Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សួន ពិសិដ្ឋ ចេញមុខផ្តល់យោបល់ និងស្នើឱ្យបញ្ចប់សង្គ្រាមពាក្យសម្តីរវាង ជី ដេវីដ និង វណ្ណដា

ភ្នំពេញ ៖ ក្នុងនាមជាតារាចម្រៀង និងអ្នកនិពន្ធមួយរូបលោក សួន ពិសិដ្ឋ បានចេញមុចផ្តល់យោបល់ និងស្នើអោយបញ្ចប់នូវសង្គ្រាមពាក្យសម្តីរវាងតារារ៉េបគឺ ជី ដេវីដ និង វណ្ណដា ដែលកំពុងផ្ទុះកំដៅពេញបណ្តាញសង្គម។
ដោយសារមើលឃើញជម្លោះតារារ៉េបទាំងពីររហូតរាលដាលទៅដល់អ្នកគាំទ្រទាំងសងខាងដោយការផ្លោងសម្តីដាក់គ្នាជាបន្តបន្ទាប់ លោក សន ពិសិដ្ឋ បានស្នើអោយភាគីទាំងពីរបញ្ចប់ជម្លោះនេះ និងស្នើឲ្យតារាទាំងពីរ ងាកមកគិតគូលើកតម្កើងវិស័យសិល្បៈចម្រៀងខ្មែរឲ្យកាន់តែរីកចម្រើនថែមទៀត ក្នុងនាមអ្នកទាំងពីរសុទ្ធតែមានទេពកោសល្យ។

លោក សួន ពិសិដ្ឋ បានលើកឡើងថា ប្អូនៗទាំងអស់ដែលជាសិល្បករជំនាន់ក្រោយៗក៏ពិតជាបានកសាងបង្កើតស្នាដៃក្នុងសិល្បៈតន្រ្តីចម្រៀង និងបង្ហាញនូវរូបភាពសិល្បៈវប្បធម៌ខ្មែរ ដែលរួមមានរក្សាអភិរក្ស និង អភិវឌ្ឍន៍ ទម្រង់សិល្បៈវប្បធម៌ខ្មែរ និងលាយឡំជាមួយនិងការវិវ្ឍន៍លំហូរចូលនៃសិល្បៈចម្រុះវប្បធម៌នាសម័យកាលបច្ចុប្បន្ន បានយ៉ាងល្អល្អអស្ចារ្យរៀងៗខ្លួន និងបានបង្ហាញទៅដល់បណ្ដារប្រទេសដទៃជាអន្តរជាតិធ្វើឱ្យបរទេសស្ញប់ស្ញែងនិងទទួលស្គាល់!។

លោកបញ្ជាក់ថា ចូរប្អូនៗធ្វើជាគំរូល្អដល់មហាជនរាប់លាននាក់ដែលគាំទ្រប្អូនៗ គួរចាប់ឱ្យមាសឱ្យកាសពេជ្រក្នុងពេលដែលប្អូនៗ​ កំពុងតែឡើងខ្ពស់កំពុងតែមានអ្នកស្រលាញ់ចូលចិត្តគាំទ្រច្រើន មកចាប់ដៃគា្នបង្កើតស្នាដៃជាមួយគ្នាចូលរួមជំរុញសិល្បៈតន្រ្តីចម្រៀងសិល្បៈវប្បធម៌ខ្មែរទៅឆាកអន្តរជាតិឱ្យកាន់តែអស្ចារ្យជាងនេះទ្វេៗដងទៀត! កុំធ្វើឱ្យបរទេសមើលមកថាខ្មែរយើងមិនចេះស្រលាញ់គ្នា មិនចេះរួបរួម និងមានតែចិត្តច្រណែន ទោសៈ មោហៈ ដណ្ដើមលាភសក្ការៈគ្នាទៅវិញ ចង់ចាញ់ចង់ឈ្នះគ្នាទៅមកមិនចេះចប់មិនចេះហើយជាប្រវត្តិសាស្រ្ត! ចូរប្អូនៗកើតមានចិត្ត មេត្តា ករុណា មុទិតា ឧបេក្ខា ចាប់ដៃគ្នា រួបរួមជាធ្លុងមួយ បង្កើតតែងនិពន្ធផលិតស្នាដៃឱ្យកាន់តែល្អល្អះអស្ចារ្យ ធ្វើជាសិល្បករគំរួ ជាបុគ្គលគំរូដ៏ល្អដល់មហាជានបងប្អូនមិត្តអ្នកគាំទ្ររាប់លានអ្នកទាំងខ្មែរ ទាំងបរទេស!។

លោកបន្ថែមថា ទាំងប្អូន G-Devith ទាំងប្អូន Vannda គឺពិតជាមានទេពកោសលពិសេសអស្ចារ្យខ្លាំងណាស់រៀងៗខ្លួនដោយមិនច្រឡំគ្នានោះទេ! ហើយចុងក្រោយប្អូន Eno ក៏មានទេពកោសល្យអស្ចារ្យមួយដែរ ដែលមិនច្រឡំជាមួយអ្នកណា ទាំងសម្លេងទាំងកំប្លែងស្ងួតធ្វើឱ្យមនុស្សរាប់លានអ្នកសើចកំសាន្តសប្បាយរីរាយក្នុងជីវិត! ។

លោកថា ខ្ញុំស្រម៉ៃមើលបើប្អូនៗចាប់ដៃគ្នាបង្កើតតែងនិពន្ធផលិតបទចម្រៀងស្នាដៃរួមគ្នាមិនដឹងជាអស្ចារ្យយ៉ាងណានោះទេ?
Hero ម្នាក់អាចធ្វើរឿងអស្ចារ្យមួយជួយការពារនៅក្នុងពិភពមួយតែប៉ុណ្ណោះ មានតែ Heroes ច្រើនទេដែលរួបរួមគ្នាជាធ្លុងមួយ ទើបអាចធ្វើរឿងកំពូលអស្ចារ្យការពារចក្រវាលទាំងមូលបាន ឧទាហរណ៍ដូចរឿង Hollywood AVENGERS អ៊ីចឹងជាដើម។
ខ្ញុំសង្ឃឹមថាប្អូនៗនឹងយកពាក្យខ្ញុំទៅពិចារណានិងបើកចិត្តជារួម ហើយខ្ញុំជឿជាក់លើប្អូនៗគឺពិតជាអាចធ្វើបាន!
ខ្ញុំក៏ជាហ្វេន និងចូលចិត្ត ស្រលាញ់ និងគាំទ្រ ប្អូន G-Devith ប្អូន Vannda ប្អូន Eno និងបងប្អូនសិល្បករ សិល្បការនី គ្រប់ជំនាន់គ្រប់ទម្រង់ទាំងអស់គ្នាផងដែរ ដើម្បីចូលរួមជួយជំរុញនិងលើកស្ទួយ លើកកម្ពស់ សិល្បៈ ប្រពៃណី វប្បធម៌ និង អរីយធម៌ខ្មែរ! ។
ពីខ្ញុំបាទ សួន ពិសិដ្ឋ ដោយក្ដីរាប់អាន គោរពស្រលាញ់ជូនចំពោះប្អូន G-Devith ប្អូន Vannda ប្អូន Eno និង បងប្អូនសិល្បករសិល្បការនី និង បងប្អូនមិត្តអ្នកគាំទ្រនិងមហាជនទាំងអស់គ្រប់ស្រទាប់វណ្ណៈ!ខ្មែររួមជាធ្លុងមួយ ខ្មែរជួយខ្មែរ ខ្មែរដើម្បីខ្មែរ មោទនភាពជាខ្មែរ! អរគុណសន្តិភាព! ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×