Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកពីពលិកម្មរបស់អ្នកដោះមីន ដែលបានរងរបួស និងបាត់បង់ជីវិត ក្នុងអំឡុងពេលប្រតិបត្តិការបោសសម្អាតមីនរបស់ពួកគេ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ-បគល់ សមិទ្ធផលនៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះ ជនពិការដោយសារមីន ដំណាក់កាលទី២ និងការបើកគម្រោង ដំណាក់កាលទី៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផល នៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយ សង្គ្រោះជនពិការ ដោយសារមីន ដំណាក់កាលទី២ និងការបើកគម្រោង ដំណាក់កាលទី៣ ក្រោមហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់ “មរតកតេជោ” នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏ថ្លៃថ្លានេះ ពីសំណាក់ប្រជាជន និងរដ្ឋាភិបាលជប៉ុន សម្រាប់គាំទ្រគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយ សង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ ដែលមានថវិកាចំនួន២,០០០លានយ៉េន ប្រមាណជាង១៧ លាន ដុល្លារអាម៉េរិក សម្រាប់គាំទ្រប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយ សង្គ្រោះជនពិការដោយសារមីនតាមរយៈការជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជនបទ ដោយផ្តល់អាទិភាព លើខេត្តចំនួន៣គឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន និងគម្រោងថ្មីដំណាក់កាលទី៣ ដែលមាន ថវិកាចំនួន ១,៧០០ លានយ៉េន ប្រមាណជាង ១១លាន ដុល្លារអាម៉េរិក នៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រដល់អង្គភាពប្រាស សម្អាតមីនទាំងអស់ ដែលបានខិតខំប្រឹងប្រែងបោសសម្អាតផ្ទៃដីបានចំនួនជាង៣,៥៤២គីឡូម៉ែត្រក្រឡាត្រូវបានរកឃើញ និងរុករកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទបានចំនួនជាង៤.៥លានគ្រាប់ ក្នុងនោះ អង្គភាព CMAC បោសសម្អាតផ្ទៃដីបានចំនួនប្រមាណ២,១៣៦គីឡូម៉ែត្រក្រឡា សម្រាប់ប្រជាជនធ្វើស្រែចម្ការ
[ដើម្បីចិញ្ចឹមជីវិត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីពលិកម្មរបស់អ្នកដោះមីន ដែលបានរងរបួស និងបាត់បង់ជីវិត ក្នុងអំឡុងពេលប្រតិបត្តិការបោសសម្អាតមីនរបស់ពួកគេ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជាប្រទេសដែលរងគ្រោះពីបញ្ហាគ្រាប់ មិនធ្ងន់ធ្ងរបំផុតមួយក្នុងពិភពលោក និងជារដ្ឋភាគី នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា កម្ពុជាប្រកាន់ជំហរយ៉ាង ម៉ឺងម៉ាត់ក្នុងការបំពេញតាមគ្រប់កាតព្វកិច្ច និងស្មារតីនៃអនុសញ្ញាអន្តរជាតិនេះ។

កម្ពុជាក៏មានមោនទនភាព ដែលបានបញ្ជូនកងកម្លាំងបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសនោះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអ្នក ផ្តល់ជំនួយផ្សេងៗទៀត ដែលបាន ហើយនឹងបន្តជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា ក្នុងនោះក្រៅពីជប៉ុន គឺមានចិន សហរដ្ឋអាម៉េរិក អូស្ត្រាលី ប៊ែលហ្ស៊ិក កាណាដា សហគមន៍អឺរ៉ុប អាល្លឺម៉ង់ ន័រវេស្ស ស៊ុយអ៊ែត ចក្រភពអង់គ្លេស និងអង្គការជាដៃគូរួមមាន UNDP អង្គការ NPA ទីភ្នាក់ងារ JICA អង្គការយេម៉ាស់ (JMAS) អង្គការ អាប៉ូប៉ូ (APOPO) អង្គការ Golden West, Japan International Cooperation System ក្រុមហ៊ុន Japan Crown Agents Japan Limited ក្រុមហ៊ុន Komatsu និងក្រុមហ៊ុន Nikken Corporation៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×