ភ្នំពេញ ៖ តារាពីរដួងគឺអ្នកនាង សូដា នីតា និង រៀម ច័ន្ទបរមី បានចេញមុខប្រកាសព្រមគ្នាអហោសកម្មលុយ ដែលជំពាក់ដល់នារីម្នាក់ បន្ទាប់នារីដែលគេស្គាល់ជាអ្នកលក់សម្លៀកបំពាក់តាមអនឡាញនោះ បានធ្វើអត្ត.ឃាតដោយខ្លួនឯង។
នារីដែលលក់សម្លៀកបំពាក់ធ្វើអត្ត.ឃាតនោះត្រូវបានគេរាយការណ៍ថា នាងបានស.ម្លាប់ខ្លួនដោយសារវណ្ឌកបំណុល និងវិបត្តិគ្រួសារខ្លាំងពេក ដោះស្រាយមិនចេញ ដោយនៅក្នុងចំណោមនោះនាង ក៏បានជំពាក់អ្នកនាង សូដា នីតា ប្រមាណជាង១ម៉ឺនដុល្លារ និងអ្នកនាង រៀម ច័ន្ទបរមី ប្រមាណ៤ពាន់ដុល្លារផងដែរ។

យ៉ាងណា ក្រោយដឹងដំណឹងថា នារីខាងលើបានសម្រេចចិត្តធ្វើអត្ត.ឃាតបញ្ចប់ជីវិតខ្លួននោះ មកតារាទាំងពីរក៏បានបញ្ចេញសារដោយប្រកាស អហោសកម្មលុយដែលនារីម្នាក់នោះជំពាក់ទាំងអស់។
សូដា នីតា បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុកខ្លួនថា លុយ 12331$ បងអហោសកម្មឲ្យអូន ! បើជាតិក្រោយមានពិតសូមឲ្យប្អូនចេះគិតវែងជាងអាយុ ព្រះប្រោសមិនរួចទេ អារត្ន័ អើយ សូមប្អូនទៅកាន់សុគតិភព។
ចំណែកអ្នកនាង រៀម ច័ន្ទបរមី ក៏បានបង្ហោះសារតាមហ្វេសប៊ុក ស្រដៀងគ្នានេះដែរថា លុយដែលអូនជំពាក់បង 4000$ បងអហោសកម្មឲ្យប្អូនចុះ។

នាងបញ្ជាក់ថា ដឹងអូនមានរឿងជំពាក់គេច្រើន បើជាតិក្រោយមានពិត សូមកុំគិតខ្លីបែបនេះ ការស.ម្លាប់ខ្លួន ព្រះប្រោសមិនបានឡើយ សូមទៅកាន់សុគតិភពចុះអូន។
គួរបញ្ជាក់ថា អ្នកលក់សម្លៀកបំពាក់អនឡាញម្នាក់ បានធ្វើអត្ត.ឃាតដោយលេបថ្នាំ រួចចងកបញ្ចប់ជីវិតនៅនឹងកាំជណ្តើរផ្ទះ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សាច់ញាតិ បានប្រាប់ថា ស្រ្តីរងគ្រោះ មានឈ្មោះ ម៉ែន សិរីរ័ត្ន ដែលមានផេកហ្វេសប៊ុក Ah Roth Bigsize អាយុ ៣០ ឆ្នាំ បានសម្រេចចិត្តលេបថ្នាំ រួចចងក ដោយសារវិបត្តិក្នុងគ្រួសារ និងបញ្ហាហិរញ្ញវត្ថុ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV




