ប្រិយមិត្ត និងមហាជន បានទទួលជ្រាបរួចហើយ ទាក់ទងនឹងអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃបំផុត ពីសំណាក់ស្រ្តីជាប្រពន្ធ ដែលបានជួលឃាតករក្នុងតម្លៃ 1000$ ដើម្បីសម្លាប់ប្តីខ្លួនឯង ដោយយកខ្សែភ្លើងឆក់ និងរឹត.ក រួចយកទៅបោះចោលនៅក្នុងប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយសាកសពបុរសប្តី ត្រូវបានប្រជាពលរដ្ឋបានប្រទះឃើញអណ្តែតទឹក កាលពីវេលាម៉ោងប្រមាណ ៩ ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។
ជុំវិញអំពើឃាតកម្មសម្លាប់ប្តីខ្លួនឯង ដែលធ្វើឲ្យមហាជនពិតជាមានការងឿងឆ្ងល់យ៉ាងខ្លាំងនោះ នៅទីបំផុត ស្រ្តីជាប្រពន្ធចិត្តឃោរឃៅឈ្មោះ សាន់ ធីតា ជាជាងសាឡន បានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនសម្រេចចិត្តធ្វើបែបនេះ គឺដោយសារតែខឹងប្ដីរបស់ខ្លួនឈ្មោះ ខឹម ផល្លី ដើរលេងចោលផ្ទះពីរ ឬបីថ្ងៃ ទើបមកផ្ទះម្ដង ពេលមកដល់យប់ជ្រៅរករឿងវ៉ៃប្រពន្ធរហូត ហេតុដូចនេះហើយ ខ្លួនក៏ជួលគេ 1000$ អោយធ្វើបែបនេះតែម្តងទៅ។
ចំណែកបុរសជាឃាតករស៊ីឈ្នួលឈ្មោះ ធួក រ៉ាវី បានសារភាពថា ខ្លួនទើបស្គាល់ស្និទ្ធជាមួយថៅកែសាឡន សាន់ ធីតា ទើបតែ ៣,៤,៥ ខែ ប៉ុណ្ណោះ បន្ទាប់ពីយកក្មួយមករៀនសាឡនជាមួយ។ ជនដៃដល់រូបនេះបន្តថា ដោយសារតែថៅកែ សាន់ ធីតា បានខលមករៀបរាប់អំពីទុក្ខវេទនាប្តីធ្វើបាប និងឲ្យជួយកម្ចាត់ប្តីចោល ដោយសន្យានឹងផ្តល់ប្រាក់ចំនួន 1000$ ពេលនោះ រូបគេក៏ប្រាប់ពីវិធីសម្លាប់នេះតែម្តង។
តែទោះជាយ៉ាងណា ក្រោយពីបានលឺចម្លើយសារភាពដ៏ហួសចិត្តនេះរួចហើយ ស្រាប់តែប្អូនស្រីជនរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ Sreychin Khun បានបង្ហោះសារប្រាប់ពីចរិតពិតរបស់បងស្រីថ្លៃជាថៅកែសាឡនរូបនេះ និងក៏ដូចទង្វើដ៏ល្អរបស់ប្រុសខ្លួន ចំពោះប្រពន្ធ ឲ្យមហាជនបានដឹងទាំងកំហឹងឈឺចាប់យ៉ាងដូច្នេះថា៖ «មីនរកស៊ីក្បាល សុទ្ទតែបងអញដើរលេង 2-3ថ្ងៃ បានចូលផ្ទះម្ដង វ៉ៃធ្វើបាប មីនេះកើតមកចង្រៃគេឯង បងអញស្លូតណាស់ មិនដែលសូម្បីតែសម្ដីធំដាក់បងដាកប្អូនម៉ែឪ បើបងអញវ៉ៃនាងឯងដូចសម្ដីនាងឯងនិយាយមែន អញត្រេកអរពន់ពេក តែវាមិនចឹង បើវ៉ៃមកពីចរឹកនាងឯងវាថោក បងអញនៅផ្ទះជាមួយដូចនៅនរក ជាស្រីនឹងគេដែរ មិនចេះចង្គ្រានជើងឆ្នាំងមួយខែ៣០ថ្ងៃ មិនដែលធ្វើបាយហៅប្ដីអោយស៊ីម្ដងណា មានតែប្ដីមកពីធ្វើការចូលផ្ទះពេលណាស្រែកញ៉ែតៗដាក់ប្តីថា ប្ដីទៅរកស្រីដើរផឹកដើរស៊ីនេះនោះៗ លើកដាក់មិនចេះចប់ បើគាត់ចឹងមែនៗ នៅតាំងពីបន្ទប់ជួលរហូតដល់ មានឡាន មានផ្ទះ អោយនាងឯងជ្រកក្បាលទេ បងអញខំដើររកលុយត្រុកៗ មិនដែលបានសម្រាកស្រួលចិត្ត បើមែនបងអញទេ គេលែងក្បាលនាងឯងតាំពីយូរហើយ នាងឯងចេះលើកដៃសម្លាប់បងអញទៅរួច។
ប្អូនស្រីជនរងគ្រោះរៀបរាប់បន្តថា៖ «មានយកខួរមកគិតទេ កាលមិនទាន់មានផ្ទះមានឡាន នៅផ្ទះជួលអ៊ុតសក់ អញឡើងទៅរៀនភ្នំពេញដំបូង ទៅនៅជាមួយ មួយរយៈអញឃើញបងអញខំណាស់ មកពីធ្វើការវិញទម្លាក់កាបូបមិនទាន់ទេ មកជួយកៀបសក់អ៊ុតសក់ សៅរ៍ អាទិត្យ សម្រាកការងា រគេដើរលេងសប្បាយ បងអញអត់ដើរទេ នៅជួយរកលុយប្រពន្ធកៀបសក់ត្រង់អោយភ្ញៀវ ដាំបាយធ្វើម្ហូបអោយនាងឯងស៊ីទៀត ទៅធ្វើការវិញ មិនដែលទុក្ខលុយអោយប្តីលើសពី 20000 រៀល ថ្ងៃណាក៏រករឿងប្ដី បងអញខំណាស់ ត្រុកៗទម្រាំមមានថ្ងៃនេះ ហេតុអីនាងឯងដាច់ចិត្ត ប្ដីអោបនឹងទ្រូងហ៊ានសម្លាប់ ហេតុអីមិនចេះយកខួរគិតមីនរក បងអញៗបងប្អូនឪម៉ែអញស្រលាញ់ណាស់ បើអស់ចិត្តមិចមិនដោះលែងបងអញ ទៅធ្វើដាក់គាត់ចឹងធ្វើអី ប្ដីអោបនឹងទ្រូង ហេតុអីនាងឯងដាច់ចិត្តសម្លាប់ បងប្រុសអើយ បងប្រុសខំដើម្បីគ្រួសារ តែគេមិនមើលឃើញតម្លៃ ពេលនេះវាទទួលកម្មពៀរដែលវាសាងហើយ សូមបងប្រុស Khoem Pholly ទៅអោយបានស្ងប់សុខចុះ កុំនៅវិលវល់ទៅចាប់ជាតិចាប់កំណើតកន្លែងដែលល្អ ជួបមនុស្សដែលល្អ កុំអោយអាយុខ្លីដូចជាតិនេះទៀត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
















