ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុងបាត់ដំបង ខេត្តបាត់ដំបង បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការដឹកនាំដោយលោកវរសេនីយ៍ឯក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យសរុប ០៣នាក់
នៅថ្ងៃទី៦ និងទី៧ ខែមីនា ឆ្នាំ២០២៥ បានកម្លាំងជំនាញយើងបង្រ្កាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណីឃាត់ខ្លួនជនសង្ស័យ នៅ ២ចំណុចផ្សេងគ្នា:
១-ចំណុចក្រុមទី០៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឃាត់បានជនសង្ស័យចំនួន ០២នាក់។
២-ចំណុចក្បែរស្តុបបាណន់ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឃាត់បានជសង្ស័យ ០១នាក់ទៀត។ ឃើញមុខសញ្ញាសង្ស័យ ចំនួន០៣នាក់ កំពុងធ្វើសកម្មភាពជួនដូរគ្រឿងញៀន នៅក្នុងមូលដ្ឋានមាន៖
១.ឈ្មោះ អៀម ធាម ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅក្រុមទី០៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
២.ឈ្មោះ ធាម លីស៉ីង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្រុមទី០៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៣.ឈ្មោះ យឿត ផានិត ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅក្រុមទី០៣ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ដកហូតបាន៖ -គ្រឿងញៀនមេតំហ្វេតាមីន ម៉សទឹកកក ICE ចំនួន០៧ដុំនិង១២ថង់ទម្ងន់ ៩៨ ២៩.០៨ក្រាម -ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
-ទូរស័ព្ទដៃចំនួន០៤គ្រឿង -រថយន្តចំនួន០២គ្រឿង -សម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



