Saturday, April 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណា សាឌី បញ្ចេញសារឱ្យបេក្ខភាពបវរកញ្ញាថៃកុំសាងកំហុសជាថ្មី ក្រោយចេញមុខសុំទោសដល់ប្រជាជនកម្ពុជា

ភ្នំពេញ ៖ តារាសម្តែងនិងពិធីការិនីនាង ណា សាឌី បានបង្ហោះសារតាមហហវេសប៊ុកទៅកាន់បេក្ខភាពបវរកញ្ញាថៃដែលធ្វើសកម្មភាពមើលងាយដល់ប្រជាជនខ្មែរ កុំអោយសាងកំហុសនេះជាថ្មីម្តងទៀត បន្ទាប់ពីបវរកញ្ញាថៃរូបនេះបានចេញលិខិតសុំទោសជាសាធារណះ។
តារារូបនេះបានលើកឡើងតាមរយះបណ្តាញសង្គមថា ប្រជាជនកម្ពុជាមានចិត្តល្អប្រពៃណាស់ កម្ពុជាយោគយល់នឹងអភ័យទោសដល់អ្នកដែលបានធ្វខុស។ ប៉ុន្តែសូមអ្នកកុំសាងកំហុសជាលើកទី២ នឹងបន្តទៀតនៅថ្ងៃខាងមុខ ពីព្រោះកម្ពុជាមិនមែនជាប្រទេសដែលប្រទេសណាមួយអាចមើលងាយ នឹងជាន់ឈ្លីបានឡើយ។ អ្នកណាក៏ចេះខុស ប៉ុន្តែការខុសច្រើនដងពេកគឺជាចេនាមិនល្អដែលយើងមិនដឹងថាអាចអភ័យទោសដូចពេលនេះរឺអត់។
នាងបញ្ជាក់ថា ក្នុងនាមនាងខ្ញំជាកូនខ្មែរកាត់ថៃមួយរូប នាងខ្ញុំសូមគាំទ្រតែទង្វើណាដែលត្រឹមត្រូវតែប៉ុណ្ណោះ នាងខ្ញុំនឹងធ្វើគ្រប់យ៉ាង នឹងការពារ ដើម្បីឈាមជ័រដែលមានក្នុងខ្លួននាងខ្ញុំទាំង២ គឺ ថៃ នឹង កម្ពុជា។

នាងបន្តថា ប្រទេសទាំង២មាន វប្បធម៍ នឹង អរិយធម៍ល្អដូចគ្នា ពីព្រោះពួកយេីងមានចិត្តបរិសុទ្ធស្រលាញ់ជាតិសាសន៍រៀងឺៗខ្លួន។ មួយវិញទៀត សាឌីសូមឲ្យបងប្អូនខ្មែរទាំងអស់កុំប្រើពាក្យមិនល្អ ដូចជាការជេ ទៅកាន់ប្រទេសថៃ រឺប្រទេសណាមួយដែលបំពានកម្ពុជា ពីព្រោះនោះមិនមែនជាដំណោះស្រាយត្រឹមត្រូវឡើយ ។

នាងថា ពួកយើងអាចរិះគន់ក្នុងន័យស្ថានា មិនមែនជាន់ពន្លិចដើម្បីយកឈ្នះនោះទេ។ អំពើល្អ សន្តានចិត្តដ៏សែនល្អរបស់ប្រជាជនកម្ពុជានឹងឈ្នះគ្រប់យ៉ាងបាន ដោយពួកយេីងនឹងយកសេចក្តីថ្លៃថ្នូរ ទៅដោះស្រាយបព្ហាដែលនោះគឺជារឿងដែលត្រឹមត្រូវបំផុត។
យ៉ាងណាបើតាម ណា សាឌី សំរាប់មនុស្សមួយចំនួនដែលគិតថាខ្ញុំឈឺឆ្អាលរឿងប្រទេសជាតិដើម្បីល្បី អ្នកគិតខុសហើយ ខ្ញុំមានសិទិ្ធគ្រប់គ្រាន់ក្នុងការក្រោកឈរដើម្បីការពារប្រទសរបស់ខ្ញុំ គឹ ថៃ នឹង កម្ពុជា។ ខ្ញុំមិនចង់ល្បីដោយសាររឿងអាក្រក់ណាមួយឡើយ ។

គួបញ្ចាក់ថា បន្ទាប់ពីបេក្ខភាពវរកញ្ញាឯក Miss Grand Phuket ប្រទេសថៃដែលមានឈ្មោះថា Tia li Teveepanichpan បានបង្ហោះរូបភាពមួយដោយភ្ជាប់ទង់ជាតិកម្ពុជាទៅនឹងសត្វទន្សោង ដែលធ្វើឲ្យប្រជាជនកម្ពុជាផ្ទុះកំហឹង ដោយចាត់ទុកជាការប្រមាថមើលងាយដល់ជាតិសាសន៍របស់ខ្លួននោះ បេក្ខភាពបវរកញ្ញារូបនេះក៏បានលុបចោលវិញ ហើយចេញមុខសុំទោសជាសាធារណះភ្លាមៗ។
ក្រោយការសុំទោសខាងលើនេះស្ថាប័ន Miss Grand ថៃ ក៏បានចេញលិខិតសុំទោសមួយជាផ្លូវការផងដែរ ដោយនៅក្នុងលិខិតនោះបានលើកឡើងថាអ្នកគាំទ្រកម្ពុជាជាទីគោរព
ក្នុងនាម Miss Grand Phuket យើងសូមអភ័យទោសដោយស្មោះចំពោះព្រឹត្តិការណ៍ថ្មីៗនៃរឿងដែលត្រូវបានផ្សព្វផ្សាយនៅលើ Instagram របស់កញ្ញា Tia Li Teveepanichpan តំណាងបច្ចុប្បន្នរបស់យើង។
ចេតនានៃការបង្ហោះនេះ មិនមែនដើម្បីបង្ករឿងដល់ជាតិសាសន៍ដទៃ វាយប្រហារដោយអវិជ្ជមាននិងព្យាបាទ ដើម្បីទាមទារចំណាប់អារម្មណ៍ក្នុងការប្រកួតបវរកញ្ញាលើកនេះទេ។

តំណាងរបស់យើងចង់បង្ហោះរូបភាពជាមួយនឹងអត្ថបទដែលអធិប្បាយថាមិនគួរបង្កើតខ្លឹមសារប្រភេទនេះឡើយ ហើយមិនចង់អ្នកគាំទ្រពិតរបស់នាងទៅវាយប្រហារអ្នកដទៃឡើយ ព្រោះវានឹងបំផ្លាញវឌ្ឍនភាពបច្ចុប្បន្នរបស់នាងនៅក្នុងការប្រកួតប្រជែង។ ទោះជាយ៉ាងណាក្ដី អត្ថបទនឹងមិនបានបង្ហោះដោយសារតែកំហុសបច្ចេកទេសទេ ប្រសិនបើយើងសង្កេតឃើញវា។ បន្ទាប់មក យើងបានបង្ហោះរូបភាពឡើងវិញយ៉ាងលឿនជាមួយនឹងអត្ថបទដែលចង់និយាយ ប៉ុន្តែវាយឺតពេលទៅហើយ ដោយសារការបង្ហោះនេះត្រូវបានចែករំលែកទៅកាន់មនុស្សផ្សេងៗ។ ដូច្នេះទើបបង្កើតនូវការយល់ច្រឡំដ៏ធំនេះ ប៉ុន្តែយើងយល់ ពីអារម្មណ៍របស់អ្នកទាំងអស់គ្នាទាំងស្រុង ព្រោះថាវាមិនមែនជាអ្វីដែលគួរត្រូវបង្ហាញនោះទេ។
យើងខ្ញុំសូមធ្វើការសុំទោសយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាទាំងមូល និងសង្ឃឹមថាអ្នកអាចយល់ថាចេតនារបស់យើងគឺបរិសុទ្ធ ហើយសង្ឃឹមថាអ្នកអាចអភ័យទោសដល់ពួកយើងចំពោះកំហុសដែលបានកើតឡើងនេះ។ យើងខ្ញុំសូមសន្យាថា នឹងមិនមានរឿងបែបនេះកើតឡើងលើកក្រោយទៀតទេ៕ រក្សាសិទ្ធដោយ ៖ សំណាង SV

×