Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេមរ: សិរីមន្ត សម្រេចវិលរកឆាកតន្ត្រីជាថ្មីឡើងវិញ ក្រោយទទួលងារជាឧកញ៉ា

ភ្នំពេញ ៖ លោក ខេមរ: សិរីមន្ត បានប្រកាសវិលឆាកតន្ត្រីជាថ្មីឡើងវិញបន្ទាប់ពីខកខានមួយរយៈ ក្រោយទទួលបានងារជាឧកញ៉ាពីព្រះមហាក្សត្រ។
ក្រោយខកខានតារាចម្រៀងរូបនេះបានងាកទៅចាប់ជំនួញធំៗផ្ទាល់ខ្លួន ដោយលោកបានបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់លើវិស័យអចលនទ្រព្យ ម្ហូបអាហារ និងជំនួញ២ផ្សេងទៀត ។

យ៉ាងណា ក្រោយជាប់ដៃលើជំនួយអចលនទ្រព្យដីធ្លីនៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាបមួយរយៈមក ពេលនេះលោក ខេមរ: សិរីមន្ត បានសម្រេចចូលមកចាប់អាជីពសិល្បៈឲ្យពេញដៃវិញហើយ ដើម្បីឆ្លើយតបតាមការចង់បានពីទស្សនិក ជាពិសេសបណ្តាអ្នកគាំទ្រ។

លោក ខេមរ: សិរីមន្ត បានប្រកាសតាមសំណេរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកនឹងត្រឡប់មកចូលរួមការប្រគំតន្ត្រីឲ្យសកម្មដូចមុនវិញហើយ ដោយនៅក្នុងនោះលោកក៏បានបង្ហាញ ការគម្រោងនៃការចេញច្រៀងជាថ្មីឡើងវិញ នាពេលនេះផងដែរ។

តាមរយ:ការប្រកាសរបស់លោក ខេមរះ សិរីមន្ត ខាងលើនេះបានធ្វើអោយទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្ររូបលោកជាច្រើនបានសម្តែងការអបអរ និងគាំទ្រចំពោះការវិលត្រឡប់ជាថ្មីឡើងវិញពីកំពូលតារាចម្រៀងរូបនេះ។

ជាការកត់សម្គាល់តារាចម្រៀងលោក ខេមរ: សិរីមន្ត ត្រូវបានព្រះមហាក្សត្រផ្តល់ងារជាឧកញ៉ា កាលពីអំឡុងដើមខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ បន្ទាប់ពីលោកបានចូលរួមជួយការងារសង្គម និងឧបត្ថម្ភថវិកាយ៉ាងច្រើនសម្រាប់ចូលរួមការអភិវឌ្ឍសង្គមជាតិ។

ចាប់តាំងពីឡើងងារឧកញ៉ានោះ មកលោកក៏បានដកឃ្លាពីការងារសិល្បៈនេះ ប៉ុន្តែយ៉ាងណាតារារូបនេះនៅតែបញ្ជាក់អះអាងថា លោកនឹងមិនទៅណាឆ្ងាយពីអាជីពសិល្បៈនេះដែរ ដោយសារលោកមានថ្ងៃនេះក៏ដោយសារអាជីពមួយនេះ។

លោក ខេមរ: សិរីមន្ត ធ្លាប់បានលើកឡើងថា លោកនឹងចូលការងារសិល្បៈនេះឡើយ ប៉ុន្តែមួយរយះនេះលោកបានដកឃ្លាមួយរយះ ដោយសារលោកត្រូវយកពេលទៅធ្វើការងារ លើជំនួញអចលនទ្រព្យអោយបានរឹងមាំ និងរីកចម្រើនសិន។
លោកបញ្ជាក់ថា មិនត្រឹមតែមិនចោលការងារសិល្បៈនេះទេ ប៉ុន្តែលោកនឹងទៅចាប់អាជីពនេះឲ្យបានធំជាងមុនថែមទៀត ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×