ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុក បាននាំគ្នាចូលទៅខំមិនវា.យប្រ.ហារ និងឌឺដងដោយពាក្យសម្តីយ៉ាងចាស់ដៃ បន្ទាប់ពីតារាចម្រៀងសំបូរស្នេហ៍ នាយ ចឺម បានបង្ហោះសារថា ២ឆ្នាំទៀតម្តាយលោកនឹងឲ្យយកប្រពន្ធ។
គ្មានអ្នកណាមិនដឹងទេថា តារាចម្រៀងវ័យក្មេងនាយ ចឺម ត្រូវបានចាត់ទុកជាតារាសំបូរស្នេហ៍ ដោយលោកតែងតែផ្លាស់ប្តូរសង្សារជាញឹកញាប់ ដោយមិនទាន់អ្នកណាម្នាក់ឡើយ។

ជាពិសេសដំណឹងចុងក្រោយនេះនាយ ចឺម កំពុងត្រូវបានគេសង្ស័យថា លោកកំពុងបង្កើតទំនាក់ទំនងស្នេហ៍ក្រៅឆាកជាមួយនាង មាស នីតា ដែលជាបេក្ខនារីជាប់វគ្គចុងក្រោយនៃកម្មវិធី Cambodian Idol ។
យ៉ាងណារឿងរ៉ាវប្តូរសង្សារញឹកញាប់បែបនេះបានធ្វើឲ្យ នាយ ចឺម ក្លាយជាផ្ទាំងស៊ុបរបស់មហាជនដែលធ្វើការវាយប្រហារយ៉ាងចាស់ដៃ។
អ្វីជាការកត់សម្គាល់ទៀតនោះមហាជន ជាច្រើនបានបន្តចូលទៅធ្វើការរិះគន់វាយប្រហារមិនសម្ចៃមាត់ បន្ទាប់ពីនាយ ចឺម បានបង្ហោះសារនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះថា អ្នកម្តាយខ្ញុំគាត់និយាយប្រាប់ថា 2ឆ្នាំទៀតគាត់ឲ្យខ្ញុំយកប្រពន្ធហើយបងប្អូន។
ពាក្យពេចន៍នេះបានធ្វើអោយមហាជនជាច្រើនបាននាំគ្នាចូលទៅខំមិនពីក្រោម ដោយបានធ្វើការវា.យប្រ.ហារដោយពាក្យសម្តីយ៉ាងណាចាស់ដៃផងដែរ។

ពួកគេខ្លះបានប្រើប្រាស់ពាក្យសម្តីឌឺដង និងវាយប្រហារចំៗដោយជូនពរឲ្យនាយ ចឺម ឆាប់យកប្រពន្ធទៅកុំឲ្យដើរបោកស្រីៗទៀត ខណៈពេលអ្នកខ្លះថា ប្រញាប់យកធ្វើអ្វីនៅម្នាក់ឯងស្រួលដើរញ៉ែស្រីៗបន្តទៀត។
ចំណែកមានអ្នកខ្លះបានខំមិនថាអោយនាយ ចឺម យ៉ាងចាក់ដោតថា ប្រសិនបើយកប្រពន្ធហើយ កុំដើរញ៉ែស្រីៗក្បត់ប្រពន្ធឲ្យសោះ ក្នុងពេលមានមហាជនមួយចំនួនក៏បានប្រើប្រាស់ពាក្យសម្តីស្រដៀងគ្នានេះដូចគ្នា។

យ៉ាងណាតាមរយៈការខំមិនពីមហាជនខាងលើគេក៏ឃើញនាយ ចឺម និងនាយ អ៊ីត ដែលត្រូវជាមីងរបស់លោកក៏បានចូលទៅខំមិនឆ្លើយតបយ៉ាងចាក់ដោតវិញផងដែរ។
ទោះជាបែបណាគេនៅមិនទាន់ច្បាស់ទេថា នាយ ចឺម ពិតជាត្រូវចូលរោងការនៅក្នុងរយៈពេល២ឆ្នាំទៀតឬយ៉ាងណា ក្នុងពេលដែលទីផ្សារការងារសិល្បៈរបស់លោកកំពុងតែកាក់កបនាពេលបច្ចុប្បន្ននេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV








