អ៊ុយក្រែន ៖ ខឹងញ័រសាច់តិចអី ដែលដំបូងឡើយត្រូវបានចោទរុស្សីថា ជាអ្នកបា.ញ់មីស៊ីលធ្លាក់ក្នុងទឹកដីប៉ូឡូញ ប៉ុន្តែក្រោយមកស្រាប់តែទម្លាក់មកលើអ៊ុយក្រែនទៅវិញ ដូច្នេះរដ្ឋាភិបាលទីក្រុងកៀវ បានស្នើសុំឱ្យមានការចូលទៅកាន់ទីតាំង នៃការធ្លាក់ផ្ទុះមីស៊ីលដ៏សា.ហាវនៅក្នុងភូមិមួយរបស់ប៉ូឡូញ បន្ទាប់ពីមន្ត្រីលោកខាងលិចបាននិយាយថា មីស៊ីលនោះជារបស់អ៊ុយក្រែន, ហើយថា ទំនងជាបណ្តាលមកពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បា.ញ់ខុសបច្ចេកទេសទៅធ្លាក់ក្នុងទឹកដីប៉ូឡូញជាប់ព្រំដែនអ៊ុយក្រែន។

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក អូឡេកស៊ី ដានីឡូវ (Oleksiy Danilov) បាននិយាយនៅលើ Twitter ថាអ៊ុយក្រែនស្នើសុំឱ្យមានការចូល ទៅពិនិត្យមើលទីតាំង នៃការធ្លាក់ផ្ទុះមីស៊ីលនោះជាបន្ទាន់, ថាតើ វាពិតជារបស់អ៊ុយក្រែន មែន ឬមិនមែន?!
លោក អូឡេកស៊ី ដានីឡូវ បានបន្ថែមថា ក្រុងកៀវបានត្រៀមខ្លួន ជាស្រេចក្នុងការផ្តល់ «ភស្តុតាង» នៃការចោទប្រកាន់របស់ខ្លួនដែលថា រុស្ស៊ីជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ។
គួរបញ្ជាក់ថា មុននេះបន្តិច ប៉ូឡូញ និងអង្គការណាតូ បាននិយាយថា មីស៊ីលដែលបានបា.ញ់ទៅលើប្រទេសប៉ូឡូញ នោះ ប្រហែលជាការបា.ញ់ខុសបច្ចេកទេស ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ហើយវាមិនមែនជាការវា.យប្រ.ហាររបស់រុស្ស៊ីនោះទេ ខណៈការព្រួយបារម្ភជាសាកលថា សង្រ្គាមនៅអ៊ុយក្រែនអាចនឹងមានការផ្ទុះឆ្លងព្រំដែនរួចទៅហើយ។

យ៉ាងណាក៏ដោយ ប្រធានអង្គការណាតូបាននិយាយថា ទីក្រុងមូស្គូ គឺមិនមែនក្រុងកៀវទេ ដែលត្រូវស្តីបន្ទោស ចំពោះការចាប់ផ្តើមសង្គ្រាមតាំងពីដំបូង និងបើកការវា.យប្រ.ហារ ដែលបង្កឱ្យមានការ បា.ញ់ការពារវិញពីសំណាក់អ៊ុយក្រែន។
នៅទីបំផុត សេចក្ដីរាយការណ៍ចុងក្រោយបានបញ្ជាក់ថា គ្រាប់មីស៊ីល ២គ្រាប់ដែលដំបូងឡើយ ត្រូវបានគេគិតថា ជាការបា.ញ់ចេញពីកងទាហានរុស្ស៊ី ធ្លាក់ក្នុងទឹកដីប៉ូឡូញ ជាប់ព្រំដែនអ៊ុយក្រែន ហើយធ្វើឱ្យប៉ូឡូញ ត្រៀមកងកម្លាំងអាកាសវា.យតបតសងសឹកនោះ តាមពិតត្រូវបានក្រុមលោកខាងលិចរកឃើញច្បាស់ថា ជាមីស៊ីលរបស់ទាហានអ៊ុយក្រែន ដែលបានបា.ញ់តបតទៅនឹងទាហានរុស្ស៊ី ហើយខុសបច្ចេកទេស ទៅធ្លាក់ក្នុងទឹកដីប៉ូឡូញទៅវិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








