Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះអើយអាណិតណាស់ សឿ សុធារ៉ា ជួបទុក្ខម្តាយទទួលមរណភាព និងប្រកាសសុំជួយឲ្យនាងបានច្រៀងរកលុយសង្រ្គោះជីវិត

ភ្នំពេញ ៖ ដ្បិតតែមហាជន ខ្លះហាក់អន់ចិត្ត សឿ សុធារ៉ាដើរជំពក់លុយគេ ក៏នៅពេលបានដឹងរឿងពិតឃើញថា សុធារ៉ា ក៏មានអ្នកជំពាក់លុយនាង ច្រើនពាន់ដុល្លារ។ នាងរមែងសុំ អង្វរអ្នកខ្វះលុយនាង ជួយសេរេសង ប៉ុន្តែសភាពពិតមកវិញគឺមិនសមតាមបំណង។ បែបនេះហើយជីវិតតារាសម្តែងដ៏មានទេពកោសល្យ ល្បីឈ្មោះរូបនេះ កាន់តែដុនដាមរស់នៅក្នុងសម្ពាធ ដែលពិបានទ្រាំហើយរិតតែទប់ស្មារតីមិនបាន ចង់កើតជំងឺផ្លូវចិត្ត។

សឿ សុធារ៉ាបាន អរគុណសប្បុរសជន ជាច្រើន បានជួយនាងក្នុងគ្រាលំបាក ហើយយល់ទុក្ខមួយនេះ។ នាងអស់ពីខ្លួនហើយ ដោយសល់តែជីវិតព្រោះផ្ទះដែលនៅ គឺលក់អោយគេអស់ហើយ ។ ម្ចាស់ថ្មីគេអាណិតឲ្យនៅសិនមិនទាន់ឲ្យរើឥវ៉ាន់ទៅណា ព្រោះយល់ថាលំបាក និងយល់ចិត្តយើងទាល់។ អ្នកនាង បានស្នើឲ្យម្ចាស់ផលិតកម្មនិងអ្នករៀបចំកម្មវិធីផ្សេងៗ ជួយជួលនាងច្រៀងផង ដើម្បីបានប្រាក់ ចិញ្ចឹមខ្លួន កូនហើយដោះបំណុលគេ។ អ្នកនាង ក៏ស្នើលោក យ៉ែម សំអូន ដែលមានអាហ្វែរការ និងជប់លៀងច្រើនរោងជួយហៅនាងច្រៀងផង នាងពិតជាចង់ច្រៀងរកកម្រៃ ទោះច្រៀងមិនពិរោះតែអាចស្តាប់បាន។

តារាសម្តែងដ៏ល្បីអ្នកនាង សឿ សុធារ៉ា កំពុងតែជួបទុក្ខធំ ដោយម្តាយបង្កើតរបស់នាងបានទទួលមរណភាពកាលពីរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។ ម្តាយរបស់តារារូបនេះកំពុងតម្កល់ធ្វើបុណ្យនៅវត្តវិហារត្រាញ់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងក្តីសោកសង្រែក និងអាឡោះអាល័យយ៉ាងខ្លាំង។
អ្វីដែលធ្វើឲ្យមហាជនមិនគួរឲ្យជឿនោះ ក្រោយជួបទុក្ខធំនាពេលនេះអ្នកនាង សឿ សុធារ៉ា ស្ទើតែគ្មានលុយគ្រប់គ្រាន់សម្រាប់រៀបចំពិធីបុណ្យសពជូនម្តាយរបស់ខ្លួននាពេលនេះឡើយ ដោយសារអ្មកនាងកំពុងធ្លាក់ខ្លួនដុនដាបរឿងលុយកាក់នេះ។

បើយោងតាមការបញ្ជាក់ពីលោក សាវីន ហ្វីលីព ដែលបានទៅជួបផ្ទាល់ជាមួយអ្នកនាង សឿ សុធារ៉ា នោះ បានអះអាងប្រាប់តាមសារអេឡិចត្រូនិចថា តារាស្រីរូបនេះកំពុងតែជួបទុក្ខផ្ទួនៗ ដោយម្តាយបានទទួលមរណភាព ខណៈពេលដែលនាងកំពុងជួបវិបត្តិថវិកាដែលធ្វើឲ្យនាងធ្លាក់ខ្លួនដុនដាបខ្លាំង។

សឿ សុធារ៉ា បានរស់នៅស្ពាយឈ្មោះមេម៉ាយកូន២ បន្ទាប់ពីអ្នកនាងបានសម្រេចចែកផ្លូវគ្នាជាមួយអតីតស្វាមីគឺលោក សាពូន មីដាដា។ ក្រោយការលេងលះគ្នានោះនាងបានខិតខំពុះពារចិញ្ចឹមកូន និងម្តាយចាស់ជរា ខណៈពេលដែលនាងក៏កំពុងវណ្ឌកជាមួយបំណុលតុងទីនផងដែរ។
ទោះជាយ៉ាងណា ដំណឹងអកុសល្យសម្រាប់មរណភាពម្តាយរបស់នាង នាពេលនេះបានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្របានសម្តែងក្តីរន្ធត់ និងចូលរួមរំលែកទុក្ខដល់រូបនាង និងបានសុំឲ្យនាងមានភាពរឹងមាំចំពោះរឿងរ៉ាវដែលបានកើតឡើងនាពេលនេះផងដែរ។

អ្នកគាំទ្រសឿ សុធារ៉ា ទទូចអោយ មិត្តភក្តិដែលស្គាល់នាង ក្នុងសិល្បៈជួយគ្នា តាមរយៈការចែករំលែកថវិកា រៃអង្គាស់បន្តិចបន្តួចម្នាក់ ឲ្យសុធារ៉ា។ ពិសេសសប្បុរសជន អ្នករកស៊ីថៅកែហាងផ្សេងៗ សូមជួយតាមលទ្ឋភាព ព្រោះមើលទៅលើស្មារតីនិយាយ របស់ សឿ សុធារ៉ា ចង់ភ្លឹកៗ អត់សតិក្នុងខ្លួន អារម្មណ៍ចេញមក ដូចគ្មានព្រលឹងក្នុងខ្លួនឡើយ។ រំពឹងថា សាធារណៈជន ក្នុងនិងក្រៅប្រទេស ជួយប្រោសឲ្យនាង មានស្មារតីល្អមកវិញ ។ យើសស្តាយ តារាដែលមានទេពកោសល្យពិតដែលពិបាកនឹងរក៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×