Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនស្រីទម្លាយរឿងរ៉ាវ នាយ ចេក លួចលាក់មានស្រីរហូតចង់លែងលះភរិយា ផ្អើលមហាជន

ភ្នំពេញ ៖ ពិតជារឿងដ៏គួឲ្យភ្ញាក់ផ្អើល ក្នុងពេលដែលកូនស្រីនាយ ចេក បានទម្លាយរឿងរ៉ាវឪពុករបស់ខ្លួនគឺនាយ ចេក បានលួចលាក់មានស្រីថ្មី ដោយបានចុះចេញពីផ្ទះ និងបានគំរាមលេងលះជាមួយភរិយាដើមថែមទៀត ខណៈពេលរឿងរ៉ាវនេះត្រូវបានផ្សព្វផ្សាយ តាមបណ្តាញសង្គមកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

តាមរយៈរូបភាពនិងវីដេអូដែលត្រូវបានបង្ហោះដោយកូនស្រីរបស់តារាកំប្លែងរូបនេះ ដែលមានឈ្មោះនៅក្នុងគីណនេយ្យហ្វេសប៊ុកថា Yää Nëth បានបង្ហាញសកម្មភាព ដែលត្រូវបានថតអំឡុងពេលដែលខ្លួន និងម្តាយ(ប្រពន្ធនាយ ចេក) បានសម្រុកនៅក្នុងផ្ទះស្រីស្នេហ៍របស់ នាយ ចេក ដោយមានការប៉ះសំដីគ្នា ក្នុងនោះគេក៏ឃើញវត្តមាននាយចេកនៅហេតុការនោះផងដែរ។

ជាមួយរូបភាព និងវីដេអូដែលបានបង្ហោះនោះកូននាយ ចេក ក៏បានភ្ជាប់ជាមួយនឹងសំណេរយ៉ាងច្បាស់ៗបង្ហោះតាមហ្វេសប៊ុកថា ប៉ាខ្ញុំ(តាចេកនាយ ចេក)តារ៉ាកំប្លែងលួចមានស្រីសាហាយ ចុះចេញពីផ្ទះ មើលមុខមីស្រីនិងឲ្យហើយទៅ អ្នកលេងល្ខោន កំប្លែងជាមួយគ្នា តាមទាន់ សុំឲ្យទុកពេលថាដោះស្រាយ តែអត់ដោះស្រាយ រហូតដល់ថ្ងៃទី05 .11 .2022 គាត់បានចេញពីផ្ទះទៅនៅជាមួយមីស្រីនិង រហូតឥឡូវថ្ងៃ16. 11.2022 ពួកខ្ញុំបានទៅដល់ផ្ទះកន្លែងនៅជាមួយមីនិង គាត់វៃប្រពន្ធកូន ការពារមីស្រីហ្នឹង ឥឡូវចង់លែងលះជាមួយប្រពន្ធដោយសារស្រី ។

ទស្សនិកជនបានសម្តែងការហួសចិត្ត និងនឹកស្មានមិនដល់ក្នុងពេលដែលគេបានឃើញសកម្មភាព នាយ ចេក លួចលាក់មានស្រីថ្មីក្បត់ចិត្តភរិយានាពេលនេះ ក្នុងពេលដែលកន្លងមកគេធ្លាប់តែឃើញតារាកំប្លែងរូបនេះបង្ហោះសារនិងសកម្មភាពជីវិតដ៏លំបាក តស៊ូលក់ផ្លែឈើតាមទីសាធារណៈ និងប្រកាសលក់ផ្ទះដើម្បីដោះបំណុលធនាគារ។

ទោះជាយ៉ាងណា ក៏មានមហាជនមួយចំនួនបានធ្វើការស្តីបន្ទោសទៅកាន់កូនស្រីរបស់នាយ ចេក ដែលមិនគួគប្បីបង្ហោះរឿងរ៉ាវនេះ ឲ្យគេដឹងជាសាធារណៈនោះឡើយ ព្រោះជារឿងអាម៉ាសនៅក្នុងគ្រួសារ គួរតែនាំគ្នាដោះស្រាយដោយសន្តិវិធីទើបជាការល្អ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×