Monday, April 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​តាលោ​សែន​ជ័យ! ខំ​ពួន​ដល់​ក្នុង​ចម្ការ​ចេ​ក​ហើយ នៅ​រក​ឃើញ​ទៀត

ពិតជារឿងដ៏ហួសចិត្តខ្លាំងតែម្តង ខណៈដែលបានឃើញស្រ្តីៗញៀនល្បែងបៀចំនួន ៩ នាក់ ត្រូវបានសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួន ដើម្បីយកទៅដុសក្អែលលើកទី១ ត្រឹមធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឲ្យបញ្ឈប់សកម្មភាពលេងល្បែងស៊ីសងទៀត ព្រោះវាគ្មានមានបានអ្វីដោយសារល្បែងនោះទេ ពោលគឺមានតែការខាតបង់ នាំឲ្យកើតការឈ្លោះទាស់ទែងក្នុងគ្រួសារប៉ុណ្ណោះ។

អ្វីដែលភ្ញាក់ផ្អើលខ្លាំងទៀតនោះ គឺថា ហេតុការណ៍សមត្ថកិច្ចចុះចាប់ក្រុមស្រ្តីលេងល្បែងនេះ ត្រូវបានធ្វើឡើងនៅចំណុចព្រៃចម្ការចេកមួយកន្លែង ស្ថិតនៅក្នុងភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។

លទ្ធផលនៃការចុះបង្រ្កាប សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ បៀចំនួន៩២សន្លឹក កន្ទេលសម្រាប់ក្រាលចំនួន០១ សារុងសម្រាប់ក្រាលលេងចំនួន០៣ ការ៉ុងសម្រាប់ទ្រព្យ ចំនួន០១។

ដោយឡែក ចំពោះស្រ្តីលេងល្បែងទាំង៩នាក់នោះ សមត្ថកិច្ចបាននាំខ្លួនយកទៅប៉ុស្តិ៍ ដើម្បីធ្វើកិច្ចសន្យា និងធ្វើកំណត់ហេតុអប់រំ សម្រាប់លើកទី១ ដើម្បីបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចាប់ពីពេលនេះតទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×