ខេត្តកំពង់ចាម: យោងតាមសាក្សីម្នាក់មិនបញ្ចេញឈ្មោះបានលើកឡើងថា”នាយយប់ថ្ងៃគ្រោះអគ្គីភ័យកើតឡើងកើតឡើងនៅភូមិទី៨ សង្កាត់កំពង់ចាមក្រុងកំពង់ចាម សំណាងណាស់ចេះដេកនៅបន្ទប់ជាន់លើផ្នែកខាងក្រោយឃើញភ្លើងឆេះរាលដាលមកជិតដល់ផ្ទះដឹងខ្លួនទាន់នាំគ្នាបើកទ្វារប្រញាប់រត់គេចទៅកន្លែងសុវត្ថិភាពបើសិនជាដេកនៅជាន់ក្រោមមិនអាចមើលអ្វីឃើញទេដូច្នេះជីវិតពីរអ្នកប្ដីប្រពន្ធនិងម្ដាយក្មេកអាចនឹងត្រូវស្លាប់ក្នុងភ្នក់ភ្លើងមិនខាន” នេះបើតាមការបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី៩ខែមីនាឆ្នាំ២០២៥។
លោកផ្លោក សុវណ្ណ ចៅសង្កាត់កំពង់ចាម មានប្រសាសន៍ឲ្យដឹងថា:ចំពោះទីតាំងដែលកើតមានគ្រោះអគ្គិភ័យនេះគឺផ្ទះឈើទាំងនេះបានស្ថាបនាឡើងក្នុងអំឡុងឆ្នាំ១៩៨០ជាង
ដែលគ្រានោះគឺជាបឹងកំប្លោក ។ហើយជាប្រភេទផ្ទះឈើប្រកក្បឿងត្រូវបានសាងសង់ឡើងជាប់គ្នាតែម្ដងមានរហូតដល់ចំនួន១៧ខ្នងផ្ទះស្មើនឹង១៧ ម្ចាស់បើគិតមកដល់សព្វថ្ងៃមានរយៈពេលជាង៤០ឆ្នាំហើយ។ ជាមួយនោះជញ្ជាំងឈើអាចត្រូវពុកផុយទៀតផង។
លោកចៅសង្កាត់កំពង់ចាមមានប្រសាសន៍បន្តថា ព្រោះអគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅឆ្លងពីផ្ទះមួយទៅផ្ទះមួយ។ដោយសាក្សីលើកឡើងថាបណ្ដាលមកពីទស្សសេខ្សែភ្លើងនៅបង្គោលភ្លើងមុខផ្ទះពលរដ្ឋតែម្ដង។រួចភ្លើងបានឆេះរាលដាលបន្តមកផ្ទះឈើក៏បង្កើតជាគ្រោះមហន្តរាយបែបនេះក្បែរកណ្ដាលអាធ្រាតយប់ថ្ងៃទី ៧មីនា ឈានចូលព្រឹកថ្ងៃទី៨មីនា ឆ្នាំ២០២៥។ ទ្រព្យសម្បត្តិរបស់ពលរដ្ឋដែលបាត់បង់ក្នុងនោះមានកង់ហ្នឹងម៉ូតូជាច្រើនព្រមទាំងទ្រព្យមួយចំនួនធំទៀតដែលមិនអាចយកបានក្លាយជាចំណីភ្លើងទាំងអស់បើគិតជាទឹកប្រាក់វិញប្រមាណជិតពីរលានដុល្លារ ដែលត្រូវខាតបង់។ ដោយមើលឃើញបែបនេះត្រូវបានឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត នាំយកអំណោយសាខាកាកបាទក្រហមមកចែកជូនដល់ពលរដ្ឋរងគ្រោះទាំង១៧គ្រួសារនៅព្រឹកថ្ងៃទី៨ មីនា ដោយមួយគ្រួសារទទួលបានថវិកាកាកបាទក្រហមចំនួន១លានរៀលថវិការបស់គណបក្សប្រជាជនកម្ពុជា១លានរៀល ព្រមទាំងរបស់របរប្រើប្រាស់មួយចំនួន។
លោកផ្លោក សុវណ្ណ ចៅសង្កាត់កំពង់ចាមបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ សាលាគណខេត្តកំពង់ចាមដឹកនាំដោយព្រះសីលសំវរៈ ប៊ត តាំងឆេង ព្រះមេគណខេត្ត អមដំណើរដោយព្រះចៅអធិការវត្តខេមវ័នបឹងស្នាយ ចៅអធិការវត្តបឹងកុក ព្រះគ្រូសេខ ឧត្តមបញ្ញា ចៅអធិការវត្តជ្រោយថ្ម រួមនិងព្រះសង្ឃជាច្រើនអង្គទៀត បាននិមន្តនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យចំនួន២,៧២០,០០០៛ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កំពង់ចាម ដឹកនាំដោយលោក ប៊ិ ប៊ុន្ថា ចូលរួមថវិកាចំនួន៣,៤០០,០០០៛ រដ្ឋបាលសង្កាត់កំពង់ចាម ចូលរួមថវិកាចំនួន៣,៤០០,០០០៛ ក្រុមទទួលបន្ទុកចលនាស្ត្រីរបស់គណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម ដឹកដោយលោកស្រី ឈិត ណារី ចូលរួមថវិកាចំនួន១៧០,០០០៛ ដើម្បីចូលរួមរំលែកការលំបាកដល់គ្រួសាររងគ្រោះដដោយអគ្គីភ័យ១៧គ្រួសារ នៅភូមិទី៨ សង្កាត់កំពង់ចាម សរុបទឹកប្រាក់បានទទួល ក្នុងមួយគ្រួសារចំនួន៥៧ម៉ឺនរៀល នឹងគ្រឿងឧបភោគ បរិភោគ ឃីត១កញ្ចប់។
ចំពោះប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យបានលើកឡើងថានៅពេលខាងមុខនេះផ្ទះនឹងត្រូវស្ថាបនាឡើងវិញអាចសាងសង់អំពីបេតុង ដើម្បីឱ្យមានសុវត្ថិភាពជាងផ្ទះឈើ៕ ភ្នំប្រុសភ្នំស្រី























