Saturday, April 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំពុងអនុវត្តន៍តាមនីតិវិធី ករណីកូនប្រុសម្ចាស់បុរីវីឡាទួលសង្កែ ប្រើហិង្សាលើប្រពន្ធ !

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គណនីហ្វេសប៊ុនឈ្មោះ Sarany Teng ថ្មីៗនេះបានផ្សព្វផ្សាយខ្លឹមសារ បែកធ្លាយរូបភាព «កូនប្រុសម្ចាស់បុរីទួលសង្កែ ឈ្មោះ គង់ វុទ្ធី ប្រើហិង្សាលើប្រពន្ធ» ។

ក្រោយពីឃើញការផ្សព្វផ្សាយដូចខ្លឹមសារខាងលើរួចមកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យជំនាញធ្វើការស្រាវជ្រាវចំពោះការផ្សព្វផ្សាយករណីខាងលើនេះ ។

ដោយហេតុការណ៍នេះកើតឡើងអំឡុងឆ្នាំ២០២៥ ពាក់ព័ន្ធករណីនេះ ស្ត្រីរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចមូលដ្ឋាននោះទេ។ ស្រ្តីរងគ្រោះបានទៅពាក្យបណ្តឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ ។

បច្ចុប្បន្នករណីហិង្សាខាងលើកំពុងឋិតក្នុងការអនុវត្តន៍តាមនីតិវិធីរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×