Saturday, April 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងវប្បធម៌ ប្រកាសជូនដំណឹងស្តីពីការប្រគល់សិទ្ធិជូនលោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីចំនួន៤បទ ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជូនដំណឹងដល់សាធារណជនជ្រាបថា ក្នុងពេលកន្លងមកនេះ ក្រសួងបានទទួលសំណើពីលោកស្រី គាត គឹមលន សុំសិទ្ធិគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីគ្មានអ្នកទទួល មរតកឬគ្មានមរតកសាសន៍ នូវបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់ លោក គង្គ ប៊ុនឈឿន ជាស្វាមី។

ឆ្លងតាមការសិក្សាស្រាវជ្រាវក្រសួងបានពិនិត្យឃើញថា បទចម្រៀងចំនួន០៤(បួន)បទ (ដូចមានភា្ជប់ជូននូវបញ្ជី ចំណងជើងបទចម្រៀងក្នុងឧបសម្ព័ន្ធ) ដែលមានចំណងជើងដូចជា៖ ១.ស្ពានកំពង់លួង ២.ម្លប់ស្នេហ៍ដើមស្រឡៅ ៣.សែនឈឺចិត្ត ៤.ប្រពន្ធខាំញេច ជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយលោក គង្គ ប៊ុនឈឿន នឹងប្រគល់សិទ្ធិជូនលោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីទាំងនេះតាមសំណើ។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងសូមប្រកាសជូនដំណឹងថា រាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ប្តឹងជំទាស់ នឹងការស្នើសុំសិទ្ធិគ្រប់គ្រងនូវបទចម្រៀងខាងលើ អាចដាក់ពាក្យបណ្តឹងមក នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ សម្រាប់រយៈពេលនៃការដាក់ពាក្យប្ដឹងជំទាស់ គឺមានសុពលភាពរយៈពេល ០១(មួយ)ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×