Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអ្នកសិល្ប:ជិត៣០០នាក់ ត្រៀមសម្តែងក្នុងព្រឹត្តិការណ៍ពិធីបុណ្យរំលឹកគុណអង្គរដ៏ធំនៅប្រាសាទអង្គរវត្ត

សៀមរាប ៖ សិល្បករទាំងចាស់ និងថ្មីប្រមាណជិត៣០០នាក់បានត្រៀមខ្លួនបង្ហាញការសម្តែងរបស់ខ្លួន នៅក្នុងព្រឹត្តការណ៍វប្បធម៌ដ៏ធំប្រចាំឆ្នាំដែលមានឈ្មោះថា រាត្រីចងចាំ នៅក្នុងបរិវេណប្រាសាទអង្គរវត្ត នាខេត្តសៀមរាប។
ព្រឹត្តិការណ៍វប្បធម៌រៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ព្រឹត្តការណ៍ខាងលើនេះរៀបចំឡើងមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងឌទី១៤ដល់១៦ ខែធ្នូ ឆ្នាំ២០២២ ដោយបើកអោយមហាជនចូលរួមទស្សនាដោយសេរីនៅបរិវេណខាងកើត ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ។
ប្រធានសមាគមសិល្បករខ្មែរ និងជាតួអង្គសម្តែងធំមួយនៅក្នុងព្រឹត្តការណ៍ខាងលើ បានចែកចាយរូបភាពនៅលើបណ្តាញសង្គមហ្វេសប៊ុកនៃសកម្មភាពការសម្តែងសម និងថតរូបផ្សព្វផ្សាយសម្រាប់អ្នកសិល្បៈដែលបានចូលរួមសម្តែង។

ដោយឡែកតារាសម្តែង និង អ៊ុន សុទ្ធា ក៏បានបង្ហោះរូបភាពរបស់ខ្លួនដែលជាតួអង្គដ៏សំខាន់ម្នាក់ ដោយភ្ជាប់ជាមួយនឹងសារថា បេះដូងសិល្បៈខ្ញុំ​ស្រលាញ់​វប្បធម៌​ខ្ខ្មែ ថ្ងៃទី១៤ខែធ្នូ​ឆ្នាំ​២០២២ការចូលរួម​ ការ shear ការចែករំលែក​ បង្ហាញ​ពីវប្បធម៌​អរិយធម៌​ខ្មែរ​ ទៅដល់ពិភពលោកគឺមិនអស់ថ្លៃទេមែនទេ? ដូច្នេះយើងជាកូនខ្មែរ​ ប្រជាជន​ខ្មែរ​ ប្រទេសកម្ពុជា​គឺ​មាន​វប្បធម៌​ អរិយធម៌​ ខ្ពង់ខ្ពស់​ដ៏​អស្ចារ្យ​។

មិនត្រឹមតែការសម្តែងពីស្តែងពីប្រវត្តិសាស្ត្រខ្មែរនាសម័យអង្គរនេះប៉ុណ្ណោះទេ ព្រឹត្តការណ៍នេះក៏មានការសម្តែងសិល្បៈល្ខោនខោល ក្បាច់គុនល្បុក្កតោ ដែលទើបចុះបញ្ជីរជាបេតិភណ្ឌអរូបីរបស់អង្គការយូណេស្កូ និងការសម្តែងសិល្បះជាច្រើនទម្រង់ទៀតផងដែរ។
ជាការកត់សម្គាល់បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ព្រឹត្តការណ៍រំឭក​គុណ​អង្គរ នឹងធ្វើឡើងចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​១៦ ធ្នូ ២០២២ ដែល​មានកម្ម​វិធី​សាសនា ស្ដង់​ពិ​ព័ណ៌ និង​ការ​សម្ដែង​សិល្បៈ​បុរាណ​នៅ​ពេល​រាត្រី ។

លោក ឡុ​ង កុសល អគ្គនាយករងអជ្ញាធរជាតិអប្សរា បាន​ឲ្យ​ដដឹដឹថាព្រឹត្តការណ៍នេះក៏មាននូវ​ទស្សនីយភាព​ជា​ច្រើន ដូច​ជា កម្មវិធី​បែប​សាសនា​សំខាន់​ៗ ការ​តាំង​ពិ​ព័ណ៌​បង្ហាញ​សមិទ្ធផល​ការងារ​រយៈពេល​៣០​ឆ្នាំ កន្លង​មក​របស់​អាជ្ញាធរ​ជាតិ​អប្សរា ស្នាដៃ​សិល្បៈ​ជា​ច្រើន ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី នៃ​អង្គការ​យូ​ណេ​ស្កូ ការ​សម្តែង​អា​យ៉ៃ​ឆ្លើយឆ្លង ដោយ​លោក ព្រហ្ម ម៉ា​ញ ព្រមទាំង​ការ​ចាក់​បញ្ចាំងភាពយន្ត អំពី​អង្គរ​ជាដើម ។
សូម​ជម្រាប​ថា នេះ​ជា​ឆ្នាំ​ទី​២​ហើយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀប​ព្រឹ​តិ្ត​ការណ៍​​រម្លឹក​គុណ​អង្គរ​នេះ ។ ព្រឹត្តិការណ៍​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​​រម្លឹក​គុណ​អង្គ​ព្រះមហាក្សត្រ​គ្រប់​ព្រះ​អង្គ និង​បុព្វការី​ជន ដែល​លោក​បាន​កសាង និង​ថែរក្សា​ប្រាសាទ​ទាំងអស់ នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ដោយ​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ដល់​ជាតិ​មាតុភូមិ តាំងពី​ដើម​រហូត​ដល់​សព្វថ្ងៃ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×