Saturday, April 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាននូវបណ្តាញផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រ

តាកែវ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់ព្រែកជីកហ្វូណន​តេជោ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាននូវ​បណ្តាញ​ផ្លូវ​ទឹក​ប្រវត្តិសាស្ត្រនេះ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតភ្ជាប់រវាងខេត្តកណ្តាល តាកែវ កំពត និងកែបនោះទេ តែអាចភ្ជាប់ជាមួយខេត្តជាប់ទន្លេផងដែរ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ សម្តេចបានរំលេចថា ឡាវ និងកម្ពុជា អាចភ្ជាប់ការដឹកជញ្ជូនតាមទន្លេ ហើយភ្ជាប់ទៅសមុទ្រ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់ព្រែកជីកហ្វូណន​តេជោ គឺជាការធ្វើឱ្យកម្ពុជាខ្លាំង ហើយយកលំនាំតាមមរតកគំនិតពាណិជ្ជកម្មរបស់ដូនតាខ្មែរ។

នាឱកាសអញ្ជើញបើក​ការ​ដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាននូវបណ្តាញផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងតភ្ជាប់បណ្តាញនៃការដឹកជញ្ជូនរវាងផ្លូវទន្លេ និងផ្លូវសមុទ្រជាមួយឆន្ទៈ និងមនសិកា “ឧត្តមនិយម”​ ផលប្រយោជន៍ជាតិ និងប្រជាជន។

ជាមួយគ្នានេះដែរ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន​ សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងប្រទេស និងឯករាជ្យនយោបាយ លើការដឹកជញ្ជូនផ្លូវទឹក ដោយបានគិតគូរគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពយុទ្ធសាស្ត្រ បច្ចេកទេស និងថវិកា។ គម្រោងនេះ គឺជាការស្តារឡើងវិញនូវផ្លូវទឹក ដែលបុព្វបុរសខ្មែរយើង ធ្លាប់បានប្រើប្រាស់តាំងពីសម័យបុរេប្រវត្តិ គឺប្រមាណជាង ២០០០ឆ្នាំមុន។

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ជាប្រវត្តិសាស្ត្រលើកដំបូងក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេទៅកាន់សមុទ្រ។ ព្រែកជីកនេះនឹងក្លាយជាច្រករបៀងយុទ្ធសាស្ត្រ តភ្ជាប់ការដឹកជញ្ជូនពីរាជធានីភ្នំពេញទៅកាន់តំបន់ឆ្នេរនៃសមុទ្រ។ ផែនការអភិវឌ្ឍន៍នេះ មានគោលបំណងជំរុញការរីកចម្រើនប្រកបដោយតុល្យភាព ធ្វើពិពិធកម្មឧស្សាហកម្ម និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្អែកលើគោលការណ៍អភិវឌ្ឍន៍អេកូឡូស៊ី។ បន្ថែមពីនេះ វានឹងក្លាយជាសរសៃឈាមតភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់ៗដូចជា ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងរ៉ែទន្លេមេគង្គលើ ដែលបានគាំទ្រដល់ចក្ខុវិស័យអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ទន្ទឹមនឹងការប្រឹងប្រែងដើរទៅមុខ កម្ពុជា ក៏កំពុងប្រឈមនឹងបញ្ហាមួយចំនួនដូចជាអធិបតេយ្យជាតិ សេដ្ឋកិច្ច តម្លៃប្រេងឡើងថ្លៃព្រោះសង្គ្រាមនៅមជ្ឈិមបូព៌ា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានភាពនាពេលនោះ បើទោះបីជាមានការលំបាកខ្លាំងយ៉ាងណាក្តី តែរាជរដ្ឋាភិបាលមិនដេកដួល ឬចុះចាញ់នឹងបញ្ហានោះឡើយ ហើយប្រឹងប្រែកដាក់ចេញផែនការនានា ដើម្បីដោះស្រាយបញ្ហា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាត់ចំណូល ៥០លានដុល្លារ ព្រោះការបន្ថយអាករពិសេស និងពន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម​នៃការកើនឡើងថ្លៃប្រេង។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនៅជាមួយប្រជា​ពល​រដ្ឋ​គ្រប់កាលៈទេសៈ មិនមែននៅតែពេលសប្បាយនោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋចូលរួមសន្សំសំចៃការ​ប្រើប្រាស់ភ្លើង និងប្រេងឥន្ធនៈ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ មិនជាប់គាំងនោះទេ បន្តដំណើរការទៅតាមផែនការ។ ព្រែកជីកនឹងមានគុណតម្លៃធំធេងសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន បន្តជំរុញប្រសិទ្ធភាពនៃការដឹកជញ្ជូនផ្លូវទឹកទន្លេ-សមុទ្រ, តាមរយៈការ​តភ្ជាប់​ទន្លេ​មេ ជាមួយដៃទន្លេ, បឹង, ស្ទឹង, ព្រែក និង ប្រឡាយ, ឆ្ពោះទៅកាន់សមុទ្រ ដើម្បី​ផ្សារភ្ជាប់ទីក្រុង, ទីជនបទ និងតំបន់តាមដងទន្លេ ស្ទឹង ព្រែក ជាមួយតំបន់ផលិតកម្ម, កសិកម្ម និងទេសចរណ៍។ ទន្ទឹមនេះ ត្រូវបន្តពង្រីកការតភ្ជាប់នៃបណ្តាញ​ដឹកជញ្ចូន​ផ្លូវ​ទឹក ជាមួយបណ្តាញដឹកជញ្ជូនពហុមធ្យោបាយផ្សេងទៀត ដើម្បីកាត់បន្ថយ​ចម្ងាយ​, ពេល ថ្លៃដឹកជញ្ជូន និងឧបសគ្គនានា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តពង្រឹងគុណភាព, សមត្ថភាព និង​សក្តានុពល នៃវិស័យដឹកជញ្ជូនផ្លូវទឹក​នៅ​កម្ពុជា ឱ្យក្លាយជាឧស្សាហកម្ម​ដឹក​ជញ្ចូន​ផ្លូវទឹក និងកំពង់ផែពិតប្រាកដ, ព្រម​ទាំង​ត្រូវជំរុញការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យជំរុញឱ្យការដឹកជញ្ជូនធុនធ្ងន់ ផ្លាស់​ប្តូរ​ពីផ្លូវថ្នល់មកផ្លូវទឹក ឬ ផ្លូវដែក ដើម្បី, ម៉្យាងកាត់បន្ថយការខូចខាតផ្លូវថ្នល់, ការកក​ស្ទះ​ចរាចរណ៍, គ្រោះថ្នាក់ចរាចរណ៍, និង ម៉្យាងទៀត កាត់បន្ថយថ្លៃដឹកជញ្ជូន និង ការបំភាយ​ឧស្ម័នផ្ទះកញ្ចក់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់វីរៈកងទ័ព វីរៈនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូ ព្រមទាំងអរគុណដល់នាយទាហាន នាយទាហានរង ពលទាហាន និងនគរបាលគ្រប់រូប ដែលបានបន្តឈរជើងការពារជាតិមាតុភូមិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងការចូលរួមសោកស្តាយជាមួយប្រជា​ពល​រដ្ឋ​ជាជនភៀសសឹក ដែលបាត់បង់ផ្ទះសម្បែង និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋចោលនោះឡើយ ហើយបានដោះស្រាយជាបន្តបន្ទាប់ រហូតដល់មានការសាងសង់ផ្ទះសម្រាប់ស្នាក់នៅបណ្តោះអាសន្នជាដើម។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទះបណ្តោះអាសន្នសម្រាប់​ជន​ភៀសសឹកមិនដូចផ្ទះដើមរបស់ពួកគាត់ តែជួយឱ្យការរស់នៅបានប្រសើរជាងការរស់នៅក្នុងតង់។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីសង់ផ្ទះឱ្យប្រជាពលរដ្ឋនៅបណ្តោះអាសន្ន តែកម្ពុជាមិនបោះបង់ការទាមទារដីនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា យន្តការការទូតបើនៅមានសង្ឃឹម​ត្រឹម១ភាគរយ ក៏សម្តេចនៅតែប្រឹងប្រែងប្រើប្រាស់យន្តការការទូតក្នុងការ​ដោះស្រាយ​បញ្ហាព្រំដែន ព្រោះមិនចង់ឱ្យមានការបង្ហូរឈាមទៀតនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជម្រើសអាទិភាពរបស់កម្ពុជាលើការដោះស្រាយបញ្ហាព្រំដែន គឺការប្រើប្រាស់ច្បាប់ ដោយសន្តិវិធី ដោយប្រើយន្តការទ្វេភាគី អាស៊ាន និងអន្តរជាតិ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជជែកទ្វេភាគីជាមួយថៃ នៅតែជាជម្រើសមួយ សម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនស្ថិតនៅត្រឹមទ្វេភាគីនោះទេ គឺអន្តរជាតិបានចូលរួមតាំងពីរពេលមានបទឈប់​បាញ់នៅថ្ងៃទី២៨ ខែកក្កដា និងកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃទី២៦ ខែតុលា ដែលមានការចូលរួមពីអាមេរិក និងចិន។ បន្ថែមពីលើនោះ ការចូលរួមរបស់អ្នកសង្កេតការណ៍អាស៊ាន គឺបញ្ហាមិនស្ថិតនៅត្រឹមទ្វេភាគីនោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនបានស្នើបារាំង ឱ្យកាន់ជើងកម្ពុជានោះឡើយ គឺស្នើសុំឱ្យផ្តល់នូវយុត្តិធម៌ និងស្របទៅតាមច្បាប់អន្តរជាតិ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាទាំងឡាយដែលយាយីកម្ពុជា បូករួមទាំងបញ្ហាព្រំដែនជាមួយថៃ គឺក្រើនរំលឹកកម្ពុជាឱ្យពង្រឹងខ្លួនជាប់ជាប្រចាំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×