Saturday, April 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក់ ឋិតរដ្ឋា ប្រតិកម្មតបក្រោយមានអ្នករិះគន់ ទៅលើរូបរាងធាត់របស់នាង

ភ្នំពេញ ៖ នៅទីបំផុតតារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បានធ្វើការឆ្លើយតបវិញភ្លាមៗ ក្រោយមានបុគ្គលមួយរូបបានធ្វើការរិះគន់ចំៗ ទៅលើរូបរាងធាត់របស់ខ្លួន ក្រោយពេលនាងបង្ហាញការសម្តែងនៅក្នុងបទចម្រៀងសម្រាប់ចូលឆ្នាំមួយបទនៅក្នុងផលិតកម្មថោន។

ការរិះគន់បានកើតឡើងក្រោយផលិតកម្មថោនបានបញ្ចេញរូបភាពវីដេអូបទចម្រៀង ដែលមានចំណងជើងថា ស្រឡាញ់ស្រីចាស់សំបូរលុយចាយ ដែលបកស្រាយដោយអ្នកនាង យក់ ឋិតរដ្ឋា ដោយនៅក្នុងនោះគេឃើញមានគណនេយ្យហ្វេសប៊ុកឈ្មោះ Oun Sophea បានចេញមុខរិះគន់ ដោយប្រើពាក្យពេចន៍ថា ក្បាលពោះសុទ្ធតែគ្រឿងស្រវឹង សម្រកសិនទៅចាំច្រៀងកាជ្រូក។

ពាក្យរិះគន់មួយនេះបានធ្វើឲ្យអ្នកនាង យក់ ឋិត រដ្ឋា បានសម្តែងការហួសចិត្ត ត្បិតនាងបានឃើញបុគ្គលរូបនេះរិះគន់នាងដោយប្រើប្រាស់ពាក្យមិនសមរម្យ ខណៈពេលដែលនាងចាត់ទុកការរិះគន់នេះមិនមែនក្នុងន័យល្អនោះឡើយ ។
តាមរយះសារដែលបានបង្ហោះតាមបណ្តាញសង្គមអ្នកនាង យក់ ឋិតរដ្ឋា បានលើកឡើងថា សំរាប់ខ្ញុំមិនខឹងនឹងគេថាយើងមិនស្អាតកាម៉ាប់ដូចជ្រូកអីទេព្រោះយើងវាម៉ាប់ពិតមែនតែមេត្តាកុំប្រើពាក្យដល់ថ្នាក់( មី) អីព្រោះខ្ញុំមិនបានទៅធ្វើអីដាក់អ្នកអោយអ្នកមកក្តៅក្រហាយរឿងអីដែរ។

នាងបញ្ជាក់ថា ដៀលខ្ញុំសុតតែមីកាជ្រូកចុះមីកាជ្រូកខ្ញុំនឹងបានទៅធ្វើអីដាក់អ្នកដែរ បានដៀលខ្ញុំអីក៏សាហាវយ៉ាងនេះ លោកអើយហើយពេលនិយាយអ្វីទៅកាន់នរណាម្នាក់ គួរតែរៀនយកចិត្តរបស់គេមកដាក់ចិត្តខ្លួនឯងខ្លះផង ខ្ញុំមិនខឹងទេអ្នកចង់ឲ្យខ្ញុំល្អបាននិយាយ តែនេះមិនមែនចង់អោយល្អទេគឺឈ្នានីសច្រើនជាង តែគ្រាន់តែខ្ញុំតូចចិត្តថា ! ខ្ញុំបានធ្វើអីដាក់អ្នកឯង។
ចាត់ទុកថា នេះមិនមែនជាលើកទីមួយទេដែលតារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា ដែលត្រូវបានមហាជនមួយចំនួនធ្វើការរិះគន់ ទៅលើរូបរាងធាត់ខុសពីធម្មតារបស់នាងនាពេលនេះ បន្ទាប់ពីនាងបានវិលមកកាន់អាជីពសិល្បៈឡើងវិញ។

យ៉ាងណាតារារូបនេះក៏បានចេញមុខឆ្លើយតបវិញផងដែរ ដោយពេលខ្លះនាងទទួលស្គាល់ពី ការប្រែរូបរាង ធាត់ខុសពីធម្មតានាពេលនេះផងដែរ ប៉ុន្តែនាងក៏បានព្យាយាមសម្រកទម្ងន់ឆ្លើយតបតាម ការចង់បានពី សំណាក់ទស្សនិកជនអ្នកគាំទ្រ។
គេនៅចាំថា កន្លងមកអ្នកនាង យក់ ឋិតរដ្ឋា ធ្លាប់ចេញមុខបកស្រាយ ដោយបើកចំហរថា «ចង់ស្គមខ្លាំងណាស់ បើនិយាយពីញុំាបាយវិញ មិនចូលចិត្តញុំាបាយច្រើនទេ តែមកពីមានមូលហេតុជាច្រើន ដែលពួកគាត់ មិនបានដឹង ហើយមួយវិញទៀត ខ្ញុំមានជំងឺប្រចាំកាយ គឺរោគខ្សោយបេះដូងទៀត ប៉ុន្តែខ្ញុំមិនចង់បកស្រាយច្រើនទេ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×