Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីស្អាតតំណាងកម្ពុជា កញ្ញា ជា ចារ៉ានី មិនមានឱកាសឡើងក្នុងវគ្គ Top 15 ពីកម្មវិធី Miss International 2022 នោះទេ

ភ្នំពេញ ៖ ទីបំផុតការខិតខំប្រឹងប្រែងរបស់កញ្ញា ជា ចារ៉ានី ក្នុងការប្រកួតដណ្តើមមកុដ ថ្នាក់ពិភពលោកនៅសហរដ្ឋអាមេរិក (Miss International 2022) មិនអាចឆ្លងដល់គោលដៅចង់បាននោះទេ ព្រោះថា បេក្ខភាពបវរកញ្ញាដែលមកពីបណ្ដាប្រទេសផ្សេងៗចូលរួមប្រកួត សុទ្ធតែជារាជិនីសម្រស់ និងឆ្នើមខ្លាំងៗតែម្ដង។

ជុំវិញការប្រកួតនេះទៀត ប្រទេសជើងខ្លាំងមួយចំនួន រួមមាន ថៃ វៀតណាម ក៏មិនអាចចូល Top 15 នៃកម្មវិធីដែរ, ដូច្នេះ កញ្ញា ជា ចារ៉ានី បានត្រឹមតែសោកស្តាយ និងសុំទោសមហាជនព្រោះនាងពិតជាចង់បំពេញតួនាទីមួយនេះឱ្យល្អបំផុត និងទៅដល់គោលដៅមែន តែទៅមិនរួច។

យើងអាចនិយាយបានថា នេះជាបទពិសោធន៍ថ្មីដើម្បីឱ្យបេក្ខភាពបវរកញ្ញាជំនាន់ក្រោយ បានសិក្សាស្វែងយល់ពីគន្លឹះប្រភេទកម្មវិធីឱ្យច្បាស់ថា ក្នុងកម្មវិធីគេចង់បានអ្វី? ការបរាជ័យក្នុងឆ្នាំ២០២២នេះ យើងទទួលបាននូវសញ្ញាល្អច្រើនលើផ្នែកប្រឡងបវរកញ្ញា ឬបុរសឯក ដោយចេញទៅប្រកួតក្រៅប្រទេស, យើងឃើញថា មានលទ្ឋផលខ្លះឈ្នះមកុដ និងខ្លះទៀតឈ្នះតំណែងសំខាន់ៗ អោយពិភពលោកបានស្គាល់ផងដែរ។

សោកស្ដាយទៅកាន់ Miss international Cambodia 2022 គឺកញ្ញា ជា ចារ៉ានី ដែលមិនអាចជាប់បន្ដទៅកាន់វគ្គ Top 15 របស់ Miss international 2022 , បេក្ខភាពបវរកញ្ញាក្នុងតំបន់អាស៊ីទាំងអស់ គឺមានតែប្រទេស Philippines តែមួយគត់ ដែលបានជាប់ចូលទៅក្នុងវគ្គ Top 15 , ក្រៅពីនោះ ដូចជា បវរកញ្ញា Thailand, Vietnam, Indonesia និងបវរកញ្ញា ជាច្រេីនរូបទៀត សុទ្ធតែមិនជាប់ទាំងអស់។

សូមបញ្ជាក់ថា ការប្រកួតបវរកញ្ញាលេីឆាកអន្ដរជាតិក្នុងកម្មវិធី Miss international 2022 នេះ ជាកម្មវិធីដ៏ធំលំដាប់ទី៣លេីពិភពលោក បន្ទាប់ពី Miss Universe និងMiss World ។

កញ្ញា ជា ចារ៉ានី នឹងវិលត្រឡប់មកកាន់កម្ពុជា ឆាប់ៗវិញ ហើយពាំនាំមកនូវបទពិសោធន៍ចំណេះដឹងពីការប្រកួតឱ្យអ្នកប្រឡងរលកក្រោយបានយល់ដឹង ដើម្បីកើនឡើងសមត្ថភាព។

គួរបញ្ជាក់ថា មុននឹងចូលប្រកួតប្រជែងបវរកញ្ញាអន្តរជាតិអ្វីមួយ បេក្ខនារីត្រូវសម្លឹងមើលលក្ខណៈសម្បត្តិខ្លួនឯងឱ្យច្បាស់ជាមុនសិន ដូចជា ÷

១- រូបសម្បត្តិ ÷ សម្រស់ជុំវិញខ្លួន ដងខ្លួន ពណ៌សម្បុរ និងកម្ពស់,

២- សមត្ថភាព ÷ ចំណេះដឹង ចំណេះធ្វើ (ចំណេះដឹងទូទៅ) យល់ដឹងពីកិច្ចការ និងស្ថានភាពសង្គម, បទពិសោធន៍ក្នុងសង្គម , ភាសាបរទេស,

៣- ទេពកោសល្យ ÷ ភាពឆ្នើម និងភាពប៉ិនប្រសប់រាល់កិច្ចការប្រចាំថ្ងៃ និងកិច្ចការសង្គម, ទំនាក់ទំនងសាធារណៈ,

៤- សំយោគចំណេះដឹង ÷ ប្រមូលផ្ដុំចំណេះដឹង និងទេពកោលជារួម ផ្ដោតទៅលើទស្សនៈល្អៗ និងទូលំទូលាយ សម្រាប់ឆ្លើយនឹងសំណួររបស់គណៈកម្មធិការ,៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×