Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេង សុខឃីម បញ្ជាក់ជំហរមិនវិលរកស្នេហ៍ចាស់ ខណ:មានការបង្ហើបថាកំពុងមានអ្នកស្អំបេះដូង

ភ្នំពេញ ៖ តារាសម្តែងនាង សេង សុខឃីម បានបញ្ជាក់ជំហរជាថ្មីថា នាងនឹងមិនអាចវិលស្នេហ៍ចាស់ជាមួយនាយ ចឺម វិញឡើយ ក្នុងពេលដែលតារារូបនេះក៏បានបង្ហើបកំពុងមានអ្នកស្អំបេះដូងផងដែរ។
អ្នកនាង សេង សុខឃីម នៅតែសម្តែងការសោកស្តាយអំឡុងពេលមានទំនាក់ទំនងជាមួយតារាចម្រៀងសំបូរស្នេហ៍ នាយ ចឺម ដែលចុងក្រោយត្រឹមធ្វើអោយនាងខូចចិត្តប៉ុណ្ណោះ។

បើទោះបីជាមិនបញ្ចេញឈ្មោះ នាយ ចឺម ប៉ុន្តែអ្នកនាង សេង សុខឃីម បានបង្ហោះសារយ៉ាងចាក់ដោតលើបណ្តាញសង្គមសំដៅទៅកាន់តារាចម្រៀងរូបនេះថា លើកនេះគឺខ្ញុំសំរេចចិត្ត កាត់ផ្តាច់ខ្ញុំនិងអ្នកគ្រប់យ៉ាងចែកជា2 មិនបាច់ទុកមុខរាប់គ្នាទេ សក់អ្នកណាក្បាលអ្នកនឹង មួយជីវិតនេះអ្វីដែលខ្ញុំស្តាយបំផុតគឺស្គាល់អ្នកឯង មានតែរឿងអាស្រូវ ខូចឈ្មោះមិនចេះចប់ ។
នាងបញ្ជាក់ថា ដាច់ខាតកុំត្រលប់ទៅរកមនុស្សដែលធ្វើបាបចិត្តយើងហើយសុខចិត្តបោះបង់ចោលមនុស្សដែលតែងតែកំដរ តែងតែមើលថែ តែងតែយល់ចិត្ត តែងតែស្រលាញ់យើងពេលនេះ។

នាងថា កុំត្រលប់ទៅរកកន្លែងដែលឈឺនោះម្ដងទៀតអី កុំអោយការលួងលោមមួយនោះអូសទាញសេចក្ដីសុខយើងពេលនេះ កុំបោះបង់ចោលមនុស្សបច្ចុប្បន្នដែលគេល្អបំផុតដាក់យើង កុំធ្វើបាបចិត្តគេ ចូរសាងក្ដីស្រលាញ់សាងក្ដីស្មោះត្រង់ជាមួយមនុស្សថ្មី ដើម្បីអោយមនុស្សអាត្មានិយមម្នាក់នោះដឹងថាស្ដាយយើងប៉ុណ្ណាដែលគេមិនបានមើលថែយើង ហើយគេរឹតតែឈឺចាប់ពេលដែលឃើញយើងមិនអាចត្រលប់។

បើតាមអ្នកនាង សេង សុខឃីម មនុស្សប្រភេទនោះអោយរស់នៅជាមួយវិប្បដិសារីអស់មួយជីវិតក្រោមក្ដីសុខរបស់យើងចុះ អោយគេដឹងថាកាលដែលធ្វើបាបចិត្តនរណាម្នាក់ ចុងក្រោយអ្វីដែលខ្លួនឯងទទួលបានគឺការឈឺចាប់ ។
នាងបញ្ជាក់ថា បងៗកុំយល់ច្រឡំថា ខ្ញុំនៅនឹក នៅស្រលាញ់គេ មិនអស់ចិត្ត បញ្ចក់គ្មានទៀតទេ ក៏មិនចង់ដឹងរឿងដឹងលឺអីដែល។ មួយខែទៀតដាច់ ឆ្នាំ សុំកុំឲ្យខ្ញុំស្គាល់មនុស្សបែបនិងទៀត តាំងពីស្គាល់មកមានតែរឿងអាស្រូវគ្រប់ពេល ពេលវេលា១ឆ្នាំនេះ ខ្ញុំចាប់ទុកថាមិនមានទៅចុះ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×