ក.ក.នៈ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ គឺជាថ្ងៃដែលប្រទេសវៀតណាម សម្រាកពីការងារ មន្ត្រីរាជការ បុគ្គលិក នយោជក នយោជិក កម្មករ បានឈប់សម្រាក់មួយថ្ងៃតាមការកំណត់របស់បក្សកុម្មុយនីស្ត និងរដ្ឋាភិបាលវៀតណាម ដើម្បីប្រារព្ធខួបអនុស្សាររីយលើកទី១៣៦(១៩ ឧសភា ១៨៩០-១៩ ឧសភា ២០២៦) ថ្ងៃខួបកំណើតវីរៈបុរសជាតិរបស់ខ្លួន គឺលោកប្រធាន ហូ ជីមិញ ដែលប្រជាជនវៀតណាម គោរពជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចេញពីក្រអៅបេះដូងរបស់ពួកគេ ប្រៀបបាននឹងប្រជាជនកម្ពុជា គោរពព្រះពុទ្ធសមណៈគោត្តមដូច្នេះដែរ។

លោកប្រធាន ហូ ជីមិញ ប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ទទួលគារវកិច្ចដ៏ឧត្តមពីសំណាក់ ព្រះអង្គម្ចាស់ នរោត្តម ភូរិស្សរា រដ្ថមន្ត្រីការបរទេសនៃព្រះរាជអណាចក្រកម្ពុជានៅដ្ថធានី ហាណូយ នាឆ្នាំ១៩៦៧ ( រូបថតៈVNA )
CEN យើងខ្ញុំសូមជូនអត្ថបទស្រាវជ្រាវមួយ ដើម្បីឱ្យលោកអ្នកបានស្គាល់ពីប្រវត្តិបុព្វហេតុ ស្នាដៃ និងកេមរតកវីរៈបុរសជាតិរបស់វៀតណាមរូបនេះ បន្សល់ទុកជូនមាតុភូមិ និងប្រជាជនរបស់ខ្លួន ព្រមទាំងការរួមចំណែករបស់លោកក្នុងការកសាងមិត្តភាព សហប្រតិបត្តិការ វិបុលភាពជាមួយប្រជាជនបណ្តាប្រទេសក្នុងតំបន់ និងនៅលើពិភពលោក។
លោកប្រធាន ហូ ជីមិញ មានឈ្មោះដើមថា ង្វៀន ស៊ិញគុង (Nguyen Sinh Cung) និងមានឈ្មោះជាច្រើនទៀតដូចជា ង្វៀន អាយគួក (Nguyen Ai Quoc មានន័យថា ង្វៀនអ្នកស្នេហាជាតិ) ហើយជាពិសេសលោកមានឈ្មោះជាច្រើនទៀតខុសៗគ្នាក្នុងដំណាក់កាលតស៊ូបដិវត្ត រហូតដល់ក្លាយជាប្រមុខរដ្ឋវៀតណាម នៅខែកញ្ញា ឆ្នាំ១៩៤៥។

លោកកើតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៨៩០ ស្ថិតនៅភូមិហ័រសែន(ផ្កាឈូក) ឃុំគីមលៀន ខេត្តងិអាន (Nghe An) ប្រទេសវៀតណាម។ លោកប្រធានបានទទួលអនិច្ចកម្មនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦៩ ក្នុងជន្មាយុ ៧៩ឆ្នាំ នៅទីក្រុងហាណូយ។ លោកកើតក្នុងត្រកូលស្នេហាជាតិតជំនាន់ ជាកូនកំព្រាម្តាយ ដោយស្លាប់ចោលទាំងពីលោកនៅកុមារភាព ឪពុកលោកធ្វើស្រែចម្ការ លំបាកលំបិនចិញ្ចឹមជីវិត ប៉ុន្តែលោកចេះអក្សរជ្រៅជ្រះបែបលាក់កំបាំង ដោយធ្វើជាគ្រូបង្រៀនដ៏ស្ងប់ស្ងៀមនៅក្នុងភូមិតែមិនមែនជាគ្រូបង្រៀន តាមលទ្ធិអាណានិគមនិយមបារាំងគ្មានប្រាក់កម្រៃឡើយ។ លោកមានបងស្រីម្នាក់ និងបងប្រុសបង្កើតម្នាក់។
លោកបានដើរចូលគន្លងនយោបាយដោយគ្មានការណែនាំ រឺ បង្ហាញពីនណាម្នាក់ឡើយ ពោលគឺភ្ញាក់រលឹកដោយខ្លួនឯងតាំងពីវ័យជំទង់ ដោយមានគំនិតប៉ងប្រាថ្នាចង់ឃើញមាតុភូមិរបស់លោករួចផុតពីអាណានិគមបរទេស ប្រទេសវៀតណាម ដែលមានឯករាជ្យ សេរីភាព ប្រជាជនមានសុភមង្គល។
ក្នុងដំណើរទៅកាន់ជីវិតជាមេដឹកនាំបដិវត្តន៍ មេដឹកនាំប្រទេស ជាអ្នកបង្កើតសាធារណៈប្រជាធិបតីវៀតណាម ២កញ្ញា ១៩៤៥ ដែលសព្វថ្ងៃយើងស្គាល់ថាជាសាធាំរណៈសង្គមវៀតណាមនោះ លោកបានឆ្លងកាត់ព្យុះព្រោជិវិតជាប់ពន្ធនាគាច្រើនលើកច្រើនសារ តាមរកចាប់ខ្លួចនសម្លាប់ចោល ពីសំណាក់បរិវាចពន្ធនិយម ដែលចង់ប្លន់ដណ្តើមយកប្រទេសវៀតណាមទាំងមូល និងយកប្រជាជនវៀតណាមរាប់រយនាក់ធ្វើជាទាសករ បម្រើមហិតាប្រទេសឈ្លានពាន។

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩១១ យុវជន ង្វៀន តឹកថាញ់ (ឈ្មោះលោក ហូ ជីមិញ នៅពេលនោះ) ដែលមានរូបរាងស្គមកំប្រឹង ខោអាវចាស់រយ៉ៃ និងបង្វិចមើលទៅសឹងស្មើរតែទុរគតជន តែដោយសារលោកចេះនិយាយភាសាបារាំងបានខ្លះ និយាយយ៉ាងគោរពអោនលំទោនទៅកាន់បរិបាលកប៉ាល់បារាំងដែលចតនៅកំពង់ផែរទេសចរណ៍សៃហ្គន់ (ទីក្រុងហូជីម៉ិញ បច្ចុប្បន្ន) យ៉ាងដូច្នេះថា សូមលោកថៅកែមេត្តាអនុញ្ញាត្តិឱ្យខ្ញុំជិះកប៉ាល់នេះទៅស្រុកបារាំងផង ខ្ញុំព្រមធ្វើអ្វីៗគ្រប់បែបយ៉ាង ស្រេចតែលោកប្រគល់ឱ្យខ្ញុំ ខ្ញុំសុំតែបាយហូបមួយចំអែតតែប៉ុណ្ណោះ មិនសុំប្រាក់ខែទេ។ ថៅកែកប៉ាល់ដែលជាបរិបាលផងនោះ ដោយក្តីអាណិតមេត្តា អាញ់ព្រមឱ្យឯងឡើងកប៉ាល់បាន រូបរាងដ៏ស្គមនេះ អាញ់ឱ្យធ្វើជំនួយការចុងភៅ មានម្ហូបស៊ីគ្រាន់បើ តែអាញ់ឆ្ងល់គ្រប់គ្នាសុំធ្វើការងារដើម្បីប្រាក់ខែ តែឯងសុំតែបាយស៊ី អាញ់ព្រមទទួលយកឯង។ អនាគតស្ថាបនិកទំនើបវៀតណាមរូបនេះ សប្បាយចិត្តខ្លាំងណាស់ អាត្មាអាញ់បានស្គាល់ពិកភពលោក ស្គាល់ប្រទេសដែលដាក់អាណានិគមលើប្រទេសអាញ់។
លោក ង្វៀន តឹងថាញ់ បានធ្វើដំណើរទៅប្រទេសបារាំង និងប្រទេសដ៏ទៃទៀត ដើម្បីសង្កេតមើលថា តើប្រទេសដ៏ចម្រើនជឿនលឿននោះ ធ្វើការរកស៊ីដូចម្តេច ដោយត្រឡប់មកវិញជួយជនរួមជាតិវៀតណាម ឱ្យក្លាយជាមនុស្សខ្លាំងពូកែ ប្រទេសវៀតណាមមួយរួចផុតពីខ្ញុំកញ្ជាស់គេ មានឯករាជ្យ សេរីភាព និងសុភមង្គល របស់ជនរួមឈាមវៀតណាមនោះ។ ក្នុងរយៈពេល៣០ឆ្នាំ លោករមែងគិតថា ផ្លូវរំដោះប្រជាជាតិចេញពីការត្រួតត្រាចេញពីអាណានិគមបរទេស ពុំមានផ្លូវណាក្រៅពីបដិវត្តអាណានិគមឡើយ ហើយលោកបានផ្តួចផ្តើមគំនិតបង្កើតបក្សពលករវៀតណាម (បក្សកុម្មុនីស្តវៀតណាម ៣ ខែកម្ភៈ ឆ្នាំ១៩៣០ បច្ចុប្បន្ន) ហើយបក្សដែលលោកបង្កើតឡើងនោះ មានកម្មវិធីនយោបាយខ្លី ងាយយល់ ស្រួលអនុវត្ត ធ្វើតាមទិដ្ឋភាពជាក់ស្តែងវៀតណាមនៅពេលនោះ ពោលគឺបង្កើតប្រទេសវៀតណាមប្រជាធិបតេយ្យថ្មីមួយតាមស្មារតីរដ្ឋអំណាចប្រជាធិបតេយ្យថ្មីនោះ ស្ថិតក្នុងកណ្តាប់ដៃប្រជាជនវៀតណាម មិនស្ថិតក្នុងវណ្ណៈសង្គមណាមួយឡើយ វាជារដ្ឋអំណាចរបស់ប្រជាជាតិវៀតណាមទាំងមូល សម្រាប់បម្រើប្រយោជន៍ប្រជាជាតិវៀតណាម។ នៅថ្ងៃទី២ កញ្ញា ១៩៤៥ លោកប្រធាន ហូ ជីមិញ បានអានសេចក្តីប្រកាសឯករាជ្យទៅកាន់ជនរួមជាតិរបស់លោក និងទៅកាន់ពិភពលោកដោយសង្កត់ធ្ងន់ក្នុងសន្តរកថាជាប្រវត្តិសាស្រ្តនៅទីលានបាឌិញ នៅរដ្ឋធានីហាណូយនេះថា ប្រជាជាតិវៀតណាមស្រេកឃ្លានឯករាជ្យ សេរីភាព ពុំមានអ្វីថ្លៃថ្លាជាងឡើយ ហើយប្រជាជនវៀតណាមដែលជាម្ចាស់ប្រទេសវៀតណាមស័ក្តិសមនឹងទទួលបាននូវឯករាជ្យ សេរីភាព និងសុភមង្គល។ នៅក្នុងមហាមិទិញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៤៥ មានប្រជាជន កងទ័ព និងកម្មាភិបាលរាប់សែននាក់ចូលរួម ឃើញមានទង់ក្រហមផ្កាយលឿងនៅកណ្តាល (ទង់ជាតិវៀតណាមបច្ចុប្បន្ន) និងបដារជាភាសាវៀតណាម បារាំង អង់គ្លេស ចិន និងរុស្ស៊ី ចងតាមដងផ្លូវនានាតាមរដ្ឋធានីហាណូយ មានខ្លឹមសារថាប្រទេសវៀតណាមជារបស់ប្រជាជនវៀតណាម បរាជ័យលទ្ធិអាណានិគមបារាំង ឯករាជ្យរឺស្លាប់ គាំទ្ររដ្ឋាភិបាលបណ្តោះអាសន្ន គាំទ្រលោកប្រធាន ហូ ជីមិញ ស្វាគមន៍គណៈប្រតិភូសម័ន្ធមិត្ត។

សន្តរកថារបស់វីរៈបុរសជាតិវៀតណាម ហូ ជីមិញ ដែលមានខ្លឹមសារដ៏ជ្រៀលជ្រៅ និងត្រូវបានផ្សព្វផ្សាយជាច្រើនភាសាទៅកាន់ពិភពលោក មានខ្លឹមសារសំខាន់បំផុតជាអាទិ៍ថា ពីលើវេទិការនេះយើងខ្ញុំរដ្ឋាភិបាលបណ្តុះអាសន្នសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម សូមប្រកាសជម្រាបជូនពិភពលោកថា ប្រទេសវៀតណាមយើងខ្ញុំមានសិទ្ធបរិបូរណ៍ក្នុងការទទួលបានសិទ្ធសេរីភាព និងឯករាជ្យ ហើយវាបានក្លាយជាការពិត គឺប្រទេសយើងមានសេរីភាព និងឯករាជ្យ។ ប្រទេសវៀតណាមទាំងមូលប្តេជ្ញាយកកម្លាំងស្មារតី ជីវិត និងទ្រព្យសម្បត្តិ មកថែរក្សាឱ្យខានតែបាន នូវសេរីភាព និងឯករាជ្យនោះ។
• ឈ្វេងយល់ពីចំណុចពិសេសៗរបស់វីរៈបុរសជាតិវៀតណាម ហូ ជីមិញ
កើតក្នុងត្រកូលស្នេហាជាតិតជំនាន់
ចេះភាសាបរទេសជ្រៅជ្រះចំនួន៧ រុស្ស៊ី បារាំង អង្គេស ចិន អេស្ប៉ាញ ថៃ ព័រទុហ្គាល់ ដោយអាន ស្រាវជ្រាវ និងសរសេរភាសាទាំងនេះបានជាផ្លូវការណ៍
ក្នុងតំណែងជាស្ថាបនិកបក្ស និងប្រមុខរដ្ឋវៀតណាម និងរដ្ឋមន្ត្រីការបរទេសវៀតណាមមុនគេ លោករស់នៅក្នុងជីវិតដ៏សាមញ្ញបំផុត គ្មានកម្មសិទ្ធឯកជន គ្មានរថយន្ត គ្មានតម្លៃខ្ពស់ មានអង្គរក្សតែម្នាក់ មានអ្នកបើករថយន្តតែម្នាក់ និងលេខាផ្ទាល់តែម្នាក់ ខុទ្ទកាល័យហូជីម៉ិញមានមនុស្សតិចណាស់ ក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេសវៀតណាមមួយ មានមនុស្សពី ៣០ ទៅ៤០លាននាក់នៅពេលនោះ។
លោកត្រូវបានអង្គការយូណេស្កូផ្តល់រង្វាន់ឥសរជនខាងវប្បធម៌ ការប្រគល់នេះធ្វើឡើងនៅរដ្ឋធានីហាណូយ នាឆ្នាំ១៩៦៧
លោកធ្លាប់ជាអ្នកកាសែតជាតិ និងអន្តរជាតិដ៏ល្បាញល្បី និងជាបិតាស្ថានិបនិកកាសែតវៀតណាម ឈ្មោះថាគឺវគួក(សង្គ្រោះជាតិ) ដែលបង្កើតឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩២៥ ពោលគឺជិត១០១ឆ្នាំហើយ លោកសរសេរកាសែតច្រើនភាសាណាស់ ហើយមាននាមបការលើកាសែតទាំងនោះនៅលើកាសែតទាំងនោះ។

ប្រមុខរដ្ឋ ហូ ជីមិញ គ្មានគណនេយ្យធនាគារទេ លោកមានសម្លៀកបំពាក់តែ ២ ៣សម្រាប់តែប៉ុណ្ណោះ ១សម្រាប់ទទួលភ្ញៀវ ២សម្រាប់ប្រជុំការងារ និងសម្រាប់ទៅជួបជនរួមជាតិវៀតណាមនៅស្រែចម្ការ លោកធ្លាប់មានប្រសាសន៍ថា លោកចូលចិត្តសម្លៀកបំពាក់អ្នកស្រែជាងប្រមុខរដ្ឋ។ លោកមានគំនិតថារៀនមិនមែនដើម្បីធ្វើមន្ត្រីទេ រៀនគឺដើម្បីបម្រើជាតិ នរណាៗក៏អាចបម្រើជាតិ ឱ្យតែមានប្រយោជន៍សម្រាប់ជាតិ ទោះពួកគេមិនមែនជាមន្ត្រី មិនមែនកម្មាភិបាលក៏ដោយ។
លោកពុំមានភរិយាទេ មិនមានកូនចៅបង្កើតទេ លោកធ្លាប់មានប្រសាសន៍ថា កូនចៅរបស់លោកបង្កើតនោះគឺប្រជាជនវៀតណាមទាំងអស់តែម្តង។ លោកពិសារបារីសឹងពេញមួយជីវិត តែលោកបានផ្តែផ្តាំកូនចៅវៀតណាមថា ២យ៉ាងមិនត្រូវធ្វើតាមលោក គឺ១មិនយកប្រពន្ធ និង២មិនជក់បារី។ ម្ហូបអាហារដែលលោកចូលចិត្តជាងគេ គឺទឹកត្រគួនស្រស់ តៅហួរវៀតណាម លោកពិសារអាហារបរទេសតែពេលទទួលភ្ញៀវបរទេសតែប៉ុណ្ណោះ។ លោកប្រាប់ចុងភៅរបស់លោកថា លើតុអាហាររបស់លោកនៅឯវិមានរដ្ឋនោះ សូមកុំឱ្យមានម្ហូបលើសពី២មុខ បើស្រលាញ់ចូលចិត្តលោកសូមឱ្យមានក្រគួន និងតៅហួរ។ លោកចិញ្ចឹមត្រី និងដាំផ្លៃឈើរដោយខ្លួនឯង ម្ហូបអាហារផលិតដោយផ្ទាល់ខ្លួនឯង រីឯអង្ករលោកយកប្រាក់ខែខ្លួនឯងទិញមកដាំបាយហូប។ ពេញមួយជីវិតលោកមិនទទួលជំនួនពីជនរួមជាតិ បរទេស មិនទទួលជាដាច់ខាតជាសុរា សម្ភារៈប្រណិត ពេញមួយជីវិតមិនប្រើប្រាស់សម្ភារៈប្រណិតទេ លោកប្រើស្បែកជើងកង់ឡានជាពិសេស លោកជាស្ថាបនិកកង់ឡាន ស្បែកជើងដំបូងគេនោះគឺកង់ឡានបារាំង ដោយលោកយកកង់ឡាននោះធ្វើជាស្បែកជើងពាក់ដោយខ្លួនឯង។

ប្រសាសន៍ដ៏ល្បីរន្ទឺរបស់លោកគឺ ប្រទេសវៀតណាមមានតែមួយ ប្រជាជាតិវៀតណាមមានតែមួយ ប្រជាជនវៀតណាមនៅភាគខាងត្បូងគឺជាសាច់ជាឈាមរបស់វៀតណាមទាំងអស់។ យើងវៀតណាម ត្រូវវិញធ្លុះជាសាមគ្គីមហាសាមគ្គី ជ័យជំនះមហាជ័យជំនះ។ ក្រោយអនិច្ចកម្ម លោកបានបន្សល់ទុកដល់ប្រជាជនវៀតណាម ១០២លាននាក់ នូវមរតកគំនិត គ្មានអ្វីថ្លៃថ្លាជាងឯករាជ្យ បើចង់មានបានត្រូវខិតខំធ្វើការរកស៊ី ដើម្បីលទ្ធិកុម្មុនីស្ត តាមទិសដៅឈានទៅរកសង្គមនិយម ស្រលាញ់សន្តិភាព រាប់អានប្រទេសទាំងអស់លើពិភពលោកដោយស្មើរមុខស្មើរមាត់ គោរពស្រលាញ់មនុស្សជាតិ៕រក្សាសិទ្ធដោយ៖CEN




