ភ្នំពេញ ៖ ប្អូនស្រីតែមួយរបស់តារាសម្តែង ស៊ីន យូប៊ីន គឺតារាវ័យក្មេង ស៊ីន ជេននី បានបង្ហាញអារម្មណ៍រងសម្ភាធខ្លាំង បន្ទាប់ពីនាងត្រូវបានផលិតករផ្តល់ឪកាសសម្តែងភាពយន្តជាលើកដំបូង។
រឿង លួចស្នេហ៍គូដណ្តឹង ឬ«Oh my crush » នេះជា ខ្សែរភាពយន្តដំបូងហើយក៏ជាការងារសិល្បៈដំបូង របស់ ស៊ីន ជេននី ឈានជំហ៊ានលើកដំបូងនៅក្នងវិថីសម្តែង។
ក្រោយការសម្តែងចប់ ខណៈពេលរឿងកំពុងចាក់ផ្សាយនោះ ស៊ីន ជេននី បានបង្ហាញអារម្មណ៍ថា និយាយត្រង់វាពិតជាសម្ពាធខ្លាំងណាស់សម្រាប់នាង ហើយបារម្មណ៍ខ្លាចគ្រប់បែបយ៉ាងនៅពេលសម្តែងរឿងខាងលើនេះ។
នាងបញ្ជាក់ថា អ្វីដែលធ្វើអោយនាងបារម្ភ និងភ័យនោះគឺខ្លាចសម្ថភាពខ្លួនឯងមិនដល់ ។ ខ្លាចប៉ៈពាល់ដល់សាច់រឿងទាំងមូល ខ្លាចថតអត់ត្រូវធ្វើអោយteamsខាតពេល -ខ្លាចបងៗអស់សង្ឃឹម-ល- ។

នាងបន្ថែមថា រយៈពេលជិត១ឆ្នាំទម្រាំថតចប់ជាស្ថាពរ និងបានចាក់បញ្ចាំងជូនទស្សនារនេះ នាងត្រូវធ្វើរការធ្ងន់ធ្ងរមែនទែន ប៉ុន្តែនាងសង្ឃឹមថាបងប្អូននិងចូលចិត្ត ខណៈពេលនាងរងចាំការរិះគន់ស្ថាបនាពីសំណាក់ទស្សនិកជន ដើម្បីយកមកអភិវឌ្ឍន៍ខ្លួនឯងបន្ថែមទៀត។

បើតាម ស៊ីន ជេននី នាង សូមគោរពអរគុណចំពោះ pnn ជាពិសេស បងស្រី ធីតា ដែលតែងតែផ្តល់ឱកាសឲ្យក្មេងៗជំនាន់ក្រោយ ដែលស្រលាញ់វិសយ័សិល្បៈ ដូចជានាង ជាដើម។ នាងក៏អរគុណដល់director &LDteams អរគុណដល់កំពូលបង «វៃហាំង» និងបងៗតារាសម្តែងទាំងអស់ សម្រាប់ការស្រលាញ់រាប់អាននាង ។ អរគុណពិសេសមួយទៀតដល់ angel Shin Yubin របស់jannie បើទោះហត់ការងារខ្លួនឯងប៉ុណ្នាក៏នៅតែជួយតប៉ារូល ជាមួយប្អូនជួយ stylist ឲ្យហើយជួយបង្រៀនប្អូន។
គួបញ្ជាក់ថា រឿងលួចស្នេហ៍គូដណ្តឹងឬ«oh my crush » កំពុងចាក់បញ្ចាំងរៀងរាល់ថ្ងៃចន្ទដល់ព្រហស្បតិ៍វេលាម៉ោង៨យប់ នៅស្ថានីយ៍ទូរទស្សន៍PNN៕ រក្សាសិទ្ធិដោយ ៖ សំណាង SV




