Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងកាត់ ប្រកួតស្វិតស្វាញរកឃើញម្ចាស់ ជ័យលាភីពីកម្មវិធី Miss &Mister Freshy 2022

ភ្នំពេញ ៖ ពន្លកតារា ប្រុសស្រី ជាច្រើននាក់បាន ប្រឹងប្រែង បង្វឹកខ្លួនក្នុងការប្រជែងវិញ្ញាសា ដើម្បីឲ្យឈ្នះពិន្ទុដាច់គេ។ ពុះពារជាមួយ វគ្គប្រកួតជាច្រើនលើក ក្រោមការវាយតម្លៃ ក៏រកឃើញ នូវម្ចាស់ជ័យលាភី បន្តបន្ទាប់ ហើយម្នាក់ៗ ញញឹមបិទមាត់មិនជិតឡើយ ពេលប្រកាសលទ្ឋផល បានជាប់តាមការចង់បាន។

ការប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅទីបំផុតកម្មវិធីប្រកួតសម្រស់ Miss&Mister Freshy 2022 បានរកឃើញម្ចាស់ជយលាភីទាំង៣គូហើយ ដោយមានស្រី៣នាក់ និងប្រុស៣នាក់ ដែលពួកគេសុទ្ធសឹងតែមានសមត្ថភា និងរូបសម្រស់ស្រស់ស្អាតរៀងៗខ្លួន។

ម្ចាស់ជយលាភីទាំង៦រូបនេះមានដូចជា ម្ចាស់ជយលាភីបេក្ខនារីបានទៅលើកញ្ញា ផៃ វ៉ាលីហ្សា និងលោក ស៊ូរ៉ា តារា។ សម្រាប់ជយលាភីលំដាប់រងទី១បានទៅលើកញ្ញា សែ សុក្រសេដាឌីន និងលោក ចាន់ ដារា ហើយសម្រាប់ជយលាភីលំដាប់រងទី២ បានទៅលើកញ្ញា គង់ ស្រីលិៈ និងលោក អ៊ុង ច័ន្ទចក្រី។

បេក្ខជនបេក្ខនារីទាំង៦ដែលជាម្ចាស់ជយលាភីបានបង្ហាញពីភាពរីករាយរៀងៗខ្លួន ក្រោយពីពួកគេមានឱកាសក្ដោបតំណែង ពីកម្មវិធីប្រកួតសម្រស់លើកដំបូងដែលរៀបចំឡើងដោយទឹកផ្លែឈើ Freshy និងជាការកម្មវិធីរៀបចំដោយស្នាដៃកូនខ្មែរផ្ទាល់។

លោក ម៉ែន និមលរតន៍ ដែលជានាយកប្រតិបត្តិ CIM Stars បានបង្ហាញពីភាពរីករាយ និងនឹកស្មានមិនដល់ក្រោយពីការរៀបចំកម្មវិធីកំពូលសម្រស់ Miss &Mister Freshy លើកដំបូងទទួលបានផ្លែផ្លា និងជោគជ័យ។

លោកបានបន្តថា ម្ចាស់ជយលាភីទាំង៣គូក្រយោជាប់ភ្លាម និងមានសកម្មភាពការងារភ្លាមដូចជា ដូចការការហែកឋិនរួមគ្នាទៅកាន់ ៧វត្ត និងសកម្មភាពការងារសង្គម តាមសហគមន៍នានា ជារៀងរាល់ខែ ព្រមទាំងការដើរទស្សនារមណីដ្ឋានទេសចរជាច្រើនក្នុងប្រទេស កម្ពុជា មុននឹងបេក្ខភាពខ្លះត្រូវត្រៀមខ្លួនដើម្បីចេញទៅប្រកួតប្រជែងនៅក្រៅប្រទេស។ លោកបានបង្ហាញពីជំនឿជាក់ថា តាមរយៈការសម្រិតសម្រាំង និងការបណ្ដុះបណ្ដាលថែមទៀត នាពេលខាងមុខម្ចាស់ជយលាភីដែលត្រៀមនឹងទៅប្រកួតលើឆាកអន្តរជាតិនឹងទទួលបានផ្លែផ្កាជាក់ជាមិនខាង។ ការរំពឹងបែបនេះក៏ព្រោះតែមានបេក្ខភាពជាច្រើននាក់មកហើយលោកបានបញ្ចូនទៅប្រកួតលើឆាកអន្តរជាតិ ដោយការត្រឡប់មកវិញ ជាមួយសមិទ្ធផលនានាដែលជាទីគាប់ចិត្ត។

សូមបញ្ជាក់ថា ម្ចាស់ជយលាភីទាំង៦រូបពីកម្មវិធី Miss &Mister Freshy 2022 ក្រៅពីផ្ដើមសកម្មភាពការងារភ្លាមៗជាមួយ CIM Stars និងទឹកផ្លែឈើ Freshy ពួកគេក៏មានភារកិច្ចជាច្រើនទៀតដើម្បីធ្វើផងដែរដូចជា ការងារសង្គម និងពង្រឹងសមត្ថភាពថែមទៀតដើម្បីការប្រកូតប្រជែងលើឆាកអន្តរជាតិខាងមុខ និងការប្រកួតប្រជែងផ្សេងៗទៀត៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×