១ដំបង បណ្តាលឲ្យបែកក្បាល ហេីយក៏មានការប្រតាយប្រតបគ្នារួច ប្រពន្ធបានប្រើដំបងឈើ វាយប្ដីបណ្ដាលឱ្យបាត់បង់ជីវិត ដោយសារមានអំពើហិង្សាក្នុងគ្រួសារ កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៥០នាទី ស្ថិតក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង​។

ករណីឃាតកម្មដោយអចេតនាកេីតឡេីងដោយដេីមហេតុព្រោះប្តីឈ្មោះខឹម ណេង ស្រវឹងស្រារួចក៏បាន​ឈ្លោះ​ប្រកែកគ្នាជាមួយប្រពន្ធឈ្មោះកៅ នេមនិងបានយកដំបងឈេីមកវាយប្រពន្ធចំនួន១ដំបង បណ្តាលឲ្យបែកក្បាលហេីយក៏មានការប្រតាយប្រតបគ្នារួចប្រពន្ធក៏ដណ្តេីមដំបងឈេីនោះពីប្តីវិញហេីយក៏បានវាយ​ចំក្បាលប្តីចំនួន២ដំបងរួចប្តីក៏ដួលទៅលេីដីហេីយសន្លប់បាត់ទៅ ប្រពន្ធឈ្មោះកៅ​ នឹម​ ក៏បានហៅអ្នកនៅក្បែរនោះឲ្យជួយជូនទៅពេទ្យពេលទៅដល់មណ្ឌលសុខភាពក៏បានលាងរបួសចំណែកឯប្តីដោយមានអាការៈធ្ងន់ធ្ងរគ្រូពេទ្យក៏បានបញ្ជូនទៅភ្នំពេញបន្ត តែមិនទាន់ដល់ភ្នំពេញក៏បានស្លាប់បាត់ជីវិត ពាក់កណ្តាលផ្លូវ សពត្រូវបាន ក្រុមគ្រួសារ យកមកធ្វើ បុណ្យតាមប្រព្រៃណី។

ចំណែកស្រ្តីជាប្រពន្ធដែលបានវាយប្ដីឲ្យបាតបង់ជីវិតនោះត្រូវបាន លោកអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ កសាងសំណុំរឿងបញ្ជូនខ្លួន ទៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីចាត់វិធានការបន្តតាមផ្លូវ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×