ខេត្តកណ្តាល : ថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាល ជូនដំណឹង ស្តីពីការបិទចរាចរណ៍ នៅចំណុចស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នៅថ្ងៃទី១០ ទី១៥ ទី២០ ទី២២ ទី២៧ ទី២៩ ខែមីនា ឆ្នាំ២០២៥។
រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ រដ្ឋបាលខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍នៅចំណុចស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រសព្វរវាង មហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ដើម្បីរៀបចំស្ទូចលើកដំឡើងផ្ទឹមស្ពានបេតុង អាម៉េ នៅក្នុងការដ្ឋានសាងសង់ តាមផែនការដូចខាងក្រោម៖
ថ្ងៃទី១០ ទី១៥ ទី២៧ ខែមីនា ឆ្នាំ២០២៥ បិទចរាចរណ៍កំណាត់ផ្លូវ ៦០ម៉ែត្រ ពីស្តុបមហាវិថី សម្តេចតេជោ កែងនឹងផ្លូវ ៥០ម៉ែត្រ មកដល់ផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន) ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១០:០០នាទីយប់។
ថ្ងៃទី២០ ទី២២ ខែមីនា ឆ្នាំ២០២៥ បិទចរាចរណ៍កំណាត់មហាវិថីព្រលានសម្តេចតេជោ ដោយបិទពីផ្លូវចូលផ្លូវជាតិលេខ២ ទៅមហាវិថីព្រលានសម្តេចតេជោ (ក្នុងបរិវេណការដ្ឋាន) ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១០:០០នាទីយប់។
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បិទចរាចរណ៍កំណាត់ផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន) និងផ្លូវ ៦០ម៉ែត្រ ពីស្តុបមហាវិថីសម្តេចតេជោ កែងនឹងផ្លូវ ៥០ម៉ែត្រ ទៅដល់មហាវិថី ព្រលានសម្តេចតេជោ ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១០:០០នាទីយប់។
បញ្ជាក់៖ កំណាត់ផ្លូវដែលត្រូវពង្វាងចរាចរណ៍នៅក្នុងការដ្ឋានសាងសង់ មានភ្ជាប់ជូននៅក្នុងផែនទី និងមានការណែនាំផ្ទាល់នៅច្រកទីតាំងដែលបានបិទពីសមត្ថកិច្ចប្រចាំការ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









