Sunday, April 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអចិន្ត្រៃយ៍កម្ពុជាបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តបទឈប់បាញ់ ដោយពេញលេញ និងស្ដារឡើងវិញនូវចរាចរណ៍របស់នាវា និងយន្តហោះ ប្រកបដោយសុវត្ថិភាព គ្មានឧបសគ្គ និងបន្តជាបន្តបន្ទាប់ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz

នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ណី សំអុល តំណាងឲ្យ​ឯកឧត្តម តំណាងអចិន្ត្រៃយ៍ បានចូលរួមកិច្ចប្រជុំផ្លូវការរបស់មហាសន្និបាត ដើម្បីពិភាក្សាអំពីស្ថានភាពនៃការប្រើប្រាស់សិទ្ធិវេតូ លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ទាក់ទងនឹងច្រកសមុទ្រ Hormuz កាលពីថ្ងៃទី៧ ខែមេសា កន្លងទៅ។

នៅក្នុងសុន្ទរកថា ឯកឧត្តមបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តបទឈប់បាញ់ ដោយពេញលេញ និងមានប្រសិទ្ធភាព ក៏ដូចជាការស្ដារឡើងវិញនូវចរាចរណ៍របស់នាវា និងយន្តហោះ ប្រកបដោយសុវត្ថិភាព គ្មានឧបសគ្គ និងបន្តជាបន្តបន្ទាប់ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។

ឯកឧត្តមក៏បានគូសបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់កម្ពុជា ក្នុងការគាំទ្រកិច្ចសន្ទនាដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ និងចូលរួមប្រកបដោយស្ថាបនា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខ ព្រមទាំងធានាលំហូរពាណិជ្ជកម្មពិភពលោកដែលមិនមានការរាំងស្ទះ។រក្សាសិទ្ធដោយ៖សុទ្ធលី

×