Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាង ខ្ញុង ទម្លាយអារម្មណ៍ពិត ដែលធ្លាប់គិតខ្លី ចង់ស.ម្លាប់ខ្លួនដោយសារបំណុល…

ភ្នំពេញ ៖ មហាជនបានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីអ្នកនាង ខ្ញុង បានចេញមុខទម្លាយរឿងរ៉ាវដែលនាងធ្លាប់គិតខ្លីចង់សម្លាប់ខ្លួន ដោយសារវណ្ឌក បំណុលដែលនាងបានជំពាក់គេច្រើនម៉ឺនដុល្លារ កាលពីពេលកន្លងទៅ។

អ្នកនាង ខ្ញុង បានលើកឡើងតាមរយះវីដេអូដែលបានបង្ហោះតាមបណ្តាញសង្គមថា កន្លងមកនាងក៏ធ្លាប់គិតខ្លីចង់ស.ម្លាប់ខ្លួនដោយសារបញ្ហាបំណុលជុំទិស ដោះស្រាយមិនចេញ។
នាងបញ្ជាក់ថា នាងធ្លាប់គិតខ្លី តែក្រោយពីការគិតឡើងវិញ នាងក៏នឹកសង្វេគដល់មនុស្សដែលនៅរស់ដូចជាកូន ប្តី និងគ្រួសារ ព្រោះបើយើងទៅគឺយើងផុតហើយ ប៉ុន្តែចុះគ្រួសារ ជាពិសេសកាន់តែសង្វេគគឺកូនដែលជាមនុស្សគួរឲ្យអាណិតជាងគេ។

នាងថា ការចេញវីដេអូនេះនាងគ្រាន់តែចង់បង្ហាញ និងការលើកទឹកចិត្តដល់មនុស្សមួយចំនួនដែលជាប់បំណុលគេដូចជារូបនាងគួរត្រូវចេះតស៊ូ ព្រោះនៅលើលោកនេះមិនមានរឿងណាមួយ ដែលមិនអាចដោះស្រាយបានឡើយ ហើយកុំដោយសារតែបំណុល ធ្វើឲ្យយើងទៅទាំងមិនទាន់អស់បុណ្យ ។

យ៉ាងណាអ្នកនាងជឿថា ពេលខ្លះកូនបំណុលគាត់មានការគៀបសង្កត់ពីម្ចាស់បំណុល ហើយម្ចាស់បំណុលមានច្រើន តែមានម្នាក់មិនទុកពេលអោយកូនបំណុលនោះឡើយ ដែលនោះជាដើមហេតុនាំកូនបំណុលខ្លះទាល់ខ្លាំង រហូតឈានទៅដល់ការគិតខ្លីបែបនេះ។
នាងបញ្ជាក់ថា សម្រាប់រូបនាងគឺនៅតែប្រកាន់ជំហរដដែល បើទោះជាត្រូវគេប្តឹង ជេរប្រមាថ គេផុស និងនិយាយតាមបណ្តាញសង្គមយ៉ាងណាក៏ដោយ ក៏នាងមិនរើសយកសេចក្តីស្លាប់មកដាក់នៅនឹងខ្លួនជាដាច់ខាត ព្រោះនាងចង់ដឹងពីសមត្ថភាពខ្លួនឯងថាអាចដោះបំណុលគេអស់ឬយ៉ាងណា។ នាងបន្តថា នៅពេលដែលនាងដោះបំណុលគេអស់ហើយ វាសនានាងនឹងទៅជាយ៉ាងណា ហើយនាងក៏ចង់ថាតើកូនរបស់នាងធំទៅបានរៀនដល់អ្វីខ្លះ ព្រមទាំងរឿងរ៉ាវផ្ទាល់ខ្លួន និងគ្រួសារមួយចំនួនទៀតដែលនាងចង់ដឹងផងដែរ។

យ៉ាងណាបើតាមអ្នកនាង ខ្ញុង ក្នុងនាមជាអ្នកសិល្បៈមួយរូបដែលជួបបញ្ហាខាងលើនាងចង់អំពាវនាវដល់អ្នកដែលជំពាក់គេទាំងអស់ត្រូវ រឹងមាំ តស៊ូប្រឹងប្រែងដើម្បីរកវិធីដោះស្រាយបញ្ហា៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×