Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំងប៉ុស្តិ៍នគរបាលអូរដា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ សភាពការណ៍ស្ងប់ស្ងាត់ធម្មតា គ្មានអ្វីប្រែប្រួលគួអោយកត់សម្គាល់ឡើយ

ភ្នំពេញ ៖ ថ្ងៃចន្ទទី ១០ ខែ មីនា ឆ្នាំ២០២៥ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ក៏ដូចយោបល់ លោកឧត្តមសេនីយ៍ត្រី ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំង លោកវរសេនីយឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលដឹកនាំវរ:៨១៩ ។

ក្រោមបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់ឲ្យប៉ុស្ដិ៍ប្រចាំការជួរមុខចេញល្បាតក្នុងភូមិសាស្រ្តដែលខ្លួនគ្រប់គ្រងមាន:វេលាម៉ោង០៨:០០ នាទី កម្លាំងប៉ុស្ដិ៍នគរបាលអូរដា ចំនួន៥នាក់ អាវុធវែង៣ដើម ខ្លី១ដើម ដឹកនាំដោយ លោកអនុសេនីយ៍ឯក រិន រិត នាយប៉ុស្ដិ៍ (ស្ដីទី) បានសហការជាមួយកម្លាំងយោធា៖កងល្បាតទី០៤ ចំនួន ៦នាក់ អាវុធវែង៤ដើម ខ្លី១ដើម ដឹកនាំដោយលោកអនុសេនីយ៍ត្រី ខន ចន្ធី មេបញ្ជាការ”ខ”បានដើរល្បាតចាប់ពីប៉ុស្ដិ៍អង្កេតការណ៍ ដល់ដើមស្រឡៅ ។ ក្រោយពីបានល្បាតចប់ សភាពការណ៍ស្ងប់ស្ងាត់ធម្មតា គ្មានអ្វីប្រែប្រួលគួអោយកត់សម្គាល់ឡើយ និងបានបញ្ចប់នៅវេលាម៉ោង ១០:០០នាទី ថ្ងៃខែឆ្នាំដដែល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×