រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្តី ជាមួយអគ្គនាយកអង្គការយូណេស្កូ។
នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការយូណេស្កូ នាទីក្រុងប៉ារីស ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិន ព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្រ និង តួនាទីដ៏សំខាន់របស់អង្គការយូណេស្កូ ក្នុងការគ្រប់គ្រង និងការការពារបេតិកភណ្ឌវប្បធម៌រូបី និងអរូបី របស់កម្ពុជា រួមមានតំបន់បេតិកភណ្ឌពិភពលោកសំខាន់ៗ ដូចជាប្រាសាទអង្គរ និងប្រាសាទព្រះវិហារ ជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះ
គោលការណ៍ស្នូលរបស់អង្គការយូណេស្កូ និងបេសកកម្មជាសាកលរបស់យូណេស្កូលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងទំនាក់ទំនង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការខូចខាតដល
បណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ ជាពិសេសការទម្លាក់គ្រាប់បែក និងការបាញ់ អាវុធធុនធ្ងន់មកលើប្រាសាទព្រះវិហារ និងតំបន់ជុំវិញ។ សហគមន៍មូលដ្ឋាននៅជុំវិញប្រាសាទត្រូវ ភៀសសឹកដោយបង្ខំ និងរងទុក្ខវេទនាចំពោះការបាត់បង់ទ្រព្យសម្បត្តិ។ ឯកឧត្តមឧបនាយករដ្ឋមន្តី បានគូសបញ្ជាក់ពីជំហររបស់កម្ពុជាលើការការពារបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងបានអំពាវនាវឱ្យ អង្គការយូណេស្កូបញ្ចេញសំឡេងកាន់តែខ្លាំងជាងមុនក្នុងការទប់ស្កាត់ការវាយប្រហារបន្ថែមទៀតទៅ
លើតំបន់បេតិកភណ្ឌពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណអង្គការយូណេស្កូ ចំពោះការបញ្ជូនអ្នកជំនាញប្រឹក្សាយោបល់អន្តរជាតិទាន់ពេលវេលា ដើម្បីវាយតម្លៃការខូចខាតា និង ការត្រៀមខ្លួនក្នុងការផ្ដល់ជំនួយសង្គ្រោះបន្ទាន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានធានាអះអាងចំពោះឯកឧត្តមអគ្គនាយកថា កម្ពុជាពុំបាន។ សម្រាប់
ប្រើប្រាស់ប្រាសាទព្រះវិហារក្នុងគោលបំណងយោធាទេ ប៉ុន្តែពិតជាមានមន្ត្រីសន្តិសុខនយោមការ
ការពារប្រាសាទនេះ ដែលជាផ្នែកមួយនៃការទទួលខុសត្រូវរបស់កម្ពុជា។
បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរំលេចអំពីព្រឹត្តិការណ៍សំខាន់ៗរបស់កម្ពុជា រួមមាន ខួបលើកទី ៧៥ នៃសមាជិកភាពកម្ពុជានៅក្នុងអង្គការយូណេស្កូ និងការធ្វើជាម្ចាស់ផ្ទះន កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅខែវិច្ឆិកា ឆ្នាំ ២០២៦។ ក្នុងន័យនេះ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រីបានអញ្ជើញឯកឧត្តមអគ្គនាយកចូលរួមកិច្ចប្រជុំកំពូលនេះ និងព្រឹត្តិការណ៍ដទៃទៀតដែល ពាក់ព័ន្ធនឹងអាណត្តិរបស់អង្គការយូណេស្កូ។
ជាការឆ្លើយតប ឯកឧត្តមអគ្គនាយកបានស្វាគមន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបាន កោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងប្រកបដោយផ្លែផ្ការវាងកម្ពុជា និងអង្គការ យូណេស្កូ។ ឯកឧត្តមបានសម្តែងការពេញចិត្តចំពោះកិច្ចសហការដ៏យូរអង្វែងរវាងកម្ពុជា និងអង្គការ យូណេស្កូ ដោយបានកត់សម្គាល់ថា ប្រាសាទអង្គរជាសមិទ្ធិផលដ៏អស្ចារ្យមួយក្នុងកិច្ចសហប្រតិបត្តិការ អន្តរជាតិផ្នែកសង្គ្រោះ និងបុរាណវិទ្យា។ ឯកឧត្តមមានសេចក្ដីសោមនស្សរីករាយនឹងមកបំពេញ ទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំនេះ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិករបស់អង្គការ យូណេស្កូរបស់កម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
ឯកឧត្តមអគ្គនាយកបានបញ្ជាក់ថា ឯកឧត្តមបានជួបជាមួយអ្នកជំនាញដែលទើបត្រឡប់មក ពីកម្ពុជា។ បន្ថែមពីការបញ្ចូនអ្នកជំនាញ អង្គការយូណេស្កូនឹងផ្ដល់ថវិកាបន្ទាន់មួយចំនួនដើម្បីគាំទ ដល់ការអភិរក្សសម្បត្តិបេតិកភណ្ឌ ហើយក៏កំពុងសហការជាមួយសម្ព័ន្ធអន្តរជាតិសម្រាប់ការការពារ បេតិកភ័ណ្ឌ (ALIPH) លើបញ្ហានេះ។
ឯកឧត្តមអគ្គនាយកបានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់អង្គការយូណេស្កូក្នុងការអភិរក្ស បេតិកភណ្ឌវប្បធម៌ និងគាំទ្រដល់ប្រទេសកម្ពុជា តាមរយៈជំនាញបច្ចេកទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើតួនាទីរបស់អង្គការយូណេស្កូជាវេទិកាសម្រាប់ការសន្ទនា និងបង្ហាញពីក្តីសង្ឃឹមសម្រាប់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ភាគីទាំងពីរជឿជាក់ថា ជំនួបនេះនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និងអង្គការយូណេស្កូ និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍ ប្រកបដោយចីរភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី














