Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាមមិនទាន់ ស្មានមិនដល់ ពេជ្រ សោភាភ្ជាប់ពាក្យជាមួយ លោក ឆឹម សក្កដា ថ្ងៃនេះ !!

ភ្នំពេញ ៖ ពេលនេះ ពេជ្រ សោភា និង តារាប្រុសរាងសង្ហា ឆឹម សក្កដា កំពុងតែបន្ថែមឡើង នូវល្បឿនស្នេហ៍ឆេះឡើងជាថ្មី។ អ្នកទាំង២ បានប្រកាសស្នេហា ដាច់ដោចគ្នា ។ ប៉ុន្តែចុងក្រោយនេះ ចេញនូវពន្លឺស្នេហ៍ ផ្អែមល្ហែមងើបឡើងវិញ មិនខុសពីរឿងច្របូកច្របល់ម្តងជួបម្តងបែក។

តារាចម្រៀង នាង ពេជ្រ សោភា និងលោក ឆឹម សក្កដា បានភ្ជាប់ទំនាក់ទំនងស្នេហារបស់ពួកគេឡើងវិញហើយ បន្ទាប់ចំណងស្នេហ៍នេះត្រូវបានកាត់ផ្តាច់អស់រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ទំនាក់ទំនងនេះបានស្តែងអោយមហាជនបានឃើញ បន្ទាប់ពីអ្នកទាំងពីរចូលរួមពិធីមង្គលការក្មួយប្រុសរបស់ ពេជ្រ សោភា ដែលបានរៀបចំឡើងកាលពីពេលថ្មីៗនេះ។
តាមរយះរូបភាពសកម្មភាពដែលត្រូវបានគេចែកចាយនៅលើបណ្តាញសង្គមនោះបានឃើញ ពេជ្រ សោភា និងលោក ឆឹម សក្កដា បានចាប់គូគ្នាឡើងកាត់សក់អោយក្មួយ និងបានឈរគៀកកិតគ្នានៅពីមុខរោងការ ដើម្បីស្វាគមន៍ភ្ញៀវដែលបានអញ្ជើញមកថែមទៀតផង។ អ្វីដែលកាន់តែពិសេសនោះអ្នកទាំងពីរក៏បានបង្ហាញសកម្មភាពអោបរិតគ្នាយ៉ាងស្និទ្ធស្នាលនៅចំពោះមុខមហាជនក្នុងអំឡុងពេលកូនកំលោះ និងកូនក្រមុំដើរចូលទៅក្នុងពិធីកាត់នំទៀតផង។

តាមរយៈសកម្មភាពទាំងអស់នេះពិតច្បាស់ណាស់ថា ពេជ្រ សោភា និង ឆឹម សក្កដា ពិតជាបង្កាត់ភ្លើងជាមួយគ្នាឡើងវិញ ក្រោយស្នេហារបស់ពួកគេបានដើរដល់ផ្លូវបំបែកអស់រយះពេលប៉ុន្មានឆ្នាំមកនេះ។

នៅមុនពេលបង្ហាញសកម្មភាពស្និទ្ធស្នាលនាពេលនេះ ទាំង ពេជ្រ សោភា និងលោក ឆឹម សក្កដា បានធ្វើការចែកចាយរូបភាពវីដេអូចាស់ៗដែលពួកគេធ្លាប់សម្តែងរួមគ្នានាពេលកន្លងមក និងសារប្លែកៗមួយចំនួនទៀតនៅលើបណ្តាញសង្គម។

ទាំងអស់នេះត្រូវបានមហាជនដាក់ការសង្ស័យថា អ្នកទាំងពីរទំនងជាចាប់ផ្តើមកសាងទំនាក់ទំនងស្នេហាជាមួយគ្នាឡើងវិញហើយ ខណះពេលសកម្មភាពខាងលើនេះគឺជាចំណុចចាប់ផ្តើម។

មកដល់ពេលនេះការសង្ស័យនេះបានលិចចេញជារូបរាងការពិតហើយ បន្ទាប់ពីអ្នកទាំងពីរបានបង្ហាញភាពស្និតស្នាលជាថ្មីនៅថ្ងៃមង្គលការក្មួយនាពេលនេះ។
បណ្តាអ្នកគាំទ្រក៏បានចូលរួមសម្តែងការអបអរសាទរសម្រាប់ពន្លកស្នេហ៍របស់ ពេជ្រ សោភា និង ឆឹម សក្កដា បានដុះសារជាថ្មីឡើងវិញ។គេក៍រំពឹងថា គូស្នេហ៍តារាមួយគូនេះនឹងអាចឈានដល់មង្គលការជាផ្លូវការនាពេលខាងមុខនេះ ក្នុងពេលដែល ពេជ្រ សោភា ក៍ធ្លាប់ព្រលយពាក្យចូលរោងការឆាប់ៗនេះដែរ។

សោភា ត្រូវគេទម្លាយនៅថ្ងៃនេះថា នាងបានភ្ជាប់ពាក្យជាផ្លូវការជាមួយតារាសម្ដែងលោកឆឹម សក្កដា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីនោះមានក្រុមគ្រួសារទាំងសងខាងបានចូលរួម ខណៈដែលសោភា បានប្រាប់នៅថ្ងៃមង្គលការរបស់ក្មួយនាងកាលពីថ្ងៃទី៣ វិច្ឆិកា ថានាងមិនបានហៅភ្ញៀវអ្នកសិល្បៈមកការក្មួយច្រើនព្រោះទុកហៅកម្មវិធីខ្លួនឯង។ប៉ុន្ដែសោភា មិនបញ្ជាក់ថាតើមង្គលការនាងនិងលោកសក្កដា ធ្វើនៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ឡើយ។

សូមបញ្ជាក់ថាពេជ្រ សោភា បានប្រើជីវិតជាស្ត្រីមេម៉ាយអស់ជិត៦ឆ្នាំ ក្រោយនាងចែកផ្លូវជាមួយអតីតប្ដីអាណិកជនខ្មែរ មកពីអាមេរិកកាលពីឆាំ២០១៦។ សោភា បានបង្ហាញស្នេហ៍ជាចំហជាមួយលោកសក្កដា នៅឆ្នាំ២០១៧ ក្រោមការសង្ស័យថាពួកគេសាងស្នេហា”ក្លែងក្លាយ” ព្រោះមានពាក្យចរចាមអារ៉ាមថាលោកសក្កដា គ្មានអារម្មណ៏ជាមួយមនុស្សស្រី។ ប៉ុន្ដែពេលនេះអ្វីៗបានបង្ហាញច្បាស់ថាពួកគេនឹងរៀបការជាមួយគ្នានាពេលឆាប់ៗខាងមុខនេះហើយ។

តារាជាច្រើនបានភ្ញាក់ផ្អើល ដំណឹងមួយនេះព្រោះលែងមានភាពស្រពិចស្រពិលទៀតហើយ ឬ ស្នេហ៍ក្លាយក្លាយ ខណៈមានការខមមិនជូនពរគ្រប់គ្នា។ នៅចាំអ៊ុតពេលរៀបការទៀតថ្ងៃណា នោះអ្នកតាមដាន រិតតែអស់ចិត្តថែមទៀត៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×