Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជី ដេវីដ រងការរិះគន់ពីមហាជន ក្រោយយកបទចម្រៀងច្រៀងមិនត្រូវពិធីថ្នាក់ជាតិ

ភ្នំពេញ ៖ នៅលើបណ្តាញសង្គមកាលពីពេលថ្មីនេះវីដេអូច្រៀងរបស់តារាចម្រៀងលោក ជី ដេវីដ ត្រូវបានគេចែកចាយតៗគ្នាជាមួយនឹងការរិះគន់ ពីមហាជនមួយចំនួនទៅលើតារាចម្រៀងរ៉េបរូបនេះ យកចម្រៀងមកច្រៀងមិនត្រូវនឹងពិធីថ្នាក់ជាតិ។

ជី ដេវីដ ត្រូវបានអញ្ជើញជាតារាកិត្តិយសចូលរួមច្រៀង និងសម្តែងនៅក្នុងកម្មវិធីបើកកីឡាជាតិលើកទី៣ ដែលបានរៀបចំកាលពីថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡាដ្ឋានមរតកតេជោ ខណៈពេលដែលព្រឹត្តការណ៍នេះក៏មានតារាចម្រៀងមួយចំនួនទៀតចូលរួមផងដែរ។
អ្វីដែលជាការកត់សម្គាល់នោះគឺតារាចម្រៀងរ៉េបលោក G-Devith វិញ ហាក់ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីរូបលោកជ្រើសរើសបទ« I’m Bored» មកច្រៀងក្នុងកម្មវិធីថ្នាក់ជាតិទៅវិញ ដែលគេយល់ថា ហាក់ដូចជាមិនស៊ីក្នុងកម្មវិធីអីបន្តិចសោះ ដែលនេះគឺជាការលើកឡើងរបស់មហាជន។

តាមរយៈការចែករំលែកវីដេអូច្រៀងមួយបទនេះ អ្នកខ្លះនិយាយថា «កម្មវិធីថ្នាក់ជាតិអ្នកមុខអ្នកការចូលរួម អាសូតែខ្វះបទច្រៀង លឺតែច្រៀង ហែងមានថាមាន ហែងអត់ថាអត់» ចំណែកអ្នកខ្លះទៀតថា មិនមែនប្រកាន់តារាទេ កម្មវិធីជាតិមិនមែនConcert ទេ រីឯអ្នកខ្លះទៀតថា «គួរត្រួតពិនិត្យរៀបចំលើកក្រោយទៀត គួរបង្ហាញអ្វីដែលជាប្រយោជន៏ និងផ្នត់គំនិតល្អៗដល់យុវជនប្រសើរជាង «ហែងមានអត់»។
យ៉ាងណាជុំវិញការរិះគន់ពីមហាជនខាងលើនេះតារាចម្រៀងលោក ជី ដេវីដ នៅមិនទាន់ចេញមុខបកស្រាយនៅឡើយទេ ប៉ុន្តែនៅលើគណនេយ្យហ្វេសប៊ុកគេបានឃើញលោកបានបង្ហោះសំណេរគួអោយចាប់អារម្មណ៍ដោយពាក់ព័ន្ធការរិះគន់នេះ។

លោកបានបង្ហោះថា អ្នកគាំទ្រខ្ញុំគាត់បានទទួលភាពកក់ក្តៅស្និទ្ធស្នាលមួយ យ៉ាងប្រាកដជាក់អំពីខ្ញុំពួកគាត់មិនដែលប្រើប្រាស់ ខ្ញុំធ្វើដើម្បីប្រយោជន៍មិនដែលបោះបង់ខ្ញុំ មិនដែលមានភាពអវិជ្ជមានទៅជនណាឬអ្នកណាមុននោះឡើយ ។ ហេតុផលមួយនេះវាគ្រប់គ្រាន់ សម្រាប់ខ្ញុំដើម្បីវាយសមរភូមិជីវិតនេះ បន្តបានហើយ ។ dear all my negative energy អ្នកអាចប្រឆាំងនឹងវាសនាតែមិនអាចតវ៉ានឹងព្រហ្មលិខិទេ។
លោកបញ្ជាក់ថា ការលើកលែងឲ្យអ្នកដ៏ទៃប្រៀបបីដូចជាការលើកលែងអោយខ្លួនឯង , ការពិតសច្ចៈទៀងត្រង់មិនមានអ្វីអាចបំបែកបានឡើយ ៕
រក្សាសិទ្ធិដោយ ៖ សំណាងSV

×