Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដែងផង ចូលរួមកសាងពុទ្ធចក្រផង នីតា វរវង្ស ទទួលគ្រឿងឥស្សរិយយស ថ្នាក់មហាសេរីវឌ្ឍន៍

ភ្នំពេញ ៖ នេះជារឿងសំខាន់ក្នុងជីវិតតារាសម្តែង នីតា វរវង្សមួយទៀត ដែលទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ” មហាសេរីវឌ្ឍន៍ ” ហើយវាក៏បានធ្វើឱ្យសិល្បករជាច្រើនទៀតចូលរួមត្រេកអរ សរសើរនាង។

នៅលើបណ្តាញសង្គមផេកផ្លូវការរបស់ នីតា វរវង្ស បានសរសេរថា «ក្នុងថ្ងៃនេះនាងខ្ញុំ នីតា វរវង្ស ពិតជាមានកិត្តិយសយ៉ាងឧដុង្គឧត្តម និងរំភើបចិត្តយ៉ាងក្រៃលែងក្នុងការទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់” មហាសេរីវឌ្ឍន៍ ” ក្រោមអធីបតីភាព ឯកឧត្តម ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា, នាងខ្ញុំក៏សូមអរគុណដល់ ឯកឧត្តម ក្នុងការបំពាក់គ្រឿងឥស្សរិយយសជូនដល់នាងខ្ញុំ ហើយនាងខ្ញុំព្រះករុណាក៏សូមអរព្រះគុណដល់ព្រះគ្រូចៅអធិការវត្តតាំងក្រសាំងខាងជើង ដែលបានផ្តល់ជូនគ្រឿងឥស្សរិយយស ដល់នាងខ្ញុំ ក្នុងការលើកទឹកចិត្តចូលបច្ច័យផ្ទាល់ខ្លួនដើម្បីកសាងវត្ត។

សូមជូនកុសលផលបុណ្យដល់ អ៊ុ ពូ មីង បងប្អូនដែលបានចូលរួមបច្ច័យបុណ្យតាមរយ: នីតា ជាពិសេសអ្នកម្តាយក្នុងការឆ្លងកុដិនៅវត្តតាំងក្រសាំងខាងជើងនេះ។ សូមជូនមគ្គផលបុណ្យកុសលដល់បងប្អូនទាំងក្នុងស្រុក និងក្រៅស្រុកផង។

បើនិយាយពីការងារវិញ នីតា វរវង្ស ក៏កាន់តែឡើងកូដក្នុងការសម្តែងដោយនាងទទួលបានការងារច្រើន និងត្រូវបានផលិតករសរសើរថា ពូកែសម្តែង។ សូម្បីតែ លោក ហ្វៃ សំអាង ក៏ហៅនាងថតសម្តែងក្នុងតួអង្គមួយនៃចម្រៀងជីវិតក្មេងវត្ត របស់ថ្នាក់ដឹកនាំផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

×