Thursday, April 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ជា ធីរិទ្ធ ៖ សម្តេចតេជោ គ្មានទម្លាប់លុបសារដែលលោកបង្ហោះពន្យល់ពលរដ្ឋនោះទេ

ភ្នំពេញ៖ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានថ្លែងថា ក្នុងនាមអ្នកនាំពាក្យសម្តេចតេជោ​ ខ្ញុំសូមច្រានចោលនូវខ្លឹមសាររបស់វិទ្យុបារាំង RFI នៅថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២៦ ដែលបានចុះផ្សាយថា សម្តេចតេជោ បានលុបសាររបស់លោកកាលពីថ្ងៃទី១៤ ខែមេសា​​ ឆ្នាំ២០២៦​ នៅលេីទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច។ ខ្ញុំសូមបញ្ជាក់ថា នេះជាការចុះផ្សាយដោយខុសពីការពិតរបស់វិទ្យុបារាំងអន្តរជាតិ RFI ដែលធ្វេីឲ្យសាធារណជនភ័ន្តច្រឡំ។ ខ្ញុំសូមស្នេីឲ្យវិទ្យុ RFI កែតម្រូវជាបន្ទាន់។

អ្នកនាំពាក្យសម្តេចតេជោ សូមជម្រាបជូនសាធារណជន​ ជ្រាបថា​ សាររបស់សម្តេចតេជោ ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក កាលពីថ្ងៃទី ១៤ មេសា ឆ្នាំ ២០២៦ ដេីម្បីពន្យល់ពលរដ្ឋពីការរៀបចំពិធីបុណ្យចូលឆ្នាំ មិនបានលុបចោលឡេីយ។ សូមជនរួមជាតិជ្រាបថា សម្តេចតេជោ គ្មានទម្លាប់លុបសារដែលលោកបង្ហោះពន្យល់ពលរដ្ឋនោះទេ។

សារសំឡេងរបស់ សម្ដេចតេជោ ឆ្លើយតបនឹង លោក សេង សារី៖

×