Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូដា នីតា សម្រេចផ្តាច់បំណុល សឿ សុធារ៉ា ជិត៥ម៉ឺនដុល្លារ ក្រោយជួបទុក្ខម្តាយស្លា.ប់

ភ្នំពេញ ៖ តារាចម្រៀងនាង សូដា នីតា បានធ្វើការសម្រេចចិត្តផ្តាច់បំណុលឲ្យអ្នកនាង សឿ សុធារ៉ា ប្រមាណជិត៥ ម៉ឺនដុល្លារអាមេរិក បន្ទាប់ពីឃើញនាងជួបទុក្ខធំដោយម្តាយស្លាប់រហូតស្ទើគ្មានលុយសម្រាប់ធ្វើបុណ្យ ។

បំណុលរបស់ សឿ សុធារ៉ា ដែលជំពាក់នាពេលនេះត្រូវបាន សូដា នីតា បញ្ជាក់ថា ដោយសារតែនាងបាន ខ្ចីសម្រាប់ទៅដោះបំណុលកូនតុងទីនដែលនាងបានជំពាក់ ខណះពេលដែលបំណុលនេះ ក៏នៅមិនទាន់ បានទូទាត់ឲ្យ សូដា នីតា នៅឡើយទេ។
សូដា នីតា បានលើកឡើងតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា នាងខ្ញុំ សូ ដានីតា សូមប្រកាស លើកលែងបំណុលដែលប្អូន សឿរ សុធារ៉ា ជំពាក់លុយចំនួន ជិត 5ម៉ឺនដុល្លារ កន្លងមក ដែលកំឡុងកាល ខែ07/ឆ្នាំ2021 ប្អូន សឿ សុរ៉ា បានលេងនឹងដេញលេងតុងទិនជាមួយនាងខ្ញុំជាច្រើនខ្សែ ដោយដេញយកលុយចេញទៅចំនួនខាងលើ ហើយក៏មិនបានសងត្រឡប់មកវិញឡើយ រហូតដល់ពេលនេះ ! ។

នាងបញ្ជាក់ថា ដោយ១រយៈពេលនេះ នាងខ្ញុំបានឃើញ ប្អូនធារ៉ា ពិបាកខ្លាំង នឹង មានទុក្ខជាទង្ងន់ដោយម្តាយរបស់ប្អូនស្រីទទួលរមណៈភាព ឃើញសភាពប្អូនពិបាកខ្លាំងសូម្បីតែប្រាក់ធ្វើបុណ្យម្តាយក៏គ្មាន ហេតុដូច្នេះនាងខ្ញុំសូមប្រកាស លើកលែង បំណុលចំនួនខាងលើចោលទាំងអស់ នឹង ចូលរួមបច្ច័យបុណ្យ7ថ្ងៃសពម្តាយរបស់ប្អូន សឿ សុធារ៉ា ចំនួន50$ តាមរយះលោក កៅ សីហា បងសូមចូលរួមរំលែកទុក្ខប្អូនស្រីពីចំងាយផង ! ។

កន្លងមក សូដា នីតា បានទម្លាយជាសាធារណៈជុំវិញរឿងរ៉ាវអ្នកនាង សឿ សុធារ៉ា បានជំពាក់បំណុលខ្លួន ជិត៥ម៉ឺនដុល្លារ ហើយបានគេចវេសមិនព្រមសងនាង ក្នុងពេលដែល សូដា នីតា ក៏បានព្រមានចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះរឿងនេះផងដែរ។
រហូតមកទល់ពេលនេះបំណុលនៅមិនទាន់បានសងផងនោះ សូដា នីតា ក៏ស្រាប់តែចេញមុខលុបបំណុលនោះចោលវិញ ក្រោយឃើញការលំបាករបស់អ្នកនាង សឿ សុធារ៉ា កំពុងជួបស្ថានភាព ដុនដាបខ្លាំង ហើយមកជួបទុក្ខម្តាយត្រូវស្លាប់ស្ទើគ្មានលុយធ្វើបុណ្យនាពេលនេះ។

យ៉ាងណាការប្រកាសលុបបំណុលដ៏ច្រើនពី សូដា នីតា សម្រាប់អ្នកនាង សឿ សុធារ៉ា នាពេលនេះ បានទទួលការសសើរពីមហាជន ជាពិសេសអ្នកសិល្បះករជាច្រើនសម្រាប់ទង្វើល្អ និងសប្បុរស របស់នាងនា ពេលនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×