Saturday, April 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាយរឿង… ហេតុអ្វីមិនបំពាក់មកុដ បុរសឯក ដល់ Mister supranational Cambodai 2023

ភ្នំពេញ ៖ ព្រឹត្តិការណ៍ ប្រកួត Mister supranational Cambodia 2023បាន បិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី២ មេសា ឆ្នាំ២០២៣។ បុរសសង្ហាជាច្រើន រូបតំណាងខេត្តក្រុងនៅ កម្ពុជាបានប្រមូលផ្តុំគ្នា ប្រជែងសមត្ថភាពដើម្បីដណ្តើមពាន និងតំណែងតួឯក។ ក្រោមការប្រកួតប្រជែង ជាច្រើនវគ្គយ៉ាងស្វិតស្វាញ គេបានរកឃើញនូវម្ចាស់ជ័យលាភី ដោយបានទៅលើបុរសសង្ហាម្នាក់ ឈ្មោះ ប៉ន សិលា មានភាពវ័យឆ្លាតជាងគេ កត់សម្គាល់ពីគណៈកម្មាការ ដោយបានទៅលើ បេក្ខភាពមកពីខេត្តពោធិសាត់។

យ៉ាងណាមិញកម្មវិធី បានលេចចេញនូវសញ្ញា កត់សម្គាល់មួយពីប្រិយមិត្តអ្នកទស្សនា ទាំងនៅក្នុងបណ្តាញសង្គម និង អ្នកមកទស្សនាផ្ទាល់ ត្រង់វគ្គប្រគល់ពាន និងឈៀង ជូនដោយសិស្សច្បងឡៅ បញ្ញា ដោយលោកមិនបានបំពាក់ មកុដជូននោះឡើយ។ចំនុចនេះធ្វើអោយ មានការងឿងឆ្ងល់ ហើយអ្នកតាមដានថា ជាកំហុសឆ្គងមួយ មើលមិនគ្រប់ជ្រុង ពីសំណាក់អ្នកគ្រប់គ្រងកម្មវិធី។ ចំពោះការយល់ឃើញចំនុចនេះ ត្រូវបានធ្វើការបកស្រាយ ដើម្បីលាងជម្រះ ការលើកឡើងពីមតិមហាជន និងការរិះគន់មួយចំនួន។

សម្រាប់អ្នកគាំទ្រដែលមានចម្ងល់ទាក់ទងនឹងការមិនបំពាក់មកុដរបស់ Mister Supranational Cambodia 2022 ទៅទៅម្ចាស់ជយលាភីថ្មី Mister Supranational Cambodia 2023
យើងសូមបញ្ជាក់ថា មកុដរបស់កម្មវិធី Mister Supranational Cambodia Organization
គឺជាមកុដសម្រាប់បំពាក់ជាការអបអរសាទរ នៃការបង្កើតកម្មវិធីឆ្នាំដំបូង គ្រងដោយបេក្ខភាពឆ្នាំដំបូងតែប៉ុណ្ណោះសម្រាប់ចាប់ពីឆ្នាំនេះតទៅនឹងមិនមានការបំពាក់មកុដទៀតនោះទេគាត់បន្ត។ ដោយយើងរក្សាគោលការណ៍ International Mister Supranational Organization ដែលបានកំណត់( បញ្ជាក់ ) មកុដបង្កើតឡើងនៅឆ្នាំដំបូងសម្រាប់អបអរពីការផលិតកម្មវិធីឆ្នាំដំបូង ដែលយើងបានចូលរួមក្នុងកម្មវិធីដ៏ធំរបស់ពិភពលោក Mister Supranational Cambodia 2023។

តាមរយៈការបកស្រាយនេះនិង បញ្ចប់ការភ័នច្រឡំ ហើយកាន់តែយល់ដឹងអំពីកម្មវិធីទៀត។ ចំពោះ វ៉ន សិលា ដែលជាបុរសសង្ហាដាច់គេឆ្នាំនេះ និងបន្តការងារជាច្រើនទៀតពិសេស ត្រៀមខ្លួនប្រកួតកម្រិតអន្តរជាតិ។ ចំពោះចំណាត់ថ្នាក់កំពូលទាំង៥ មាន លេខ១ ពោធិសាត់ លេខ២ កំពង់ចាម លេខ៣ ខ្មែរ អូស្ត្រាលី លេខ៤កំពង់ស្ពឺ លេខ៥ កណ្តាល៕ រក្សាសិទ្ធដោយ ៖ ឧត្តម

×