ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀន និង ម្នាក់មានដីកាចាប់ខ្លួន ចំនួន២!!

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ខណៈម្នាក់ក្នុងចំណោមពួកគេមានដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនចំនួន២របស់សាលាដំបូងខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួននេះ បានធ្វើឡើង កាលពី រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នេះ នៅចំណុចព្រៃខាងត្បូងភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងនេះតែងមានមុខសញ្ញាសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចេញចូលជាប្រចាំ។

ក្រោយទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ សាវ សុភក្តី អធិការនគរបាលស្រុក និង អនុវត្តតាមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចុះទៅបង្ក្រាបនៅទីតាំងខាងលើ និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់។

សមត្ថកិច្ចបានឲ្យដឹងថា: ជនសង្ស័យទាំងពីរនាក់ មានឈ្មោះ: ជនសង្ស័យទី១-ឈ្មោះ ម៉ៅ ច្រឹង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំដំណាក់រាំង។
ជនសង្ស័យរូបនេះ មានដីកាបង្គាប់ឱ្យចាប់ខ្លួន និង ឃុំខ្លួនចំនួន២ រួមមាន ដីកាលេខ៤១៨ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ និងដីកាលេខ៥១២ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ របស់សាលាដំបូងខេត្តកំពង់ស្ពឺ។

ជនសង្ស័យទី២- ឈ្មោះ មុត ដា ហៅ ថន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានត្រួតពិនិត្យ និងឆែកឆេរ រកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់មធ្យម ម៉ូតូ១គ្រឿង និងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម