Friday, April 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការចេញដីកាឃុំខ្លួន​ស្នងការ​រងខេត្ត​កណ្ដាល​ម្នាក់​ ករណីជំរឹត​ទារប្រាក់​ជនជាតិ​ចិន​ ៥០០០​ ដុល្លារអាមេរិក​

លោកឧត្ដមសេនីយ៍​ត្រី​ អ៊ុល​ ប៊ុណ្ណា​ ស្នងការរងនគរបាល​ខេត្ត​កណ្តាល​ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្តាល​ បានចាប់ឃាត់ខ្លួន​កសាងសំណុំរឿង​បញ្ជូនទៅ​អយ្យការអមសាលាដំបូង​ខេត្ត​កណ្ដាល​ចាត់​ការ​តាមច្បាប់​ ពាក់ព័ន្ធ​បទល្មើស​កំហែង​យក​ (ជំរឹត​ទារប្រាក់​ជនជាតិ​ចិន​ ៥០០០​ ដុល្លារអាមេរិក​)​ ។ បច្ចុប្បន្ន​ចៅក្រម​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​រួចហើយ​ ។

លោកអ៊ុល​ ប៊ុណ្ណា​ អតីតស្នងការរងខេត្តកណ្តាលកាលពីឆ្នាំ2024​ ត្រូវបានបន្ថយសក្តិ2លេីកគឺបន្ថយពីផ្កាយ1មកត្រឹមសក្តិ5និងលេីកទី2បន្ថយមកសល់ត្រឹមមន្ត្រី​ មូលហេតុល្មេីសវិន័យកងកម្លាំងនគរបាលជាតិ! តែខែមេសាឆ្នាំ2026នេះត្រូវជាប់គុកពីបទកំហែងយកលុយជាច្រេីនពាន់ដុល្លារ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×