Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូលីកា បង្ហាញកាំភ្លើងដែលគេគំ.រាមបង្ខំឱ្យនាងប្រគល់លុយជាថ្នូរពួកគេមិនធ្វើគ្រោះថ្នាក់

ភ្នំពេញ៖អតីតតារាចម្រៀងRock ម៉ូលីកា ដែលក្លាយជាមេតុងទីនធំមួយនោះត្រូវបានក្រុមជន អានាមិកផ្ញើរសារ ជាអក្សរផង,សម្លេង និងរូបភាពកំភ្លើងខ្លី និងអាកាផងព្រមានមកលើនាងដោយខ្លះនិយាយបង្ខូចកេរ្ដិ៍ឈ្មោះនាង និងខ្លះទៀតព្រមានឲ្យនាងប្រគល់លុយជាថ្នូរពួកគេមិនធ្វើឲ្យនាងគ្រោះថ្នាក់។ ករណីដ៍រសើបនេះបានកើតឡើង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២២ ហើយពេលនេះម៉ូលីកា ថានាងមិនខ្លាចការគម្រាមទាំងនោះទេ ព្រោះនាងកំពុងតែ ចង់វែក មុខថាអ្នកណាជាអ្នកនៅពីក្រោយខ្នងរឿងនេះហើយពេលនោះនាងនឹងចាត់ការតាមផ្លូវច្បាប់តែម្ដង ពោល គឺ មិនឲ្យជន បាតសង្គមនោះរួចខ្លួនជាដាច់ខាត។

សារដែលជនអាណាមិកផ្ញើរជូនម៉ូលីកា តាមហ្វេសបុកឈ្មោះKim Sophary នោះមានដូចជាពាក្យ”មេតុងទីន ជំពាក់លុយតុងទីនរាប់លានដុល្លារ ហើយសុំមិនឲ្យគេផុស គ្នាខ្លាចអត់បានលុយចេះតែចាញ់បោកវា តែខ្ញុំអត់ ព្រមទេ វាយកលុយគេទិញឡានហ៊ឺហា ដេញតុងទីន មិនដែលបានលុយគ្រប់ម៉េច ឲ្យគេរំលស់ កូនស្គាល់វា បើមិនជំពាក់គេវ័នក បើមិនចឹងវាជំពាក់កូនរាប់រយនាក់ រាល់ថ្ងៃ ហើយវានឹងប្រមូលលុយអ្នកថ្មីសងអ្នកចាស់ ចឹងមានន័យថាចង់បោកអ្នកថ្មីសងចាស់ដែលវាបោកមែន វីដេអូមានទៀតចាំផុស ឲ្យអស់ព្រោះ អាណិត អ្នក ក្រោយគ្នាមិនដឹងអី ខ្ញុំអ្នកមុនអត់បានលុយ ហើយខ្ញុំយល់អារម្មណ៍”។

ក្រោយឃើញជនព្យាយាមចោទប្រកាន់នាងបែបនេះម៉ូលីកា បានតបវិញយ៉ាងខ្លីថា”ចង់និយាយថាធ្វើចឹង បានអីមកវិញ ផុសនិងចង់បានអីឲ្យប្រាកដ ម៉េចមិនយកអាខោនពិតមកផុសមកបើខ្លាំង”។

នៅមានអាខោនFake មួយចំនួនទៀតដែលផ្ញើរសារមកគម្រាមម៉ូលីកា ដូចជាពាក្យថា”ត្រៀមខ្លួន ឲ្យហើយទៅម៉ូលីកា…”។ ក៍មានសារខ្លះទៀតពីក្រុមអានាមិកផ្ញើរមកគម្រាមម៉ូលីកា ទាំងជាសម្លេង និងរូបកាំ ភ្លើងខ្លី,វែង ទៀតផងហើយពួកគេគម្រាមឲ្យនាងផ្ញើលុយ បើមិនដូច្នេះទេគេនឹងសម្លាប់នាងជាដើម….។

ម៉ូលីកា បានចេញវីដេអូLive កាលពីរសៀលថ្ងៃទី៩ វិច្ឆិកា ថានាងមិនដែលស្គាល់ជនតាមបំផ្លាញនាងទាំង នោះដែរ ព្រោះពួកគេមិនមែនជាកូនតុងទីនរបស់នាងឡើយ។យ៉ាងណានាងសូមឲ្យក្រុមទាំងនោះចេញមកបញ្ជាក់ឲ្យ ច្បាស់ មកថាតើនាងបោកលុយគេអស់ប៉ុន្មាន?នាងថាអាខោន Fake ទាំងនោះគម្រាមឲ្យនាងប្រគល់ លុយ បើ មិនអីចឹងទេគេនឹងបាញ់ ឬសម្លាប់ ចោល ហើយក្រុមនោះបានប្រើអាខោនប្លែកៗទាំងអស់។ម៉ូលីកា បាន ព្រមាន វិញថាអ្នកណាដែលចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់នាង គឺនាងមិនឲ្យពួកគេរួចខ្លួនជាដាច់ខាត ព្រោះអ្វីៗនឹងត្រូវធ្វើ ទៅតាមផ្លូវច្បាប់ទាំងអស់ ខណៈដែលពេលនេះនាងបានដឹងតម្រុយខ្លះៗ ពីអ្នកនៅក្រោយខ្នងជនទុច្ចរិត ទាំងនោះហើយ ប៉ុន្ដែនាងមិនទាន់បង្ហើបថាជាអ្នកណាទេ ព្រោះស្ថិតក្នុងតំណាក់កាលស៊ើបអង្កេត ពីក្រុមការងាររបស់នាង។ប៉ុន្ដែនាងថាក្រោយមានជនមួយក្ដាប់តូចមកចោទ ប្រកាន់នាងដោយគ្មានមូលដ្ឋាន ច្បាស់លាស់ បែប នេះទង្វើរនោះមិនប៉ៈពាល់ដល់សេចក្ដីទុក ចិត្តរបស់កូនតុងទីននាងឡើយ ព្រោះពួកគេនៅតែមានជំនឿរ មកលើ នាងដូចដើមដដែល៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

×