Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេជ្រ វត្តីសារ៉ាវ៉ូឌី ចេញពីឥណ្ឌូនេស៊ី ទៅកាន់ប្រទេសថៃ បំពេញបេសកម្មបន្ថែម

ភ្នំពេញ ៖ គ្រាន់តែមកដល់ព្រលានយន្តហោះ សុវណ្ណភូមិប្រទេសថៃ ភ្លាមឃើញថា ហ្វេនៗ នៅប្រទេសថៃ ភាគច្រើនជាយុវជន យុវនារី ផ្អើលមកទទួលស្វាគមន៍យ៉ាងកកកុញ។ ពិតជារំភើបក្នុងចំណោម រាជនីទាំង១០ មានវត្តមានស្រីស្អាតកម្ពុជាយើងម្នាក់ដែរ ដោយបានចាយសម្រស់ឈ បង្អួតរាជញញឹមដាក់គេឯង ថតរូប។ ឃើញបែបនេះ យើងជាពលរដ្ឋ នៅឆ្ងាយពិតជាមានមោទនភាពណាស់ ហើយក៍ផ្តាំអោយ បេក្ខនារីខ្មែរយើង ក្រោយៗទៀតខំ យកឈ្នះឲ្យដូច កញ្ញា ពេជ្រ វត្តីសារ៉ាវ៉ូឌី ជាគម្រូ។

ម្ចាស់ក្សត្រីកំពូលទាំង១០ របស់ Miss Grand Internationa បានធ្វើដំណើរចាកចេញពីប្រទេសឥណ្ឌូនេស៊ី ទៅកាន់ប្រទេសថៃនៅថ្ងៃទី០១ វិច្ឆិកា នេះ។ ដែលមានកម្មវិធី និង Visitors ជាច្រើនទៀតនៅក្នុងប្រទេសថៃ។ អ្វីដែលមានមោទនភាព បវរកញ្ញាខ្មែរយើង ឆ្នាំនេះឡូយណាស់ព្រោះ មានសមត្ថភាពច្បាស់លាស់ រហូតជាប់បាន១០ ប្រទេសចុងក្រោយ។ នាងសប្បាយចិត្តចូលរួម បំពេញការងារ មូយនេះ សមតាមការឆ្លើយសំណួរថា នាងមិនពូកែភាសាអង់គ្លេស មែន តែនាងជឿជាក់លើ ការតស៊ូ ភាពក្លាហានលើ វិថី MGI ដោយសមត្ថភាពពិត និងប្រឹងប្រែងឲ្យល្អ។ បែបនេះហើយ ទើបពេលនាងជាប់ ឃើញថា បានព្យាយាមខំ ហើយកាន់តែពេញចិត្ត បំផុតរបស់ លោក ប្រធាន ណាវ៉ាត់ ដែលជ្រើស កម្ពុជា មិនខកបំណង ដែលគោរពការងារច្បាស់លាស់ អត់ខ្លាចហត់នឿយ។

ពេជ្រ វត្តីសារ៉ាវ៉ូឌី បានផ្ញើសារលើ បណ្តាញសង្គមហ្វេសបុកនាងថា «នាងខ្ញុំ ពេជ្រ វត្តីសារ៉ាវ៉ូឌី Miss Grand International 2022 5th Runner Up នឹងធ្វើការហោះហើរពីប្រទេសឥណ្ឌូនេស៊ី ទៅកាន់ប្រទេសថៃដើម្បីបំពេញតួនាទីនិងសកម្មភាពផ្សេងៗមួយចំនួន នៅថៃ្ងទី០១ ខែ វិច្ឆិកា ឆ្នាំ ២០២២ ជួបគ្នានៅប្រលានយន្តហោះសុវណ្ណភូមិ អំឡុងម៉ោង5ល្ងាច ស្អែកនេះ !! See you there »។

បើតាមលោក ណាវ៉ាត់ ស្ថាបនិកMGI បានធ្លាប់ប្រកាសកន្លងមកថា អ្នកទាំង១០តូប មិនទាន់អោយ ត្រឡប់ទៅផ្ទះវិញនោះទេ។ពោលលោក បានរៀបចំផែនការច្រើននៅក្នុងប្រទេសថៃ ដែលក្រុមហ៊ុនផ្សេងៗ កក់ថតសម្តែង។ លើសពីនោះចង់អោយ រាជិនិទាំង១០ មានថវិកា ខ្លះត្រឡប់មកផ្ទះវិញឲ្យសប្បាយចិត្ត។ ឯសារ៉ាវ៉ូឌី ក៏ត្រូវបានលោក ណាវ៉ាត់រៀបចំរួចរាល់ សម្លៀកបំពាក់ផ្សេងៗ មិនឲ្យខ្វះខាតនោះឡើយ ពេលដល់ដីថៃ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×