ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀន៧កញ្ចប់ នៅក្រុងស្វាយរៀង !

ខេត្តស្វាយរៀង៖ នគរបាលក្រុងស្វាយរៀងបានបង្ក្រាបទីតាំងសង្ស័យលួចលាក់ជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់មួយកន្លែង ដោយឃាត់ខ្លួនបុរសម្នាក់ និងដកហូតសារធាតុញៀនចំនួន ៧កញ្ចប់ ព្រមទាំងទូរស័ព្ទដៃមួយគ្រឿង។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅភូមិស្វាយតឿ សង្កាត់ស្វាយតឿមក ក្រុងស្វាយរៀង ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង ដែលបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ និងឃាត់ខ្លួនជនសង្ស័យ បានឱ្យដឹងថា: នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសារធាតុញៀនចំនួន ៧កញ្ចប់ ក្នុងនោះមាន ៦កញ្ចប់ធំ និងទូរស័ព្ទដៃមួយគ្រឿង ជាវត្ថុតាងពាក់ព័ន្ធនឹងករណីនេះ។

បច្ចុប្បន្ននេះ  ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង  ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម