ភ្នំពេញ ៖ រហូតមកទល់នាពេលនេះ ស្ថានភាពរបស់ ពៅ បញ្ញាពេជ្រ នៅមិនទាន់វិវត្តន៍មករកការដើររួចវិញឡើយ ពោលនាងនៅតែពិកាអង្គុយតែលើរទះរុញអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
ក្នុងស្ថានការបែបនេះអតីតតារាចម្រៀងនាង ពៅ បញ្ញាពេជ្រ បានពោលពាក្យគិតដល់ខ្លួនចាស់ទៅអាចនឹងកាន់តែពិបាក ដោយសារតែខ្លួនគ្មានសង្ឃឹមនឹងអាចដើរបានដូចដើមឡើយ។

ពៅ បញ្ញាពេជ្រ បានលើកឡើងថា អង្គុយៗគិតដល់ចំនុចមួយ ពេលដែលខ្ញុំចាស់ទៅ ជីវិតខ្ញុំហ្នឹងទៅយ៉ាងណាហ្ន៎ បើសភាពនៅបែបនេះ ( គ្រាន់តែគិតក៏ឃើញរូបភាពវេទនាដែរ)។
តាមរយៈការពោលពាក្យបែបនេះតាមរយៈសារបង្ហោះនៅលើបណ្តាញសង្គមពី ពៅ បញ្ញាពេជ្រ បានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររូបនាងជាច្រើនបានចូលទៅធ្វើការខំមិន ដោយបានលើកទឹកឲ្យនាងមានភាពរឹងមាំ ដើម្បីបន្តការព្យាបាលជំងឺរបស់ប្រកបដោយក្តីសង្ឃឹម។
គួរបញ្ជាក់ថា ពៅ បញ្ញាពេជ្រ បានធ្លាក់ខ្លួនពិកាអស់រយះពេលជាច្រើនឆ្នាំ បន្ទាប់ពីនាងបានរងការបាញ់ប្រហារដោយជនមិនស្គាល់មុខកាលពីប៉ុន្មានឆ្នាំមុន។
ក្រោយរងការបា.ញ់ប្រ.ហារក្រុមគ្រួសារបានបញ្ជូននាងទៅសង្គ្រោះនឹងព្យាបាលនៅប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំ មុនពេលនាងបានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

យ៉ាងណា បើទោះបីជានាងអាចទាញយកអាយុជីវិតពីការស្លា.ប់ ក្រោយរងការបា.ញ់ប្រ.ហារនេះក៏ដោយ ប៉ុន្តែ ពៅ បញ្ញាពេជ្រ នៅតែធ្លាក់ខ្លួនពិកាអង្គុយតែលើរទះរុញ មិនអាចដើរបានអស់ជាច្រើនឆ្នាំមកហើយ បើទោះបីជានាងបានព្យាយាមព្យាបាលទៅតាមការណែនាំពីក្រុមគ្រូពេទ្យបរទេសក៏ដោយ។
ទោះជាបែបណា ពៅ បញ្ញាពេជ្រ បានព្យាយាមធ្វើខ្លួនជាមនុស្សរឹងមាំឡើងវិញ និងបានហ៊ានចេញមុខជាសាធារណៈ ដោយមិនលាក់មុខដូចជាពេលមុននោះឡើយ។
ការដែលនាងហ៊ានចេញមុខនាពេលនេះ គឺដោយសារនាងស្រមោលអតីតកាលនៃភាពភ័យខ្លាចបានរសាត់ចេញពីអារម្មណ៍នាងច្រើន ខណៈពេលដែលបច្ចុប្បន្ននាងរស់ត្រឹមជាជនពិកាម្នាក់ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV





