ភ្នំពេញ ៖ មហាជនមួយចំនួនបានចាត់ទុកថាខាងខាងកណ្ណិកា សាឡន ហាក់មានចេតនា យកសឿ សុធារ៉ាដែលមានស្មារតីមិនសូវល្អ មកធ្វើជាអាជីវកម្មអោយល្បីលើផេក ឬផលិតផល។បែបនេះហើយរុញអោយ មានរឿងផ្សេងៗកើតឡើងទាក់សំដីគ្នា រង្គើហ្វេសបុករវាងសូដា នីតាឡើងវិញនិងសុធារ៉ា និងចំណុចមួយផ្សេងៗទៀត។ យ៉ាងផ្ទុយពីការយល់ឃើញនេះ យ៉ុង ចាន់កណ្ណិកា នៅតែជឿលើអំពើដែលសាងមកសុធារ៉ា គ្រាន់តែចង់អោយស្មារតីល្អឡើងវិញ ទទូលបានភាពកក់ក្តៅមិនត្រូវបានទុកចោលឯកាព្រោះមនុស្សលង់ទឹកពិតណាស់ចង់បាន ការសង្រ្គោះពេញដោយចិត្តបរិសុទ្ឋ។

សឿ សុធារ៉ា ដែល កំពុង តែមានទុក្ខធំក្រោយម្ដាយជាទីស្រលាញ់បានទទួលមរណៈភាពហើយពេលនេះនាងមានសតិហាក់វង្វេង និង ភ័ន្ដភាំងច្រើនភ្លេចមុខភ្លេចក្រោយ។ ប្រការបែបនេះហើយទើបនៅពេល មានការយក សឿ សុធារ៉ា ទៅនិយាយលើ វិដេហើយបែរចេញការនិយាយសង្កត់ថា យកនាងជាអាជីវកម្ម។ មានការលើកឡើងខ្លះថា ប្អូនសឿ សុធារ៉ា ជូតទឹកភ្នែកឲ្យស្អាត ហើយត្រឡប់មកកាន់ភាពល្បីល្បាញ របស់ប្អូនដែលធ្លាប់មាន ជាងជាងដេកចាំ គេយកស្រមោល ភាពល្បីទៅ ឲ្យប្អូនដើម្បី ឈ្មោះល្បី របស់គេនោះឲ្យសោះ…”។ មានសិល្បករមួយចំនួន ហាក់មិនសូវរីករាយចិត្តអំណរនោះទេ នៅពេលឃើញបងស្រីកណ្ណិកាខំយក សឿ សុធារ៉ាទៅ និយាយរៀបរាប់រហូតបែកធ្លាយរឿងចាស់ធ្វើឲ្យ សូដា នីតាទ្រាំមិនបាន ងាកឲ្យសុធារ៉ាសុំទោសបើមិនដូចនេះ ទារសំណងជាថ្មីជំពាក់៥ម៉ឺនដុល្លារ។ ចំណុចនេះសិល្បករខ្លះបានដាក់បន្ទុកលើ ខាងបងស្រីកណ្ណិកា ដែលហាក់ដូចជាចោទមកទាំងស្រុង។

យ៉ាងណាមិញ អ្នកនាង យ៉ុង ចាន់កណ្ណិកា បានបង្ហោះសារតបវិញខ្លះថា «មានតែផេកខ្ញុំទេដែរយកធារ៉ាមកឡាយ ឡាយចំនួន២លើក ដើម្បីស្វែងរកសប្បុរសជន ខ្ញុំខុសដែរមែន តើអ្នកយាយនឹងបានជួយធារ៉ានៅរឺគ្រាន់តែផុសចង់បាន like ស ខ្មៅបែងចែកឲ្យច្បាស់ ។ សូមបងប្អូនជួយកាមិនម្នាក់មួយមក បើខ្ញុំធ្វើមិនចេញពីបេះដូង បងប្អូនមើលដឹង»។

សូមរំលឹកថាសឿ សុធារ៉ា ជួបទុក្ខធំព្រោះម្ដាយជាទីស្រលាញ់របស់នាងលោកស្រីណោ សុខន អាយុ៧៩ឆ្នាំបាន ទទួលមរណភាពនៅយប់ថ្ងៃទី២៨ តុលាឆ្នាំ២០២២ ។ សុធារ៉ា បាន ប្រាប់ អ្នកកាសែតថាម្ដាយនាង មានជំងឺទឹកនោមផ្អែម លើសឈាម លើសស្ករ បេះដូងនិង ខ្សោយក្រលៀនអស់អយៈពេល៣៥ឆ្នាំមកហើយ ពោលគឺតាំងពីរូបនាង កើតម្លេះ។នាងថា អំឡុងពេលដែលនាងប្រឡូកសិល្បៈ រកលុយបាននាងបានប្រើ ពេលព្យាបាលជំងឺម្ដាយ អស់២០ ឆ្នាំ ទើបគាត់អាចរស់រានមានជីវិតដល់ពេលនេះ ប៉ុន្ដែក្នុងនាមជាកូននាងដឹងថា ម្ដាយនាងមាន វិបត្តិ ធ្ងន់ធ្ងក្រោយ ដឹងរឿង រ៉ាវរបស់នាងរយៈពេលចុងក្រោយនេះ ទើបជំងឺគាត់កាន់តែធ្ងន់ រហូតបាត់បង់ជីវិត តែម្ដងហើយម្យាងម្ដាយដឹងថានាងគ្មានលុយព្យាបាលគាត់ទៀតទេទៀតទើបគាត់ទៅ ចោល នាងបែបនេះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម
















