Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានបទថ្មីរបស់ លោក ព្រាប សុវត្ថិ អ្នកស្តាប់ចាប់អារម្មណ៍ថា ហាក់ធ្លាក់ចុះថាមពលសំឡេង មិនឆក់ចិត្តឱ្យខ្លាំងដូចមុន

ភ្នំពេញ ៖ មានបទថ្មីមួយចំនួន ត្រូវបានបង្ហាញឡើងនៅក្នុងទ្រនំថ្មី គឺផលិតកម្ម Galaxy របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏ពិតមែន ប៉ុន្តែអ្នកស្តាប់មួយចំនួនហាក់មានអារម្មណ៍ថា ចុះខ្សោយថាមពលសំឡេង មិនដូចកាលពីមុន ខណ:ខាងផលិតកម្មថ្មី បានយកចិត្តទុកដាក់ខំរិះរកគន្លឹះដើម្បីឱ្យតារាល្បីមួយនេះ នៅតែជាសំណព្វចិត្តមហាជន។

បើតាមការបញ្ជាក់របស់ លោកឧកញ៉ា ព្រាប សុវត្ថិ កន្លងមកថា លោកមិនបោះបង់អាជីព ចម្រៀង នោះទេ ពោលគឺច្រៀងផង ធ្វើជំនួញផង ។

អ៊ីចឹងហើយទើបថ្មីៗនេះ អតីតតារាហង្សមាសបានបញ្ចេញ បទថ្មី ១ ទៀតដែលមានចំណងជើង ថា ”ទៅស្លា.ប់ទៅ” បន្ទាប់ពីលោកបានចេញបទរ៉េប ”The Legend “ ប៉ុន្តែក្រុមអ្នកស្ដាប់លើកឡើងថាដូចជាថាមពលសំឡេងចុះខ្សោយជាងមុន។

អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ផងដែរនោះ គឺគេឃើញ លោក ព្រាប សុវត្ថិ នៅតែចេញច្រៀងតាមមង្គល ការធំៗដូចមុនដដែលទេ ប៉ុន្ដែមិនញឹកញាប់ ពោលគឺ យូៗម្ដង។ ចំពោះតម្លៃខ្លួនច្រៀង តើ ស៊ីថ្លៃជាងមុន ឬនៅរក្សារដដែលនោះ មិនត្រូវបានលោកឧកញ៉ា វ័យ៤៧ឆ្នាំរូបនេះ បញ្ជាក់ឡើយ បើទោះ ជាមុននេះអ្នកកាសែតជជីកសួរយ៉ាងណាក៏ដោយ។

ក្រុមអ្នកតាមដាន និងគាំទ្របទចម្រៀង លោក ព្រាប សុវត្ថិ បានមើលឃើញថា បើទោះជាកំពូលតារាចម្រៀងរូបនេះ នៅតែបន្ដចេញបទចម្រៀងថ្មីៗក្ដី ប៉ុន្ដែបើប្រៀបធៀបជាមួយបទកាលនៅ ផលិតកម្មរស្មីហង្ស មាស គឺមិនអាចមានគុណភាពដូចគ្នានោះទេ។

ចំណែកផលិតកម្ម Galaxy ទ្រនំថ្មីរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ វិញ ត្រូវបានគេដឹងថាចាយលុយធំ ហើយទិញអ្នកនិពន្ធល្បីៗជាបន្ដបន្ទាប់ តែចម្រៀង លោក ព្រាប សុវត្ថិ នៅតែមិនទាន់ឆក់ចិត្តអ្នកស្ដាប់ខ្លាំងដូចបទរបស់លោកកាលនៅទ្រនំចាស់នោះទេ។

អ្នកនិយមបទចម្រៀងបានកត់សម្គាល់ថា នៅ តាមភោជ នីយ ដ្ឋាន បៀរហ្គាដិន មួយចំនួន គេនៅតែឮតារាចម្រៀងប្រចាំហាងនានា ច្រៀងតែបទ លោក ព្រាប សុវត្ថិ កាលនៅរស្មីហង្សមាស ច្រើនជាងបទថ្មីៗ ដែលសុវត្ថិ នៅផលិតកម្ម Galaxy របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

ទោះជាយ៉ាងណា ការឡើង ងារជា ” ឧកញ៉ា ” រយៈ ពេលជាង៧ខែ របស់លោក ព្រាប សុវត្ថិ មកនេះគេកត់ សម្គាល់ថា លោកហាក់បានបន្ធូរដៃពី អាជីពចម្រៀង ព្រោះពេលខ្លះលោកសុវត្ថិ ៣ខែ ទើបចេញបាន ១ បទ ក៏មានដែរ, ហើយស្របពេលជាមួយគ្នានេះ មានការលើកឡើងថា មិនយូរទេកំពូលតារាចម្រៀងជើងខ្លាំងរូបនេះ នឹងប្រគល់តំណែងឱ្យតារា ចម្រៀងជើងខ្លាំងស្រករក្រោយ ជាមិនខាន។

សូមបញ្ជាក់ថា កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បានឈរជើងនៅ ផលិតកម្ម Galaxy រយៈពេលជាង ២ឆ្នាំហើយ ដែលរយ:ពេលកុងត្រាដំណាក់កាលដំបូងរបស់លោក នៅជាង២ឆ្នាំទៀតដើម្បីបង្រ្គប់ចំនួន៥ឆ្នាំ។

លោកឧកញ៉ាតារាចម្រៀង ដែល ធ្លាប់ធ្វើជាតួឯកក្នុងរឿង ” នេសាទក្រពើ “និងរឿង”ធ្លាប់ស្រលាញ់ខ្ញុំទេ?” រូបនេះ បានប្រាប់អ្នកកាសែត កាលពីពេលថ្មីៗនេះថា លោកនៅតែចង់ថតភាពយន្ដជាបន្តទៀតនាពេលវេលាសមស្របណាមួយ ខណៈដែលអាជីពចម្រៀងរបស់លោក និងកូនៗលោកវិញ នៅរក្សាដដែល៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×