Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាកំប្លែង ខាត់ ចំរើន ទទួលមរណភាពហើយ ពិធីធ្វើបុណ្យនៅឯផ្ទះសពជិតភ្នំប្រសិទ្ធិ៍

ភ្នំពេញ ៖ ខាត់ ចំរើន តារាកំប្លែងសម្ដែងតាមរោងការ និងឆាកតន្ត្រីម្ដងម្កាលនោះ ពេលនេះបានទទួលមរណភាពហើយដោយសាររោគាពាធ គឺស្លាប់នៅវេលាម៉ោងប្រមាណ ៧:០០ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមុនស្លាប់ គ្រូពេទ្យបានដឹងរួចទៅហើយថា ខាត់ ចំរើន ត្រូវបានអស់សង្ឃឹមក្នុងការព្យាបាល ក៏តម្រូវឱ្យក្រុមគ្រួសារនាំចេញពីមន្ទីរពេទ្យមកកាន់លំនៅដ្ឋាន ក្នុងរាជធានីភ្នំពេញ។

ក្នុងអំឡុងឈឺធ្ងន់ អ្នកនាង ខាត់ សុឃីម បងស្រីរបស់ ខាត់ ចំរើន ដែលកំពុងវិស្សមកាលនៅលើទឹកដីសហរដ្ឋអាមេរិកនោះ បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីពាក់កណ្ដាល ខែកញ្ញា ឆ្នាំ២០២២ ថា ប្អូនខ្ញុំ ខាត់ ចំរើន ត្រូវការឈាម៧ប្លោក ដើម្បីសង្គ្រោះជីវិត សូមបងប្អូនណា មានចិត្តបុណ្យជួយផ្ដល់ឈាមជួយ ចំរើន ផងបានទេ? សូមបងប្អូនមេត្តាជួយប្អូនខ្ញុំផង ដោយក្ដីគោរពពីនាងខ្ញុំ។

គួរបញ្ជាក់ថា លោក ខាត់ ចំរើន តារា កំប្លែង ចច្រៀងតាមរោងការក្នុងពិធីកាត់សក់ និងម្ដងម្កាលនៅលើឆាកតន្ត្រី ត្ត្រូវបានសាច់ញាតិប្រាប់ឱ្យដឹងថាកាលពីអំឡុងពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២២ ចំរើន កំពុង តែ មាន ជំងឺ «រលាក ថ្លើម » ទាមទារឲ្យយកចិត្តទុកដាក់ក្នុងការ ព្យាបាលជាចាំបាច់ ។ ជាបន្តបន្ទាប់ តារារូបនេះ តែងតែបង្ហោះសារ តាមគណនីហ្វេសប៊ុករបស់លោកស្តែងពី អារម្មណ៍ពិបាកចិត្ត និងគិតដល់គ្រួសារ ចាប់តាំងពីពេលដែល លោកពិនិត្យឃើញមានជំងឺមួយនេះ គឺរលាកថ្លើមធ្ងន់ធ្ងរ។

លោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតរបស់តារាស្រីពហុជំនាញ ខាត់ សុឃីម បានបង្ហោះសារបង្ហាញ ការអាណិតអាសូរដល់កូនៗថា ខ្លួនលោក កំពុងមានជំងឺរុំព័ទ្ធខ្លួន ខណៈកូនៗនៅក្មេងៗមិនទាន់ដឹងក្តី ។

ទីតាំងរៀបចំពិធីបុណ្យសព លោក ខាត់ ចំរើន នៅផ្ទះម្ដុំផ្សារត្រពាំងព្រាយ សង្កាត់ពញ្ញាពន់ ខណ្ខព្រែកព្នៅ (ជិតភ្នំប្រសិទ្ធិ៍)៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×