Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌុច លីដា ប្រកាសជំហ៊រមិនចោលសិល្បៈ ក្រោយបាត់មុខមួយរយៈ

ភ្នំពេញ ៖ តារាស្រីនាង ឌុច លីដា បានប្រកាសជំហ៊ររបសខ្លួនថា រហូតមកទល់នាពេលនេះនាងមិនមានបំណងបោះបង់ចោលសិល្បៈត្រឹមនេះឡើយ បើទោះបីជាមួយរយៈនេះនាងបានបាត់មុខពីអាជីពមួយនេះក៏ដោយ។
ក្រោយខកខានមិនបង្ហាញការសម្តែងថ្មីៗប្រមាណជា៣ឆ្នាំមកនេះ ឌុច លីដា ត្រូវបានគេដឹងថា នាងកំពុងជាប់ដៃមើលថែកូនប្រុសរបស់នាង បន្ទាប់ពីចូលរោងការមានស្វាមី ជាមួយនឹងការជាប់ដៃការងាររកស៊ីផ្ទាល់ខ្លួនផងនោះ។

យ៉ាងណា ក្រោយទើបបង្ហាញវត្តមានសម្តែងសារជាថ្មីកាលពីពេលកន្លងទៅនេះ ឌុច លីដា បានអះអាងថា នាងមិនបោះបង់ចោលអាជីពសិល្បះត្រឹមនេះឡើយ ប្រសិនបើនាងនៅតែមានការគាំទ្រ។

នាងបញ្ជាក់ថា នាងមានថ្ងៃនេះក៏ដោយសារអាជីពសិល្បៈដែរ ហេតុនេះនាងមិនមានបំណងណាមួយបោះបង់វាចោលនោះឡើយ ពោលគឺនៅតែបន្ត ប្រសិនបើមានខាងក្រុមហ៊ុនឬផលិតកម្មនានាចង់អោយនាងចូលរួមសម្តែង។
នាងរំពឹងថា ការវិលមករកការសម្តែង និងដើរម៉ូតរបស់នាងជាថ្មីឡើងវិញនេះ នាងក៏នៅតែមានសន្ទុះនៃការគាំទ្រកាន់តែខ្លាំងដដែល ពីសំណាក់ទស្សនិកជន។

ឌុច លីដា លើកឡើងបន្ថែមថា បើទោះបីជានាងមានស្វាមី និងមានកូនប្រុសម្នាក់នាពេលនេះក៏ដោយ ប៉ុន្តែនាងបានខិតខំថែរក្សារូបរាង និងសម្រស់មិនអោយប្រែប្រួលខ្លាំងឡើយ ខណៈពេលដែលនាងបានព្យាយាមហ្វឹកហ្វាត់ការសម្តែង និងដើរម៉ូតនេះជាថ្មីនេះផងដែរ។
នាងបន្តថា ការមកវិលមករកអាជីពសិល្បៈក្រោយខកខានមួយរយៈរបស់នាងនាពេលនេះ បានធ្វើឲ្យនាងហាក់មានអារម្មណ៍ខ្លួនកំពុងចូលសម្តែងដំបូង និងថ្មីដូច្នេះដែរ ប៉ុន្តែនាងបានខិតខំធ្វើវាឲ្យល្អ ដោយមិនឲ្យម្ចាស់ក្រុមហ៊ុន និងទស្សនិកជនខកចិត្តនោះឡើយ។

យ៉ាងណា បើតាមគម្រោងក្រោយវិលចូលអាជីពសិល្បះជាថ្មីរបស់ ឌុច លីដា នាពេលនេះនាងនឹងចូលរួមការដើរម៉ូតសម្តែងជាបន្តបន្ទាប់ ដោយនៅក្នុងនោះនាងក៏ទើបតែបានបង្ហាញមុខសម្តែង ជាតួអង្គអប្សរានៅក្នុងព្រឹត្តការណ៍រាត្រីចងចាំ ជាមួយអ្នកសិល្បៈប្រមាណជា៣០០នាក់ នៅក្នុងបរិវេណប្រាសាទអង្គវត្ត នាខេត្តសៀមរាប៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×