ភ្នំពេញ ៖ ក្រុមសៀកនៃអង្គការហ្វាពន្លឺសិល្បៈ បានបំបែកកំណត់ត្រារបស់ខ្លួន ពីការសម្តែងរយៈពេលយូរជាងគេបំផុត សម្រាប់កំណត់ត្រាពិភពលោក Guinness World Records ។
ការសម្តែងសៀករបស់អង្គការហ្វាពន្លឺសិល្បៈ ត្រូវបានកត់ត្រាពិភពលោកហ្គីណេស បន្ទាប់ពីពួកគេបានសម្តែងជាប់គ្នារយៈពេល២៤ម៉ោង និង១០នាទី។
ក្រោយការវាយតម្លៃយ៉ាងម៉ត់ចត់ប្រមាណជា១ឆ្នាំ ការសម្តែងសៀកយូរបំផុតរបស់អង្គការហ្វាពន្លឺសិល្បៈ ត្រូវបានកត់ត្រាចូលទៅក្នុងកំណត់ត្រាពិភពលោកតែម្តង។
ការសម្រេចជោគជ័យដ៏ធំនេះអង្គការហ្វាពន្លឺសិល្បៈ ក៏បានបង្ហោះសារនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា តើអ្នកនឹងធ្វើយ៉ាងណាប្រសិនបើអ្នកទើបតែដឹងថា អ្នកបានជាប់កំណត់ត្រាពិភពលោក Guinness⁉️។

ពួកយើងបានប្រារព្ធនូវពិធីជប់លៀងដ៏ពិសេស សម្រាប់អ្នកសំដែងទាំងអស់ ដែលបានផ្តល់នូវរូបកាយ និងកម្លាំងចិត្តរបស់យើង ដើម្បីបង្កើតនូវ “កម្មវិធីសម្ដែងសៀកវែងជាងគេលើពិភពលោក” ជាផ្លូវការក្នុងរយៈពេល24 ម៉ោង 10 នាទី និង 30 វិនាទី‼️។
ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត ហើយក៏បានឃើញពីភាពតក់ស្លុត និងសេចក្តីរីករាយនៅលើមុខរបស់ពួកគេ នៅពេលដែលពួកគេដឹងថាសុបិនដ៏ធំបំផុតរបស់ពួកគេបានក្លាយជាការពិត បន្ទាប់ពី Guinness បានបញ្ចប់នូវការវាយតម្លៃយ៉ាងជោគជ័យ ក្នុងរយៈពេលមួយឆ្នាំរបស់ពួកគេដែលមាន 131 ទំព័រ និង 25 វីដេអូនៃភស្តុតាង! ។

ឥឡូវនេះពួកយើងចង់ឱ្យអ្នកអបអរសាទរជាមួយនឹងយើង! យើងកំពុងប្រារព្ធនូវកម្មវិធីកៀងគរនូវថវិកា និងការដាក់បង្ហាញពីការងារដែលពោរពេញ ទៅដោយភាពច្នៃប្រឌិតរបស់យើងតាមប្រព័ន្ធអ៊ីនធឺណិតនៅលើ http://bit.ly/fightforlight2022
សូមចូលរួមទាំងអស់គ្នា! ហើយសូមជួយផ្សព្វផ្សាយអំពីសមិទ្ធិផលនៃប្រវត្តិសាស្ត្ររបស់អង្គការមិនរកប្រាក់ចំណេញដ៏តូចមួយនេះនៅកម្ពុជា។
ដោយឡែកសម្រាប់ក្រសួងវប្បធម៌និងវិចិត្រសិល្បះក៏បានចូលរួមសម្តែងការអបអរសាទរ នូវសមិទ្ធិផលដ៏អស្ចារ្យដែលសម្រេចបាន ដោយអង្គការហ្វាពន្លឺសិល្បៈនាពេលនេះដែរ។

តាមរយៈផេកផ្លូវការរបស់ក្រសួងបានបង្ហោះសារថាក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សូមចូលរួមអបអរសាទរ ក្រុមសៀកអង្គការហ្វារពន្លឺសិល្ប: ដែលត្រូវបានកត់ក្នុងកំណត់ត្រាពិភពលោកហ្គីណេស (Guinness World Records) ចំពោះការសម្តែងសៀកជាប់គ្នារយ:ពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ។
ជាការកត់សម្គាល់ ក្រក្រអង្គការហ្វារពន្លឺសិល្បៈ ត្រូវបានបង្កើតឡើងនៅក្នុង ខេត្តបាត់ដំបង នៅចុងឆ្នាំ១៩៩៤ ដោយស្ថាបនិកសាស្ត្រចារ្យលោកស្រី បណ្តូល ។ អង្គការនេះ បានចាប់ផ្តើមដំណើរការនៅឆ្នាំ ១៩៩៥ ។
ចាប់តាំងពីឆ្នាំ ១៩៩៤ មកអង្គការហ្វារបានរៀបរៀងកម្មវិធីសិក្សារ បស់ខ្លួននានា និងថែមទាំងបានពង្រីកខ្លួន ទៅខេត្តសៀមរាបនៅឆ្នាំ ២០១៣ ។ សិស្សក្នុងសាលានេះ អាចជ្រើសរើសជំនាញសិល្បៈ ដូចជា គូរគំនូរ គំនូរជីវចល សូនរូប តន្ត្រី របាំ សៀក និងសិល្បៈផ្នែកកាយសម្ព័ន្ធផ្សេងៗទៀត៕ រក្សាសិទ្ធិដោយ ៖ សំណាង SV






