Monday, April 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ពិចារណា! តើ​រថយន្ត BMW អាច​រួចផុត​ពី​សំណាញ់​ច្បាប់? បន្ទាប់​បើក​កិ.នក្មេង​ស្ទាវ ជិះ​ម៉ូតូ​លឿន​ដូច​ហោះ បុ.ក​គេ ធ្លា.ក់​ខ្ទា.ត​លើ​ថ្នល់

គួរបញ្ជាក់ថា ក្មេងប្រុសជំទង់ម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូ Scoopy ឌុបគ្នាបើកយ៉ាងលឿន ទៅបុកនឹងម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យខ្ទាចចេញពីម៉ូតូ ធ្លាក់លើថ្នល់ ហើយក៏ត្រូវរថយន្តម៉ាក BMW បើកកិនពីលើទាំងកម្រោលដ៏រន្ធត់។ ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង ៣នាទី លើផ្លូវជាតិលេខ២ (ត្រង់ចំណុចខាងការាសលាងឡាន VS) ស្ថិតនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

តាមវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ខ្មៅ ជិះឌុបគ្នា២នាក់ បើកលឿនបំផុត ហើយគេចរថយន្ត១គ្រឿង ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតជិះម្នាក់ឯង បណ្តាលឲ្យក្មេងប្រុសជំទង់ ជិះម៉ូតូ Scoopy (អង្គុយខាងក្រោយ) ខ្ទាត ទៅលើថ្នល់ ចម្ងាយប្រហែលជាង២ម៉ែត្រ ពីរថយន្តម៉ាក BMW ពណ៌ក្រហម ដែលបានចាប់ហ្វ្រាំងឈប់ភ្លាមៗ។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់មក ស្រាប់តែរថយន្ត BMW ក៏បានបើកបន្តដំណើរ ហើយមិនដឹងមានចេតនា ឬបើកជៀសមិនផុតយ៉ាងណា ស្រាប់តែកិនពីលើក្មេងប្រុសជំទង់នោះស្តែងៗតែម្តង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជន២នាក់ដែលជិះម៉ូតូលឿនដូចហោះបង្កហេតុ អ្នកបើកឈ្មោះ ម៉ាន សូត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន រងរបួសស្រាល ត្រូវបានសាច់ញាតិដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីពេទ្យជ័យជំនះ និងអ្នករួមដំណើរពីក្រោយឈ្មោះ អាន រាហ្វីន ភេទប្រុស អាយុ១២ឆ្នាំ ស្លាប់។ ចំណែកអ្នកបើកម៉ូតូ១គ្រឿងទៀតម៉ាក MSX ដែលរងការបុកឈ្មោះ រស់ តុង អាយុ ២១ ឆ្នាំ មានទីលំនៅ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (រងរបួសស្រាល )។

ដោយឡែក ចំពោះករណីរថយន្តម៉ាក BMW ពាក់ស្លាកលេខ 2AX.8987 ពណ៌ក្រហម ដែលបានជាន់ហ្រ្វាំងឈប់ ប៉ុន្តែ ស្រាប់តែបើកកិនក្មេងប្រុសជំទង់អាយុ ១២ ឆ្នាំ នោះដែលជាភាគីម៉ូតូ Scoopy ជិះម៉ូតូបញ្ច្រាសទិស (មិនគោរពសិទ្ធអទិភាពផ្លូវ) ហើយបើកលឿនដូចហោះទៀត ដោយមិនដឹងថាជាចេតនាកិន ឬបើកជៀសមិនផុតយ៉ាងណា ត្រូវបានមហាជនចោទជាសំណួរថា តើអាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ?។

តែបើតាមការសង្កេតឃើញ គឺរថយន្ត BMW បានបើកគេចផុតកង់ខាងមុខហើយ ប៉ុន្តែ ប្រហែលដោយសារតែម្ចាស់រថយន្តអាចជាមនុស្សស្រីបើក មិនមានការប្រុងប្រយ័ត្ន ក៏កិនពីលើមនុស្សកង់ខាងក្រោយទាំងកម្រោលតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×