Tuesday, April 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងសិង្ហបុរី រួមគ្នាក្នុងការពង្រឹងវិស័យថាមពល ប្រេង និងឧស្ម័ន

ភ្នំពេញ ៖ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងភាពជាដៃគូយ៉ាងល្អ កម្ពុជានិងសិង្ហបុរីរួមគ្នាក្នុងការពង្រឹងវិស័យថាមពល ប្រេង និងឧស្ម័ន ហើយកម្ពុជានឹងបន្តជំរុញនិងគាំទ្រភាពជាដៃគូរនេះ ឱ្យកាន់តែប្រសើរ។

នេះបើយោងតាមប្រភពព័ត៌មានពីជំនួបពិភាក្សាការងាររវាង​ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជាមួយ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងរ៉ែនិងថាមពល ដែលបានផ្សាយក្នុងបណ្តាញសង្គមការងារផ្លូវការក្រសួងរ៉ែនិងថាមពលកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×