Saturday, April 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២ ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើសកម្មភាពឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌនគរបាលជាតិ

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២ (ឧត្តមសេនីយ៍ទោ) ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើសកម្មភាពឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌនគរបាលជាតិ។

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២ (ឧត្តមសេនីយ៍ទោ) ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើសកម្មភាពឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌនគរបាលជាតិ និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សាន់ វិចិត្រ ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ បានក្លែងបន្លំជាមន្រ្តីនគរបាលជាតិ (ឋានន្តរស័ក្តិ ឧត្តមសេនីទោ) ក្លែងតួនាទីជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបានធ្វើការភូតកុហក់ជនរងគ្រោះ អោយជឿថាខ្លួន មានសមត្ថកិច្ចលើការងារបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងឈានទៅដល់ការរត់ការចូលក្របខ័ណ្ឌនគរបាលជាតិដល់ជនរងគ្រោះថែមទៀតផង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋានសូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការចាញ់បោកជនសង្ស័យខាងលើ សូមទៅដាក់បណ្ដឹងទាមទារសំណងទឹកប្រាក់ដែលបានបាត់បង់ពីជនស្ស័យនេះ នៅសាលាដំបូងរាជធានីភ្នំពេញ៕
រក្សាសិទ្ធដោយ៖សុទ្ធលី

×